ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេរិក​ដាក់ទណ្ឌ​​​កម្ម​ថ្មី​ទៀត​​លើ​តុលាការ​ព្រហ្ទទណ្ឌ​​​អ​​ន្តរជាតិ

2 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក​ប្រកាស​នា​ថ្ងៃ​ទី​២០​សីហា ពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ទៀត លើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​CPI​ដោយ​ចោទប្រកាន់​តុលាការ​នោះ​ថា មាន​និន្នាការ​នយោបាយ ដោយ​ទណ្ឌកម្ម​លើក​នេះ​សំដៅលើ​ចៅក្រម​៤​រូប​របស់​តុលាការ​នេះ ក្នុង​នោះ​មាន​ចៅក្រម​បារាំង​ម្នាក់​ផង​។ សេចក្ដីសម្រេច​នោះ​ទទួល​ការ​អបអរសាទរ​ពី​អី​ុ​ស្រា​អែ​ល តែ​ត្រូវ​បាន​បារាំង​និង​តុលាការ​នេះ​ចាត់ទុកជា​ការ​វាយប្រហារ​ដ៏​កម្រោល​មួយ​។…

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក​ប្រកាស​នា​ថ្ងៃ​ទី​២០​សីហា ពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ទៀត លើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​CPI​ដោយ​ចោទប្រកាន់​តុលាការ​នោះ​ថា មាន​និន្នាការ​នយោបាយ ដោយ​ទណ្ឌកម្ម​លើក​នេះ​សំដៅលើ​ចៅក្រម​៤​រូប​របស់​តុលាការ​នេះ ក្នុង​នោះ​មាន​ចៅក្រម​បារាំង​ម្នាក់​ផង​។ សេចក្ដីសម្រេច​នោះ​ទទួល​ការ​អបអរសាទរ​ពី​អី​ុ​ស្រា​អែ​ល តែ​ត្រូវ​បាន​បារាំង​និង​តុលាការ​នេះ​ចាត់ទុកជា​ការ​វាយប្រហារ​ដ៏​កម្រោល​មួយ​។

ទណ្ឌកម្ម​ថ្មី​នោះ​សំដៅលើ​ចៅក្រម​កា​ណា​ដា​លោក​KIMBERLY PROST ចៅក្រម​បារាំង​លោក​នី​កូ​ឡាស់​ហ្គី​ល​លូ​ដែល​ជា​អ្នក​ទាក់ទិន​ជាមួយ​សំណុំរឿង​ដីកាចាប់ខ្លួន នាយក​រដ្ឋមន្ត្រី​អី​ុ​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ ព្រមទាំង​រដ្ឋ​អាជ្ញា​រង​២​រូប​របស់​តុលាការ​នោះ​លោកស្រី​NAZHAT SHAMEEM KHAN ជនជាតិ​ហ្វី​ដ​ជី និង​លោកស្រី​MAME MANDIAYE NIANG ជនជាតិ​សេ​នេ​ហ្គា​ល់​។ អ្នក​ទាំងនោះ​ទទួល​ទណ្ឌកម្ម​ពី​បទ​ចូលរួម​ដោយ​ផ្ទាល់ ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​របស់​តុលាការ​CPI ដើម្បី​សើ​ុ​ប​អង្កេត​និង​ចាប់ខ្លួន ឃុំឃាំង​ឬ​កាត់ទោស​ជនជាតិ​អា​មេ​រិ​ក ឬអី​ុ​ស្រា​អែ​ល​ដោយ​គ្មាន​ការ​ស្រុះស្រួល​គ្នា​ជាមួយ​ប្រទេស​ណាមួយ​ក្នុង​ចំណោម​ប្រទេស​ទាំងនេះ​។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​មួយ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ម៉ារ​កូ​រូ​ប៊ី​យូ​៉​ក្នុង​សេចក្ដី​ប្រកាស​មួយ​។

ទណ្ឌកម្ម​ទាំងនោះ​បន្ថែម​លើ​ទណ្ឌកម្ម​ដែល​ប្រកាស​កាលពីដើម​ខែមិថុនា ប្រឆាំង​ចៅក្រម​៤​រូប​ទៀត​របស់​CPI​។ រួច​កាលពី​ខែកុម្ភៈ​អា​មេ​រិ​កបាន​ដាក់​ទណ្ឌកម្ម​លើ​លោក​ការី​ម​ខាន់​រដ្ឋ​អាជ្ញា​របស់​តុលាការ​នេះ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ឲ្យ​មាន​នីតិវិធី​ប្រឆាំង​បណ្ដា​មេដឹកនាំ​អី​ុ​ស្រា​អែ​ល​។
រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោកមា​៉​រ​កូ​រូ​ប៊ី​យូ​បាន​បរិហារ​តុលាការ​នោះ​ថា មាន​ជំហរ​នយោបាយ​ដោយ​គូសបញ្ជាក់​ថា ស្ថាប័ន​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡា​អេ​នោះ តំណាង​ឲ្យ​ការ​គំរាមកំហែង​មួយ​ដល់​សន្តិសុខ​ជាតិ ហើយ​ត្រូវ​បាន​ប្រើ​ជា​ឧបករណ៍​សង្គ្រាម​ខាង​គតិយុត្តិ​មួយ​ប្រឆាំង​សហរដ្ឋអាមេរិក​និង​សម្ព័​ន​មិត្ត​អី​ុ​ស្រា​អែ​ល​។

សហរដ្ឋអាមេរិក​បដិសេធ​រាល់​នីតិវិធី ដែល​សំដៅលើ​បណ្ដា​ទាហាន​អា​មេ​រិ​ក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ជាប់​សង្ស័យ​ពី​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម ឬ​ក៏​ដីកាចាប់ខ្លួន​នាយក​រដ្ឋមន្ត្រី​អី​ុ​ស្រា​អែ​ល និង​អតីតរដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក​យ៉ូ​អាវ​ហ្គា​ឡង់ ជាប់​សង្ស័យ​ពី​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នៅ​ជ្រោយ​ហ្គា​ហ្សា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ