ពលរដ្ឋខ្មែរ ព្រះសង្ឃ ទាហាន និងប៉ូលិស យ៉ាងហោច ២៣នាក់ បានរងរបួសធ្ងន់ស្រាលដោយសារទាហានថៃ
ខេត្តបន្ទាយមានជ័យ ៖ យោងតាមតួលេខ ពីអាជ្ញាធរខេត្តបន្ទាយមានជ័យ, ពលរដ្ឋខ្មែរ ព្រះសង្ឃ ទាហាន និងប៉ូលិសយ៉ាងហោច ២៣នាក់ បានរងរបួសធ្ងន់ស្រាល…
ខេត្តបន្ទាយមានជ័យ ៖ យោងតាមតួលេខ ពីអាជ្ញាធរខេត្តបន្ទាយមានជ័យ, ពលរដ្ឋខ្មែរ ព្រះសង្ឃ ទាហាន និងប៉ូលិសយ៉ាងហោច ២៣នាក់ បានរងរបួសធ្ងន់ស្រាល…
ខេត្តបន្ទាយមានជ័យ ៖ យោងតាមតួលេខ ពីអាជ្ញាធរខេត្តបន្ទាយមានជ័យ, ពលរដ្ឋខ្មែរ ព្រះសង្ឃ ទាហាន និងប៉ូលិសយ៉ាងហោច ២៣នាក់ បានរងរបួសធ្ងន់ស្រាល អំឡុងពេលទាហានថៃ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ចំពាមកៅស៊ូ មកលើប្រជាពលរដ្ឋកម្ពុជា នេះបើតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
ឯកឧត្តម នេត្រ ភក្ត្រា បន្តថា ខណៈកងទ័ពថៃ ព្យាយាមរំលោភបំពានមកលើកម្ពុជា ដោយប្រើប្រាស់កម្លាំងរាយបន្លាលួសលើទឹកដី និងទ្រព្យសម្បត្តិ ដែលពលរដ្ឋខ្មែរបានរស់នៅ និងអាស្រ័យផលតាំងពីយូរលង់ណាស់មកហើយ ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ទាហានថៃ បានបន្តរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួមទាំងបានប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែក ប្រើចំពាមកៅស៊ូ ប្រើឧបករណ៍សំឡេងរំខានធ្វើឱ្យប៉ះពាល់ដល់ក្រដាស់ត្រចៀក មកលើប្រជាពលរដ្ឋកម្ពុជាផងដែរ ដែលបង្កឱ្យមានពលរដ្ឋរងរបួសមួយចំនួនរួមទាំងព្រះសង្ឃ ។ កងទ័ពកម្ពុជាដែលបានប្រកាន់ខ្ជាប់នូវបទឈប់បាញ់ បានឈរការពារសុវត្ថិភាពប្រជាជនយើង! ៕
ចែករំលែកព័តមាននេះ