ឪពុកខ្សែប្រយុទ្ធ Luis Díaz ត្រូវក្រុមទ័ពព្រៃដោះលែង ក្រោយចាប់ខ្លួនជាង១០ថ្ងៃ
កូឡុំប៊ី ៖ យោងតាមប្រភពពីប៉ូលិស និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកូឡុំប៊ី បានបញ្ជាក់ថា
កូឡុំប៊ី ៖ យោងតាមប្រភពពីប៉ូលិស និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកូឡុំប៊ី បានបញ្ជាក់ថា
កូឡុំប៊ី ៖ យោងតាមប្រភពពីប៉ូលិស និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកូឡុំប៊ី បានបញ្ជាក់ថា ឪពុករបស់កីឡាករបាល់ទាត់ Luis Díaz ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិកូឡុំប៊ី និងក្រុមហង្សក្រហម Liverpool ត្រូវបានដោះលែងដោយក្រុមទ័ពព្រៃឆ្វេងនិយម ដែលបានចាប់ជំរិតគាត់កាលពី១៣ថ្ងៃមុន។ នេះបើតាមប្រភពពី BBC ចេញផ្សាយកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក Luis Manuel Díaz ឪពុកខ្សែប្រយុទ្ធ Luis Díaz ត្រូវបានសមាជិកនៃកងទ័ពរំដោះជាតិកូឡុំប៊ី ដែលហៅកាត់ថា ELN ដោះលែងទៅកាន់មន្ត្រីអង្គការសហប្រជាជាតិ និងព្រះវិហារកាតូលិក បន្ទាប់ពីគាត់ និងប្រពន្ធរបស់គាត់ត្រូវបានចាប់ជំរិត កាលពីថ្ងៃទី២៨ ខែតុលា កន្លងទៅ នៅទីក្រុង Barrancas ខេត្ត La Guajira ភាគខាងជើងប្រទេសកូឡុំប៊ី ដែលជាស្រុកកំណើត ប៉ុន្តែទោះយ៉ាងណា ប្រពន្ធគាត់ត្រូវបានដោះលែងវិញក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីត្រូវបានចាប់ខ្លួន។
ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានបង្ហោះសារលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «សេរីភាព និងសន្តិភាពរស់បានយូរ»។ ចំណែកអ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានថ្លែងប្រាប់គេហទំព័រ TNT Sports ថា Luis Díaz ពិតជារីករាយខ្លាំងណាស់ជាមួយដំណឹងនេះ។ ស្របពេលដែលក្លិបបានបង្ហោះសារថា «យើងរីករាយចំពោះដំណឹងនៃការត្រឡប់មកវិញដោយសុវត្ថិភាពរបស់ឪពុក[Luis Díaz ហើយយើងសូមអរគុណអ្នកទាំងអស់ដែលពាក់ព័ន្ធក្នុងការធានាការដោះលែងរបស់គាត់»។
ភ្លាមៗនោះ សហព័ន្ធកីឡាបាល់ទាត់កូឡុំប៊ីបានចេញសេចក្តីថ្លែងការណ៍មួយ ដោយអរគុណអ្នកទទួលខុសត្រូវទាំងអស់ចំពោះការដោះលែងលោក Luis Manuel Díaz រួមទាំងរដ្ឋាភិបាល យោធា និងប៉ូលិស ព្រមទាំងបន្ថែមថា បាល់ទាត់គឺជាចំណង់ចំណូលចិត្តនៅក្នុងសន្តិភាព៕
អត្ថបទពាក់ព័ន្ធ ៖
–មនុស្សរាប់ពាន់នាក់ ដើរដង្ហែរក្បួនទាមទារឱ្យដោះលែងឪពុកខ្សែប្រយុទ្ធ Luis Díaz
–តែតបញ្ចូលទី១គ្រាប់យប់មិញ! Luis Díaz អង្វរក្រុមឧទ្ទាមឱ្យដោះលែងឪពុកខ្លួន
ចែករំលែកព័តមាននេះ