អ្នកនាំពាក្យសម្តេចតេជោ ត្រូវសៀមផ្ញើសារគំរាមសម្លា.ប់ តែលោកថា មិនខ្លាច ឬភ័យឡើយ
រាជធានីភ្នំពេញ ៖ លោក ជា ធារីលទ្ធិ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភាកម្ពុជា ត្រូវបានសៀម ផ្ញើសារគំរាមសម្លាប់…
រាជធានីភ្នំពេញ ៖ លោក ជា ធារីលទ្ធិ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភាកម្ពុជា ត្រូវបានសៀម ផ្ញើសារគំរាមសម្លាប់…
រាជធានីភ្នំពេញ ៖ លោក ជា ធារីលទ្ធិ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភាកម្ពុជា ត្រូវបានសៀម ផ្ញើសារគំរាមសម្លាប់ នៅពេលទៅប្រទេសសៀម តែលោកអះអាងថា មិនខ្លាច ឬភ័យនោះទេ នេះបើតាមបណ្តាញសង្គមរបស់លោក ។
លោក ជា ធារិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានឲ្យដឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ថា ស្ទើររាល់ថ្ងៃ ពួកឈ្លានពាន តែងតែផ្ញើសារមកជេរប្រមាថខ្ញុំ ក្នុងនោះមានទាំងការគំរាមសម្លាប់ផងដែរ តែខ្ញុំមិនចាប់អារម្មណ៍ច្រើនទេ កន្លងមក ដោយសារវាជាវប្បធម៌ និងជាអត្តសញ្ញាណរបស់ពួកឈ្លានពានជ្រុលនិយម ។
លោកបានបញ្ជាក់ថា “នៅថ្ងៃនេះ ខ្ញុំបានចូលមើលសារឃើញគណនីហ្វ៊េសប៊ុកជនឈ្លានពានផ្ញើមកគំរាមធ្ងន់ធ្ងរជាងរាល់ដង ដោយបានគំរាមកាត់ក្បាលខ្ញុំ នៅពេលទៅប្រទេសថៃ។ សារនេះ មិនបានធ្វើឲ្យខ្ញុំភ័យខ្លាចអ្វីទេ តែធ្វើឲ្យខ្ញុំរឹតតែអាណិត ព្រោះអ្នកកាន់តែធ្លាក់ជ្រៅក្នុងសភាពសាហាវព្រៃផ្សៃ ក្រោមទាសភាព នៃមហិច្ចតាឈ្លានពានងងឹតងងុល ដែលពិបាកស្រោចស្រង់ ហើយគ្មានមេដឹកនាំណាជួយណែនាំ” ។
អ្នកនាំពាក្យសម្តេច ក៏បានលើកឡើងថា យ៉ាងណាក្តី ខ្ញុំតែងចងចាំពាក្យណែនាំរបស់ថ្នាក់ដឹកនាំរបស់ខ្ញុំ ជាពិសេសសម្តេចតេជោ ដែលលោកតែងរម្លឹកថា ទោះគេធ្វើអំពើសាហាវព្រៃផ្សៃ គ្មានភាពជាមនុស្សដាក់យើងបែបណាក្តី ក៏យើងមិនត្រូវធ្វើទង្វើសាហាវព្រៃផ្សៃនោះត្រឡប់ទៅវិញដែរ ដោយយើងត្រូវប្រកាន់យកនូវភាពថ្លៃថ្នូរជាពូជខ្មែរអង្គរ ជាមនុស្សជាតិ និងគោរពគោលការណ៍ច្បាប់អន្តរជាតិ ៕
ចែករំលែកព័តមាននេះ