ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វិធីបុរាណ «គោះត្រដោក» ទប់ស្កាត់បទល្មើស ​នៅខេត្តពោធិ៍សាត់ ឱ្យកាន់តែមានប្រសិទ្ធភាព

1 នាទី មុន

ខេត្តពោធិ៍សាត់៖ វិធី«គោះត្រដោក» ទប់ស្កាត់បទល្មើស បានអនុវត្តនៅខេត្តពោធិ៍សាត់ហើយនិងប្រើពាក្យស្លោកខ្លីខ្លឹមដើម្បីជំរុញការគ្រប់គ្រងសន្តិសុខនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តពោធិ៍សាត់។ ក្នុងបទសម្ភាស​មួយ​ស្ដីពីវឌ្ឍនភាពការងារ ប្រចាំឆមាសទី១ របស់រដ្ឋបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២១ ខែសីហា…

ខេត្តពោធិ៍សាត់៖ វិធី«គោះត្រដោក» ទប់ស្កាត់បទល្មើស បានអនុវត្តនៅខេត្តពោធិ៍សាត់ហើយនិងប្រើពាក្យស្លោកខ្លីខ្លឹមដើម្បីជំរុញការគ្រប់គ្រងសន្តិសុខនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តពោធិ៍សាត់។

ក្នុងបទសម្ភាស​មួយ​ស្ដីពីវឌ្ឍនភាពការងារ ប្រចាំឆមាសទី១ របស់រដ្ឋបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបង្ហាញវិធីសាស្ត្រមួយ ដើម្បីចូលរួមទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន គឺគោះត្រដោកជាសញ្ញាប្រាប់សមត្ថកិច្ច និងអាជ្ញាធរ ព្រមទាំងពលរដ្ឋនៅក្បែរ ជួយអន្តរាគមន៍ និងដោះស្រាយឱ្យបានទាន់ពេលវេលា។

បើតាមឯកឧត្តមអភិបាលខេត្ត ការប្រើប្រាស់វិធីសាស្ត្រគោះត្រដោកនេះមិនចម្លែកនោះទេ ដ្បិតតាំងពីបុរាណកាលមក ចាស់ទុំក្នុងមូលដ្ឋាន បានប្រើវិធីនេះ ក្នុងគោលដៅច្រើនយ៉ាង ទាំងករណីចោរលួចចោរប្លន់ ករណីដេញខ្មោចព្រាយបិសាច ឬក្នុងករណីមានបាតុភូតណាកើតឡើង។ សម្រាប់ខេត្តពោធិ៍សាត់ ឯកឧត្តមអភិបាលខេត្តបញ្ជាក់ទៀតថា បច្ចុប្បន្នការជំរុញចលនាគោះត្រដោកនេះ មានគោលដៅ រាយការណ៍ អំពីករណីជាអាទិ៍ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន លួច ឆក់ ប្លន់ ល្បែងស៊ីសង និងអំពីហិង្សាជាដើម។

ជាការកត់សម្គាល់ ចាប់តាំងពីអនុវត្តវិធីសាស្ត្រគោះត្រដោកនោះមក ឯកឧត្តមបានគូសបញ្ជាក់ថា រាល់បទល្មើសផ្សេងៗនៅក្នុងខេត្តពោធិ៍សាត់ បានថយចុះខ្លាំងគួរឱ្យកត់សម្គាល់ ដោយជនសង្ស័យមួយចំនួនមានភាពខ្លាចរអា ព្រោះប្រជាពលរដ្ឋនៅគ្រប់ភូមិ ឃុំ-សង្កាត់ មានភាពប្រទាក់ក្រឡា និងស្រុះគ្នា ចំណែកអាជ្ញាធរក៏មានភាពងាយស្រួលក្នុងការគ្រប់គ្រង និងកំណត់មុខសញ្ញាជនសង្ស័យ នៅពេលឮសំឡេងត្រដោក ពីផ្ទះមួយ ទៅផ្ទះមួយ។

ឯកឧត្តមចាត់ទុកចលនាគោះត្រដោកនេះ ជាការអនុវត្តតាមពាក្យស្លោក«ប្រជាពលរដ្ឋមួយរូប ជាភ្នាក់ងារសន្តិសុខមួយរូប»៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ