ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រដំឡើងគ្រឿងអេឡិចត្រូនិក ត្រូវការកម្លាំងពលកម្មជិត៥០០កន្លែង នៅខេត្តកណ្ដាល

9 ខែ មុន

ខេត្តកណ្តាល៖ រោងចក្រដំឡើងគ្រឿងអេឡិចត្រូនិក បាននិងកំពុងត្រូវការកម្លាំងពលកម្មជិត៥០០កន្លែង ស្ថិតនៅក្នុងភូមិសាស្ដ្រខេត្តកណ្ដាល។

យោងតាមរដ្ឋបាលខេត្តកណ្ដាល បានឱ្យដឹងថានៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រ ផលិត និងដំឡើងគ្រឿងអេឡិចត្រូនិក របស់ក្រុមហ៊ុនមួយ ដែលមានទីស្ថិតនៅសួនឧស្សាហកម្ម សមានា នវានុវត្តន៍ និងបច្ចេកវិទ្យា អគារឧស្សាហកម្ម និងពាណិជ្ជកម្ម ​ ​នៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ និង មន្ត្រីជំនាញផងដែរ។

បើតាមរដ្ឋបាលខេត្តកណ្ដាល រោងចក្រនេះ ពេលពេញសមត្ថភាពត្រូវការកម្លាំងពលកម្មសរុប៤៥០កន្លែង ដោយពេលចាប់ផ្ដើមត្រូវការកម្លាំងពលកម្ម អ្នកគ្រប់គ្រង, វិស្វករ, អ្នកបច្ចេកទេស, ទីប្រឹក្សា, បុគ្គលិកការិយាល័យ, បុគ្គលិកជំនាញ និងបុគ្គលិកគ្មានជំនាញ ចំនួន១៧០នាក់៕​​