ទីក្រុងវ៉េ៖ ថ្មីៗនេះ តុលាការសាលាដំបូងទីក្រុងវ៉េ (Hue) កាត់ទោសប្រហារជីវិតជនជាប់ចោទបួននាក់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជិត៣០គីឡូក្រាម។ នេះជាករណីជួញដូរដ៏ធំបំផុតមិនធ្លាប់មាននៅទីក្រុងវ៉េ។ អាជ្ញាធរនិយាយថាក្រុមជួញដូរគ្រឿងញៀនខាងលើនេះត្រូវបានវែកមុខ និងចាត់ការទាន់ពេលវេលាមិនឱ្យពួកគេចែកចាយនៅក្នុងទីក្រុងនេះ និងបណ្ដាខេត្តជុំវិញក្រុងបានឡើយ។
គ្រឿងញៀនដែលរឹបអូសបានមានទម្ងន់សរុប២៩,០៦គីឡូក្រាម។ ក្នុងនោះមានម៉ាទឹកកក២០,៩គីឡូក្រាម, កេតាមីន៤,១គីឡូក្រាម និងថ្នាំគ្រវីក្បាល (MDMA) ៣៨៨ក្រាម។ ជនជាប់ចោទទាំង៤នាក់ត្រូវរដ្ឋអាជ្ញាចោទប្រកាន់ពីបទដឹកជញ្ជូន និងជួញដូរខុសច្បាប់នូវគ្រឿងញៀនក្រោមច្បាប់ព្រហ្មទណ្ឌ។ តុលាការកំណត់មុខសញ្ញាបុរសឈ្មោះចាន់ប៉ាវវូអាយុ៣២ឆ្នាំជាមេខ្លោងធំជាងគេដែលគ្រាន់តែគាត់ជួញដូរម្នាក់ឯងរហូតដល់២៨,៤៤គីឡូក្រាម។
បន្ទាប់ពីពិនិត្យមើលភស្តុតាង និងការផ្ដល់សក្ខីកម្មរួច តុលាការសម្រេចផ្ដន្ទាទោសបុរសបីនាក់ និងមេខ្លោងនៃអំពើជួញដូរគ្រឿងញៀនប្រហារជីវិត។ ចំណែកបក្សពួកបួននាក់ជាប់ពន្ធនាគារមួយជីវិត, បីនាក់ទៀតជាប់ពន្ធនាគារម្នាក់ៗម្ភៃឆ្នាំ។ តុលាការរកឃើញថាចាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៤ មេខ្លោងឈ្មោះចាន់ប៉ាវវូទិញគ្រឿងញៀននៅក្វាងប៊ិញជាញឹកញាប់ដើម្បីយកទៅចែកចាយបន្តនៅទីក្រុងវ៉េ។ គាត់ជាអ្នកបញ្ជាឱ្យបក្សពួករបស់ខ្លួនជួលទីកន្លែងសម្រាប់រក្សាទុក និងលក់បន្ត។
សមត្ថកិច្ចបានឆ្មក់ចូលទីកន្លែងជួលរបស់បុរសឈ្មោះចាន់ប៉ាន់វូ និងរកឃើញគ្រឿងញៀនជាច្រើន។ នៅបន្ទប់ជួលមួយកន្លែងនៃវិថីផាំវ៉ាន់ដុង សមត្ថកិច្ចឆ្មក់ចូល និងរកឃើញគ្រឿងញៀន១០,៧គីឡូក្រាម។ បក្សពួកម្នាក់ត្រូវចាប់ខ្លួននៅពេលកំពុងដឹកជញ្ជូនម៉ាទឹកកកទម្ងន់៥,៦៨គីឡូក្រាមពីទីក្រុងវ៉េទៅក្វាងប៊ិញ (Quang Binh)។ គ្រឿងញៀនទម្ងន់១០,៩៤គីឡូក្រាម និង៦,៦៤គីឡូក្រាមទៀតត្រូវសមត្ថកិច្ចរកឃើញលាក់ទុកនៅតាមដងវិថីត្រាន់ភូ (Tran Phu)៕

ចែករំលែកព័តមាននេះ