ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចចម្រុះ រួមមាន នគរបាល អាវុធហត្ថ និងបរិស្ថាន បានចុះទៅពិនិត្យក្នុងបរិវេណផ្ទះរបស់នាយឧត្តមសេនីយ៍យោធាម្នាក់ ដែលបំរើការនៅអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រោយមានករណីបា.ញ់បោះសេរីកក្រើករាត្រីនៅលើខ្នងភ្នំគីរីរម្យ បង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ដែលទៅលេងកម្សាន្តនៅទីនោះ។

បើតាមនគរបាលស្រុកភ្នំស្រួច និងអាជ្ញាធរឃុំចំបក់ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ក្រោយមានករណីក្រុមឧត្តមសេនីយ៍ចាប់ពីផ្កាយ១ ផ្កាយ២ ផឹកស៊ីចាក់ធុងបាស រួចបា.ញ់បោះហ៊ោកញ្ជ្រៀវ បានបា.ញ់បោះយ៉ាងកក្រើកស្បៃរាត្រីបង្កឲ្យមានការភ័យខ្លាចដល់អ្នកទេសចរណ៍ដែលមកលេងកម្សាន្ត និងប្រជាពលរដ្ឋរស់នៅទីនោះផងដែរ។ ហើយក្រុមដែលបង្កបញ្ហាអសន្តិសុខនេះ បន្ទាប់ពីបា.ញ់បោះយ៉ាងសេរី និងអនាធិបតេយ្យរួចមក ក៏នាំគ្នាចាកចេញពីផ្ទះកើតហេតុអស់ទៅ។

ក្រុមសមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ សមត្ថកិច្ចបានចុះទៅពិនិត្យ និងរើសបានសម្បកគ្រាប់យ៉ាងច្រើនដែលនៅរាយប៉ាយលើដី។ ហើយសម្បកគ្រាប់ដែលរើសបាននោះមានចំនួន២០៣គ្រា.ប់ ក្នុងនោះប្រភេទអាវុ.ធខ្លីចម្រុះ១១២គ្រា.ប់, គ្រា.ប់ M16 ចំនួន៣៦គ្រា.ប់ និង៥៥គ្រា.ប់ផ្សេងទៀតអាវុ.ធសង្គ្រាមដែលមិនស្គាល់ម៉ាក។
ជាមួយនឹងការចុះត្រួតពិនិត្យកន្លែងផ្ទុះអាវុ.ធក្នុងផ្ទះនាយឧត្តមសេនីយ៍យោធារូបនេះ ពលរដ្ឋបានសម្តែងការសាទរ ព្រោះការបា.ញ់បោះកន្លងមក អត់ដែលឃើញសមត្ថកិច្ចហ៊ានចេញមុខ ឬចុះពិនិត្យនោះទេ។ ប៉ុន្តែលើកនេះ សមត្ថកិច្ចបានបញ្ចេញសាច់ដុំ ដោយមិនមានការខ្លាចរអាឡើយ។ ពលរដ្ឋរំពឹងថា ពួកគាត់នឹងរស់នៅបានសុខ មិនមានការភ័យខ្លាចទៀត។ ពលរដ្ឋក៏សង្ឃឹមថា សមត្ថកិច្ចនឹងចាត់ការទៅលើក្រុមឧត្តមសេនីយ៍ទាំងអស់នោះតាមច្បាប់។

ហើយចំពោះករណីខាងលើនេះផងដែរ អយ្យការអង្គសាលាដំបូងខេត្តកំពង់ស្ពឺ ក៏បានចាត់តាំងឲ្យកម្លាំងជំនាញបើកការស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនក្រុមបង្កភាពអនាធិបតេយ្យទាំងអស់នោះ ដើម្បីបន្តនីតិវិធីនៃច្បាប់៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ