ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល សម្រេច​បន្ថយ​អត្រាពន្ធ លើ​រថយន្ត​អគ្គិសនី ប្រភេទ​ទេសចរណ៍ ដឹក​ទំនិញ​ធុន​តូច និង​ដឹក​អ្នកដំណើរ

40 នាទី មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​សម្រេច​ធ្វើការ​កែសម្រួល​បន្ថយ​អត្រាពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​សម្រាប់​រថយន្ត​ប្រើប្រាស់​ថាមពល អគ្គិសនី (​អ៊ី​វី​) ប្រភេទ​ទេសចរណ៍ ដឹក​ទំនិញ​ធុន​តូច​មាន​ទ្វារ​៤(​ភិ​ក​អាប់​) និង​ដឹក​អ្នកដំណើរ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​សម្រេច​ធ្វើការ​កែសម្រួល​បន្ថយ​អត្រាពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​សម្រាប់​រថយន្ត​ប្រើប្រាស់​ថាមពល អគ្គិសនី (​អ៊ី​វី​) ប្រភេទ​ទេសចរណ៍ ដឹក​ទំនិញ​ធុន​តូច​មាន​ទ្វារ​៤(​ភិ​ក​អាប់​) និង​ដឹក​អ្នកដំណើរ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

ប្រភព​បាន​លើក​ឡើង​ថា អនុលោម​តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​រថយន្ត ដែល​ប្រើប្រាស់​ថាមពល អគ្គិសនី (​ស៊ី​វី​) នៅ​កម្ពុជា និង​ស្រប​តាម​គោលនយោបាយ​ជាតិ ស្តី​ពី​ការ​អភិវឌ្ឍ​វិស័យ​យានយន្ត​អគ្គិសនី​២០២៤-២០៣០ របស់​រាជរដ្ឋាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​កិត្តិយស​សូម​ជូនដំណឹង​ដល់​សាធារណជន និង​ម្ចាស់​រថយន្ត​អំពី ការ​កែសម្រួល​បន្ថយ​អត្រាពន្ធ ដែល​មាន​ចែង​ក្នុង​ប្រការ​៤ ចំណុច​ទី​៦ ចាប់ពី​កម្រិត គ ដល់ ង នៃ​ប្រកាស​លេខ ៧៣៨ សហ​វ​.​ប្រក​.​អ​ព​ដ ចុះ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រាប់​រថយន្ត​ប្រើប្រាស់ ថាមពល​អគ្គិសនី (​អ៊ី​វី​) ប្រភេទ​ទេសចរណ៍ ដឹក​ទំនិញ​ធុន​តូច​មាន​ទ្វារ​៤ (​ភិ​ក​អាប់​) និង​ដឹក​អ្នកដំណើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ