ខេត្តកំពង់ស្ពឺ ៖ ករណីបា.ញ់បោះសេរីប្រមាណជាង២០០គ្រាប់នៅលើភ្នំគិរីរម្យបង្កឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងកម្សាន្តមានភ័យខ្លាចកាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនោះ ពេលនេះមានមនុស្សចំនួន៤នាក់បានចូលខ្លួនសារភាពហើយ និងកំពុងត្រូវបាននគរបាលសាកសួរ។

បើតាមប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងថា ករណីបា.ញ់បោះសេរីនៅលើខ្នងភ្នំគីរីរម្យនោះ ត្រូវបានសមត្ថកិច្ចរកឃើញសម្បកគ្រា.ប់ប្រមាណជាង២០០គ្រា.ប់លើភ្នំគិរីរម្យ ហើយក៏មានមនុស្សចំនួន៤នាក់បានចូលខ្លួនសារភាពនៅការិយាល័យសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញ ហើយមកដល់ពេលនេះ នគរបាលបាននិងកំពុងបន្តការសាកសួរ។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់អ្នកយកព័ត៌នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឲ្យដឹងថា ករណីនេះ នគរបាលកំពុងបន្តនីតិវិធី មិនទាន់បានបញ្ជូនខ្លួននរណាម្នាក់ទៅកាន់តុលាការនោះទេ។ ទោះបីជាយ៉ាងណា លោកមិនទាន់បានបញ្ជាក់អំពីអត្តសញ្ញាណមនុស្សទាំង៤នាក់នោះទេ។
ប្រភពព័ត៌មានបានបន្ថែមឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកាម្សិលមិញ តុលាការបានចេញដីកាបញ្ជាឲ្យនាំខ្លួនជនបង្កក្នុងករណីបា.ញ់បោះសេរីនេះផងដែរ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរខេត្តកំពង់ស្ពឺ បានបង្កើតគណៈកម្មការចំរុះមួយ ដោយមានការដឹកនាំ និងសម្របសម្រួលដោយតំណាងអយ្យការផង បានចុះទៅធ្វើការស្រាវជ្រាវនៅចំណុចផ្ទះលំហែមួយកន្លែង ស្ថិតនៅក្នុងភូមិថ្មី តំបន់ចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានទទួលព័ត៌មានថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង១៦និង០០នាទីល្ងាច រហូតដល់យប់ជ្រៅ នៅទីតាំងកើតហេតុ មានកម្មពីធីខួបកំណើតរបស់ឈ្មោះ ឆាយ ភេទប្រុស រស់នៅរាជធានីភ្នំពេញ និងមានការបា.ញ់បោះសេរីជាបន្តបន្ទាប់ ដោយបានរកឃើញសម្បកគ្រា.ប់កាំភ្លើ.ងខ្លីចំរុះចំនួន១១២គ្រា.ប់ សម្បកគ្រា.ប់កាំភ្លើ.ង M16 ចំនួន៣៦គ្រា.ប់ និងសម្បកគ្រា.ប់កាំភ្លើ.ង AK ចំនួន៥៥គ្រា.ប់។
គួររំលឹកថា ៖ រកឃើញសម្បកគ្រាប់ជាង២០០ក្នុងផ្ទះមន្ត្រីយោធាម្នាក់ ក្រោយបា.ញ់បោះកក្រើកខ្នងភ្នំគីរីរម្យ ។ គួររំលឹកទៀតថា ៖ នុះ! ខ្មា.ន់កាំភ្លើ.ងបា.ញ់រះនៅផ្ទះមន្ត្រីយោធាមិនរួចខ្លួនទេ លោកអភិបាលខេត្តចេញបញ្ជាហើយ ។





<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ