ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់ការណ៍ហើយ ! អ្នកទិញទុរេនបែកអន្លូង​ញ៉ាំ សូមប្រយ័ត្ន ​ព្រោះ​មិនទាន់ដល់ពេលប្រមូលផលទេ​

14 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សហគមន៍​កសិកម្ម​ទុរេន​បែក​អន្លូង​ស្ទឹង​ត្រង់ បាន​ប្រកាស​កាលពីថ្ងៃទី៧​ ខែឧសភានេះថា ដោយ​សង្កេត​ឃើញ​ថា នា​ពេល​កន្លង​ទៅ​មាន​ចរន្ត​លក់ដូរ​ទុរេន​មួយ​ចំនួន​នៅ​តាម​បណ្តា​ក្រុង រាជធានី​ខេត្ត​បាន​ផ្សព្វផ្សាយ​លក់​ដោយ​អះអាង ថា​ជា​ទុរេន​បែក​អន្លូង​យ៉ាង​ក​ក្រឹក​ក​ក្រេ​ង​ទៅ​ដល់​អ្នក​បរិភោគ ជា​ពិសេស​តាម​បណ្ត​ញាស​ង្គ​ម…

ខេត្តកំពង់ចាម ៖ សហគមន៍​កសិកម្ម​ទុរេន​បែក​អន្លូង​ស្ទឹង​ត្រង់ បាន​ប្រកាស​កាលពីថ្ងៃទី៧​ ខែឧសភានេះថា ដោយ​សង្កេត​ឃើញ​ថា នា​ពេល​កន្លង​ទៅ​មាន​ចរន្ត​លក់ដូរ​ទុរេន​មួយ​ចំនួន​នៅ​តាម​បណ្តា​ក្រុង រាជធានី​ខេត្ត​បាន​ផ្សព្វផ្សាយ​លក់​ដោយ​អះអាង ថា​ជា​ទុរេន​បែក​អន្លូង​យ៉ាង​ក​ក្រឹក​ក​ក្រេ​ង​ទៅ​ដល់​អ្នក​បរិភោគ ជា​ពិសេស​តាម​បណ្ត​ញាស​ង្គ​ម ដែល​ទាំងនេះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កសិករ​ដាំ​ទុរេន​ខាង​បែក​អន្លូង​ទាំងមូល ។

សូម​បងប្អូន​និយម​បរិភោគ​ទុរេន​បានឱ្យ​ដឹង​ថា ដោយ​មានការ​ដាក់​លក់​ទុរេន​មិន​មាន​ប្រភព​ច្បាស់លាស់ ឬ​អាច​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដែល​ចិន​មិន​អនុញ្ញាត​ឱ្យ​ចូល​ក៏​ថា​បាន ដែល​ទាំងនេះ​អាច​ប៉ះពាល់​សុខភាព​អ្នក​ញាំ​បាន ។

ដូច្នេះ​សហគមន៍​កសិកម្ម​ទុរេន​បែក​អន្លូង​ស្ទឹង​ត្រង់ បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​៧ ខែឧសភា ទុរេន​បែក​អន្លូង ទុរេន​មាន​ប្រភព​ពី​តំបន់​បែក​អន្លូង​ភាគច្រើន មិន​ទាន់​ដល់​ពេល​ប្រមូល​ផល​ឡើយ​។ ករណី​ពូជ​ទុរេន​មាន់​ថង ដែល​អាច​កាត់​បាន គឺ​មាន​បរិមាណ​តិចតួច​បំផុត​ដែល​អាច​ដាក់​លក់​បាន ។

សូម​បងប្អូន​ដែល​និយម​បរិភោគ​ទុរេន​បែក​អន្លូង​មេត្តា​ជ្រើសរើស​ទិញ​ដោយ​ពិចារណា ដើម្បី​សុខុមាលភាព​សាច់ញាតិ និង​ខ្លួនឯង​ផ្ទាល់​»​។ សហគមន៍​កសិកម្ម​ដែល​មាន​មូលដ្ឋាន​នៅ​កំពង់ចាម បាន​ណែនាំ​យ៉ាង​ដូច្នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ