ចិនធានាតំបន់ព្រំដែនកម្ពុជា -ថៃវិលមកដូចដើមវិញ
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា បាននិយាយថា ប្រទេសចិនធានាស្តារស្ថានការណ៍ក្នុងតំបន់ព្រំដែនកម្ពុជា និងថៃ អោយវិលមករកភាពធម្មតាវិញ ។ លោក វ៉ាង វិនបិន (…
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា បាននិយាយថា ប្រទេសចិនធានាស្តារស្ថានការណ៍ក្នុងតំបន់ព្រំដែនកម្ពុជា និងថៃ អោយវិលមករកភាពធម្មតាវិញ ។ លោក វ៉ាង វិនបិន (…
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា បាននិយាយថា ប្រទេសចិនធានាស្តារស្ថានការណ៍ក្នុងតំបន់ព្រំដែនកម្ពុជា និងថៃ អោយវិលមករកភាពធម្មតាវិញ ។
លោក វ៉ាង វិនបិន ( Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសរសេរនៅលើហ្វេសប៊ុកផេករបស់លោកនៅថ្ងៃទី២១ ខែសីហាថា យើងគាំទ្រយ៉ាងមុតមាំ ចំពោះការអនុវត្តកុងសុងស៊ីស ដែលសម្រេចបាន ក្នុងកិច្ចប្រជុំកំពូល Putrajaya រវាងថ្នាក់ដឹកនាំកម្ពុជា និងថៃ កិច្ចប្រជុំពិសេស GBC និងកិច្ចជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ នៅទីក្រុង Anning ប្រទេសចិន ធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងស្ដារស្ថានការណ៍ក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ ឱ្យប្រក្រតីឡើងវិញ និងទំនាក់ទំនងទ្វេភាគីឱ្យប្រក្រតីឡើងវិញឱ្យបានឆាប់រហ័ស ។
លោកបាននិយាយថា យើងនឹងសហការជាមួយប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងប្រទេសអាស៊ានដទៃទៀត ដើម្បីខិតខំស្ដារសន្តិភាពកម្ពុជា-ថៃ និងសន្តិភាព និងភាពស្ងប់ស្ងាត់នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ៕
ចែករំលែកព័តមាននេះ