ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​មេគង្គ​ក្រចេះ​នឹង​ដាក់​ដំណើរការ​បណ្តោះអាសន្ន​នៅ​ខែកញ្ញា​

15 ម៉ោង មុន
  • ក្រចេះ

រាជធានី​ភ្នំពេញ ៖​ គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ​នឹង​ដាក់​ដំណើរការជាបណ្តោះអាសន្ន​នៅ​ខែកញ្ញា​ខាង​មុខ​នេះ​ ខណៈ​គិត​ត្រឹម​ដើមខែ​ឧសភា ឆ្នាំ​២០២៥​ នេះ គ​ម្រោ​ង​សាងសង់​ស្ពាន ឆ្លង​កា​ត់​ទន្លេមេគង្គ​ខេត្តក្រចេះ​សម្រេច​លទ្ធផល​៩៤,១០%​ហើយ​ ។ លោក…

រាជធានី​ភ្នំពេញ ៖​ គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ​នឹង​ដាក់​ដំណើរការជាបណ្តោះអាសន្ន​នៅ​ខែកញ្ញា​ខាង​មុខ​នេះ​ ខណៈ​គិត​ត្រឹម​ដើមខែ​ឧសភា ឆ្នាំ​២០២៥​ នេះ គ​ម្រោ​ង​សាងសង់​ស្ពាន ឆ្លង​កា​ត់​ទន្លេមេគង្គ​ខេត្តក្រចេះ​សម្រេច​លទ្ធផល​៩៤,១០%​ហើយ​ ។

លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ប​ណ្តា​ញ​សង្គម​ថា​ គិត​ត្រឹម​នៅ​វេលា​ម៉ោ​១០​ព្រឹក​ថ្ងៃ​ទី​៧ ​ឧសភា ឆ្នាំ​២០២៥ ក្រុមហ៊ុន​សំណង់​សៀង​ ហៃ​ (SCG)​បាន​ដំឡើង​ធ្នឹម​ស្ពាន​បង្ហើយ​នៅ​ប្រឡោះ​ទី​២៦ ដើម្បី​ភ្ជាប់​តួ​ស្ពាន​ទាំងមូល ខណៈ​គម្រោង​នេះ​សម្រេច​បាន​លទ្ធផល​៩៤,១០%​ ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា​ ចំពោះ​ស្ពាន​ទាំងមូល​ចែក​ចេញ​ជា​៣​ផ្នែក គឺ​ផ្នែក​ខាងកើត​ជា​ប្រភេទ​ធ្នឹម​រាង​ជា​អក្សរ​(T)​មាន​ចំនួន​២០​ប្រឡោះ, ផ្នែក​កណ្តាល ជា​ប្រភេទ​ធ្នឹម​ប្រអប់ មាន​ចំ​នួន​៦​ប្រឡោះ និង​ផ្នែក​ខាងលិច​ជា​ប្រភេទ​ធ្នឹម​រាង​ជា​អក្សរ​(T)​មាន​ចំនួន​១០​ប្រឡោះ​ ។  

គម្រោង​ទាំងមូល​រួម​មាន​៖ គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ​ប្រវែង​១៧៦១​ម៉ែត្រ​, ផ្លូវ​មេ​ត​ភ្ជាប់​មាន​ប្រវែង​សរុប​១៥,៤៩០​គ​.​ម (​ផ្លូវ​មេ​ត​ភ្ជាប់​ត្រើយ​ខាងកើត​ប្រវែង៧,៦៨៤​គ​.​ម និង​ត្រើយ​ខាងលិច​ប្រវែង៧,៨០៦​គ​.​ម​) និង​ផ្លូវ​ខ្នែង​មាន​ចំនួន​៤​ខ្សែ ប្រវែង​សរុប ១៦,២០៨ គ​.​ម សម្រេច​លទ្ធផល ៦៩,៩១%​ ។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​ «បើ​គ្មាន​ការ​ប្រែប្រួល​ទេ ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​បណ្តោះអាសន្ន នៅ​កំឡុង​ខែកញ្ញា ឆ្នាំ​២០២៥ ខាង​មុខ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ