ការសិក្សារយៈពេលវែងមួយបានបង្ហាញថា ការដើរលឿនត្រឹមតែ ១៥ នាទីក្នុងមួយថ្ងៃអាចមានឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាព និងជួយឱ្យអាយុជីវិតរបស់អ្នករស់បានយូរអង្វែងឆ្នាំ។
លទ្ធផលស្រាវជ្រាវសំខាន់ៗ
ការដើរលឿន: អ្នកដែលដើរលឿនយ៉ាងហោចណាស់ ១៥ នាទីក្នុងមួយថ្ងៃ មានហានិភ័យស្លាប់មុនអាយុ ថយចុះជិត ២០%។
ការដើរយឺត: ផ្ទុយទៅវិញ អ្នកដែលដើរយឺត សូម្បីតែដល់ទៅ ៣ ម៉ោងក្នុងមួយថ្ងៃ ក៏មានការថយចុះហានិភ័យត្រឹមតែ ៤% ប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិតបរទេសមួយរូប បានពន្យល់ថា ល្បឿននៃការដើរជាសូចនាករដ៏ល្អនៃសុខភាព៖ “អ្នកដើរកាន់តែលឿន រាងកាយរបស់អ្នកនឹងកាន់តែរឹងមាំ”។
អត្ថប្រយោជន៍សុខភាពនៃការដើរលឿន
ការដើរលឿនទៀងទាត់ផ្តល់អត្ថប្រយោជន៍ជាច្រើនទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត៖
គ្រប់គ្រងទម្ងន់: ជួយគ្រប់គ្រងទម្ងន់ និងកម្រិតជាតិស្ករក្នុងឈាម កាត់បន្ថយហានិភ័យនៃ ជំងឺទឹកនោមផ្អែម និង មហារីក។
បេះដូង និងសរសៃឈាម: ជួយថែរក្សាបេះដូង កាត់បន្ថយកូឡេស្តេរ៉ុល និងការពារជំងឺបេះដូង។
សុខភាពខួរក្បាល: កាត់បន្ថយហានិភ័យនៃ ជំងឺវង្វេង និង Alzheimer ព្រមទាំងជំរុញខួរក្បាលឱ្យដំណើរការកាន់តែល្អ។
ការគេង និងការរលាក: ជួយឱ្យអ្នកគេងលក់ស្រួល និងកាត់បន្ថយការរលាក។
ការពារជំងឺរ៉ាំរ៉ៃ: កាត់បន្ថយហានិភ័យនៃជំងឺដូចជា សម្ពាធឈាមខ្ពស់ និង ជំងឺទឹកនោមផ្អែមប្រភេទទី ២។
សរុបមក ការដើរទាំងលឿននិងយឺតសុទ្ធតែមានប្រយោជន៍ ប៉ុន្តែការដើរលឿនផ្តល់ផលល្អបំផុត។
ចំណុចសម្គាល់
ប្រសិនបើលោកអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ ប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលសមស្រប៕
ចែករំលែកព័តមាននេះ