ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សម្រេច​លុប​អាជ្ញា​បណ្ណ សារព័ត៌មាន​អន​ឡាញ​មួយ ដែល​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​ក្រមសីលធម៌​វិជ្ជាជីវៈ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៥​នេះ បាន​សម្រេច​លុប​អាជ្ញា​បណ្ណ​គេហទំព័រ សា​រ៉ា អិន​ស៊ី​ស៊ី ដេ​លី…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៥​នេះ បាន​សម្រេច​លុប​អាជ្ញា​បណ្ណ​គេហទំព័រ សា​រ៉ា អិន​ស៊ី​ស៊ី ដេ​លី ធ្វើ​អាជីវកម្ម​ផ្សព្វផ្សាយ​តាម​រយៈ​គេហទំព័រ​ឈ្មោះ «ccn-daily.com» មាន​អាសយដ្ឋាន​ទីស្នាក់ការ ស្ថិត​នៅ​ភូមិ​ក្បាលដំរី ឃុំ​ស្វាយ​យា ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។

ការ​សម្រេច​លុប​អាជ្ញា​បណ្ណ​របស់​អង្គភាព​សារព័ត៌មាន​អន​ឡាញ​នេះ ដោយសារ​បាន​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ គ្មាន​ការ​ផ្ទៀងផ្ទាត់​ប្រភព​ច្បាស់លាស់ ធ្វើ​ឱ្យ​សាធារណ​មតិ មានការ​យល់​ច្រឡំ និង​ញុះញង់ និង​ធ្វើ​ឱ្យ​ប៉ះពាល់​អវិជ្ជមាន​ដល់​សន្តិសុខ​ជាតិ ។

សូម​ជម្រាប​ថា នៅ​ព្រឹក​ទី​២១ សីហា​នេះ លោក ផុស សុវណ្ណ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍ ក៏​បាន​ធ្វើការ​កោះហៅ អ្នក​សារព័ត៌មាន​ខាងលើ មក​អប់រំ អំពី​បញ្ហា​នៃ​ការ​ថត​លេណដ្ឋាន​កងទ័ព ការ​ចល័ត​ទ័ព និង​ការ​ដឹក​សម្ភារៈ​យោធា​ជាដើម​។​ល​។ និង​ណែនាំ កុំ​ឲ្យ​ផ្សព្វផ្សាយ​ផ្តេសផ្តាស​បន្ត​ទៅ​ទៀត ហើយ​អ្នក​សារព័ត៌មាន​រូប​នោះ គាត់​ក៏​បាន​ផ្តិត​មេដៃ សន្យា​ថា​ឈប់​ថត​ហើយ អ្វី​ដែល​ជា​បំរាម​របស់​ក្រសួង​។ ប៉ុន្តែ​អ្នក​សារព័ត៌មាន​រូប​នោះ បន្ទាប់​ពី​ត្រលប់​មក​ដល់​ផ្ទះ​វិញ បាន​តែ​០៥​នាទី​ប៉ុណ្ណោះ​ក៏​បាន​បង្ហោះ​ពី​លេណដ្ឋាន​កងទ័ព នៅ​ច្រក​ព្រៃ​ចន្ទ បន្ថែម​ទៀត ដែល​ខុស​ពី​កិច្ចសន្យា​ទាំងស្រុង និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ