ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចដែលចុះប្រតិបត្តិការក្នុងករណីបា.ញ់បោះសេរីនៅលើខ្នងភ្នំគីរីរម្យបង្កភាពអសន្តិសុខនៅក្នុងសង្គម របស់ក្រុមមន្ត្រីដែលមានចរិតអំនួតក្អេងក្អាង រួចគិតថា «គ្មានអ្នកណាធ្វើអ្វីខ្លួនបាននោះ» ពេលនេះមានអ្នកខ្លះបានចូលខ្លួនសារភាពហើយ ចំណែកឯមួយចំនួនទៀតដែលរត់គេចខ្លួន ក៏ត្រូវបានសមត្ថកិច្ចធ្វើការអំពាវនាវឱ្យចូលខ្លួនមកសារភាពមុនពេលដែលសុំដីកាបញ្ជាឱ្យចូលខ្លួន។

សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបុគ្គលពាក់ព័ន្ធករណីផ្ទុះអាវុ.ធកាលពីថៃ្ង១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិថ្មី (ចម្ការតែ) ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ ក្រោយមានហេតុការណ៍បា.ញ់បោះសេរីនៅលើភ្នំគីរីរម្យ កាលពីថៃ្ងទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលទៅលេងកម្សាន្ដនៅរមណីយដ្ឋាន ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈនារីរ័ត្នគីរីរម្យ។

ការអនុវត្ដតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ នេះ ឯកឧត្ដមនាយឧត្ដមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ ឯកឧត្ដមអភិបាលខេត្ដកំពង់ស្ពឺ និងមានការចង្អុលណែនាំពីលោកស្នងការនគរបាលខេត្ដកំពង់ស្ពឺ ឯកឧត្តម ស៊ិន វីរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ កម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលខេត្ដ ដឹកនាំដោយឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរងនគរបាលខេត្ត និងមានកិច្ចសម្របសម្រួលនីតិវិធីពីលោកទិន សុចិត្រា ព្រះរាជអាជ្ញារង ជំនាញ បានបើកការស៊ើបស្រាវជ្រាវស្វែងរកបុគ្គលពាក់ព័ន្ធក្នុងករណីបា.ញ់បោះសេរី (ផ្ទុះអាវុ.ធវែង និងខ្លីជាង២០០គ្រា.ប់) កាលពីរសៀលថៃ្ងទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជាក់ស្ដែងក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចនគរបាលបានកំណត់មុខសញ្ញាពាក់ព័ន្ធ និងបានស្នើសុំដីកាបញ្ជាឲ្យចូលខ្លួនលើបុគ្គលឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជាម្ចាស់ផ្ទះដីចម្ការ និងជាអ្នកបា.ញ់បោះសេរី ព្រមទាំងបក្សពួក។

ហើយនៅថៃ្ងទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បក្សពួកក្នុងចំណោមអ្នកដែលបានចូលរួមក្នុងសកម្មភាពខាងលើ គឺមាន៤នាក់បានចេញមុខសារភាពនៅចំពោះមុខសមត្ថកិច្ច និងប្រគល់វត្ថុតាងអាវុ.ធខ្លីគ្រប់ម៉ាកចំនួន០៣ដើម និងសហការផ្ដល់ព័ត៌មានអំពីអ្នកពាក់ព័ន្ធផ្សេងទៀតជូនសមត្ថកិច្ចផងដែរ ។

មហាជនរង់ចាំមើលថា គ្រា.ប់សម្បកកាំភ្លើ.ង M16 ចំនួន៣៦គ្រា.ប់ និងសម្បកគ្រា.ប់កាំភ្លើ.ង AK ចំនួន៥៥គ្រា.ប់ ដែលនៅក្នុងរបាយការណ៍របស់សមត្ថកិច្ចនោះ តើនគរបាលអាចធ្វើការស្រាវជ្រាវស្វែងរកអ្នកបា.ញ់ឃើញដែរឬទេ?។ ហើយមួយវិញទៀត តើអ្នកណាជាអ្នកបា.ញ់ ហើយបន្សល់ទុកសម្បកគ្រា.ប់នៅកន្លែងផ្ទះកើតហេតុ? តើសមត្ថកិច្ចស្រាវជ្រាវរកអ្នកបា.ញ់ពិតប្រាកដ ដើម្បីយកមកផ្តន្ទាទោសបានដែរឬទេ?។

ជាចុងក្រោយ សមត្ថកិច្ចនគរបាលសំណូមពរដល់បុគ្គលពាក់ព័ន្ធ ជាពិសេសឈ្មោះ កង តារាវិឆៃ សូមប្រគល់ខ្លួន និងអាវុ.ធជូនសមត្ថកិច្ច មុនពេលមានចំណាត់ការចាប់ខ្លួន។ ហើយបច្ចុប្បន្ន បុគ្គលទាំង៤នាក់ដែលចូលខ្លួនសារភាពនោះ ត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ ដើម្បីចំណាត់ការតាមនីតិវិធីនៃច្បាប់បន្ដហើយ។
គួររំលឹកថា ៖ រកឃើញសម្បកគ្រាប់ជាង២០០ក្នុងផ្ទះមន្ត្រីយោធាម្នាក់ ក្រោយបា.ញ់បោះកក្រើកខ្នងភ្នំគីរីរម្យ ។ គួររំលឹកបន្តថា ៖ នុះ! ខ្មា.ន់កាំភ្លើ.ងបា.ញ់រះនៅផ្ទះមន្ត្រីយោធាមិនរួចខ្លួនទេ លោកអភិបាលខេត្តចេញបញ្ជាហើយ ។ គួររំលឹកទៀតថា ៖ មនុស្ស៤នាក់ចូលខ្លួនទៅសារភាពក្នុងករណីបា.ញ់បោះសេរីជាង២០០គ្រាប់លើភ្នំគិរីរម្យ ៕










ចែករំលែកព័តមាននេះ