អ្នកជំនាញ បានលើកឡើងថា ប្រជាជនកម្ពុជាពេញវ័យជិត២០% ឡើងកើតមានជំងឺលើសឈាម ហើយការចូលចិត្តហូបប្រៃពេក គឺជាមូលហេតុដ៏សំខាន់ចំពោះការកើតជំងឺនេះ ។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបាននិយាយ នៅថ្ងៃទី២១ ខែសីហា ដោយមិនបញ្ចេញឈ្មោះថា ប្រជាពលរដ្ឋយើងហូបប្រៃស្ទើរតែពីរដងនៃបរិមាណអំបិល ដែលកំណត់ដោយអង្គការសុខភាពពិភពលោក ។
រូបតំណាងលោកបាននិយាយបន្តទៀតថា តាមឯកសារស្រាវជ្រាវនោះ ក្នុងមួយថ្ងៃពលរដ្ឋកម្ពុជា ទទួលសារធាតុប្រៃ ចូលទៅក្នុងខ្លួនជាមធ្យម គឺ៩,៥ក្រាម ក្នុងមួយថ្ងៃ ពោល គឺវាមានបរិមាណលើសសារធាតុប្រៃ ជិតពីរដងនៃដែនកំណត់ដែលបានណែនាំ ដោយអង្គការសុខភាពពិភព ។
តាមស្តង់ដារបស់អង្គការសុខភាពពិភពលោកបានលើកទឹកចិត្តឲ្យមនុស្សជាតិទទួលទាន អ្វីដែលមានជាតិប្រៃ ដូចជា អំបិលទៅក្នុងខ្លួនឲ្យបានតិច ជាង៥ ក្រាមក្នុងមួយថ្ងៃបានល្អ ។
មន្ត្រីជាន់ខ្ពស់រូបនេះ និយាយថា ការទទួលទានអាហារប្រៃបែបនេះ នាំអោយមានកត្តាហានិភ័យនៃការកើតជំងឺលើសឈាម ។
តាមឯកសាររបស់អង្គការសុខភាពពិភពលោក ការស្រាវជ្រាវបានរកឃើញថា ប្រជាពលរដ្ឋកម្ពុជា១៧ភាគរយ គឺមានជំងឺលើសឈាម ឬសម្ពាធឈាមខ្ពស់៕
ចែករំលែកព័តមាននេះ