ខេត្តកំពង់ស្ពឺ ៖ ច្បាស់ជាមិនរួចខ្លួនទេ ពេលនេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដាក់បញ្ជាឱ្យសមត្ថកិច្ចខេត្តកំពង់ស្ពឺ តាមចាប់ខ្លួនក្រុមខ្មា.ន់កាំភ្លើ.ងដែលបា.ញ់បោះសេរី ដើម្បីយកមកអនុវត្តច្បាប់ បើទោះជាពាក់សក្តិ ឬផ្កាយប៉ុន្មានក៏ដោយ ហើយជាកូនលោកធំណាក៏ដោយ។

ឯកឧត្តម វ៉ឺ សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រតិកម្មយ៉ាងខ្លាំង និងដាក់បទបញ្ជាឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមខ្មា.ន់កាំភ្លើង និងបក្សពួក ដែលបានបា.ញ់បោះសេរីនៅលើខ្នងភ្នំគីរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ បង្កឱ្យប្រជាពលរដ្ឋ និងអ្នកទេសចរដែលមកលេងកម្សាន្តមានការភ័យខ្លាចយ៉ាងខ្លាំង បើទោះជាក្រុមខ្មា.ន់កាំភ្លើ.ងនោះពាក់សក្តិ ឬពាក់ផ្កាយប៉ុន្មានក៏ដោយ ហើយជាកូនអស់លោកអ្នកធំ មានអំណាចក៏ដោយ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាដូចនេះ ក្នុងកិច្ចប្រជុំគណៈកម្មការអុំទូក កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា «ខ្មា.ន់កាំភ្លើ.ង ត្រូវបានកំណត់មុខសញ្ញារួចហើយ ដូច្នេះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែនាំខ្លួនមកទទួលទោសចំពោះមុខច្បាប់ឱ្យខានតែបាន ទោះបីជាបុគ្គលរូបនោះមានតួនាទី បុណ្យសក្តិ និងជាកូនអ្នកធំណាក៏ដោយ»។

ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា «រាជរដ្ឋាភិបាលក៏ ដូចជារដ្ឋបាលខេត្ត បានខិតខំរក្សានូវសុខសន្តិភាព និងសន្តិសុខ ដើម្បីឱ្យអ្នកវិនិយោគ និងភ្ញៀវ គេមករកស៊ីបណ្តាក់ទុន និងមកលេងកម្សាន្ត ប៉ុន្តែត្រូវបានភិតភ័យដោយសារតែក្រុមខ្មា.ន់កាំភ្លើ.ងទាំងនេះ ដូច្នេះមិនត្រូវលើកលែងឱ្យឡើយ»។

ម្យ៉ាងវិញទៀត ដើម្បីចៀសវាងការភ័យខ្លាចពីអសន្តិសុខរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានកុំមានការភិតភ័យ ហើយអាចរស់នៅ និងបន្តលេងកម្សាន្តធម្មតា ព្រោះរដ្ឋបាលខេត្ត បាននិងកំពុងមានចំណាត់ការលើក្រុមទាំងនេះហើយ។

សូមបញ្ជាក់ផងដែរថា ខ្មា.ន់កាំភ្លើ.ងដែលសមត្ថកិច្ចបានកំណត់មុខសញ្ញារួចរាល់ មានឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែលជា២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាម្ចាស់ទីតាំងផ្ទះលំហែ ស្ថិតនៅចំណុចភូមិថ្មី(ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់បន្តថា ហើយនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងលោក ស៊ិន វិរៈ ក៏បានដឹកនាំក្រុមការងារចុះទៅដល់ទីតាំងផ្ទុះអាវុ.ធនោះហើយដែរ ដើម្បីពិនិត្យស្រាវជ្រាវឈានដល់ការកសាងនីតិវិធីចាត់ការចំពោះជនខ្មា.ន់កាំភ្លើ.ង និងបក្សពួក។

បើតាមសមត្ថកិច្ចស្រុកភ្នំស្រួច បានលួ.ចបង្ហើបឱ្យដឹងថា ម្ចាស់ផ្ទះ និងជាអ្នកបា.ញ់នោះ មានឈ្មោះ គៀង តួ ជាមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃ ហើយជាកូនរបស់លោកផ្កាយ៤ យោធាមួយរូបផងដែរ។
គួររំលឹកទៀតថា ៖ រកឃើញសម្បកគ្រាប់ជាង២០០ក្នុងផ្ទះមន្ត្រីយោធាម្នាក់ ក្រោយបា.ញ់បោះកក្រើកខ្នងភ្នំគីរីរម្យ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ