លោកពូទីន សម្ដែងមរណទុក្ខចំពោះមរណភាពប្រមុខក្រុម WAGNER
ប្រទេសរុស្ស៊ី ៖ កាលពីថ្ងៃទី២៤ សីហា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានគោរពវិញ្ញាណក្ខ័ន្ធ
ប្រទេសរុស្ស៊ី ៖ កាលពីថ្ងៃទី២៤ សីហា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានគោរពវិញ្ញាណក្ខ័ន្ធ
ប្រទេសរុស្ស៊ី ៖ កាលពីថ្ងៃទី២៤ សីហា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានគោរពវិញ្ញាណក្ខ័ន្ធប្រមុខក្រុមទាហានស៊ីឈ្នួលរុស្ស៊ី WAGNER លោកអេវហ្គេនីព្រីហ្គោហ្ស៊ីនជាប្រភពនៃការបះបោរ កាលពីខែមិថុនា និងអនុរបស់គាត់លោកឌីមីឌ្រីអ៊ូតគីនហៅ WAGNER ព្រមទាំងមនុស្ស៨នាក់ទៀត ដែលបានស្លា.ប់ក្នុងការធ្លាក់យន្តហោះឯកជនធុនតូច១គ្រឿងនៅភាគខាងជើងក្រុងមូស្គូកាលពីថ្ងៃទី២៣ សីហា ។
លោកពូទីន ពោលសរសើរថា លោក ព្រីហ្គោហ្ស៊ីន ជាមនុស្សមានវាសនាស្មុគ្រស្មាញ ដែលបានប្រព្រឹត្តការខុសឆ្គងធ្ងន់ធ្ងរនានាក្នុងជីវិតរបស់ខ្លួនប៉ុន្តែទោះបីយ៉ាងណាទទួលបានលទ្ធផលដែលខ្លួនចង់បាន ។ លោកលើកពីគុណសម្បត្តិរបស់លោកព្រីហ្គោហ្ស៊ីន ក្នុងការចូលរួមចំណែកវាយលុកនៅអ៊ុយក្រែន ទោះបីមានការខុសឆ្គងនានាហើយលោកសន្យាធ្វើដល់ទីបញ្ចប់ការស៊ើបអង្កេតលើការធ្លាក់យន្តហោះរបស់លោក ។
ប្រធានាធិបតីរុស្ស៊ីក្នុងកិច្ចប្រជុំមួយផ្សាយតាមទូរទស្សន៍ បានសម្ដែងការចូលរួមមរណទុក្ខដោយស្មោះស្ម័គ្រ ជូនចំពោះសាច់ញាតិគ្រួសារជនរងគ្រោះទាំងអស់ដោយសារការធ្លាក់យន្តហោះនេះ ។ លោកពោលថា អ្នកទាំងអស់នោះសុទ្ធតែជាអ្នករួមចំណែកច្រើនក្នុងការខិតខំប្រឹងប្រែងរួមរបស់យើងនៅអ៊ុយក្រែន កន្លែងដែលរុស្ស៊ី ធ្វើការវាយលុកខាងយោធាចាប់ពីខែកុម្ភៈ ឆ្នាំ២០២២មក ។
ដោយលើកពីការស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់យន្តហោះនេះ ដែលពួកអ្នកវិភាគខ្លះយល់
ថា អាចជាស្នាដៃរបស់លោកពូទីនប្រឆាំងជនណាដែលហ៊ានប្រឆាំងលោក ប្រធានាធិបតីរុស្ស៊ីសន្យាធ្វើការស៊ើបអង្កេតឲ្យបានពេញលេញទាំងស្រុងហើយឈានទៅធ្វើការសន្យាមួយ ។
រហូតមកទល់ពេលនេះអាជ្ញាធររុស្ស៊ីនៅមិនទាន់លើកពីតម្រុយណាមួយដើម្បីពន្យល់ពីការ
ធ្លាក់យន្តហោះនេះកាលពីថ្ងៃទី២៣ សីហាក្នុងតំបន់ TVER ចម្ងាយជិត៤០០គីឡូម៉ែត្រពីក្រុង
មូស្គូ បណ្ដាលឲ្យមនុស្សទាំងអស់ក្នុងយន្តហោះ ដែលមានលោកព្រីហ្គោហ្ស៊ីន អនុរបស់លោក គឹ
លោកឌីមីទ្រីអ៊ូតគីនហៅ WAGNER ព្រមទាំងអ្នកទទួលខុសត្រូវរបស់ក្រុម WAGNER ដទៃៗទៀត
ស្លាប់់នៅឡើយ ។
មន្ទីរប៉ង់តាហ្គោនអះអាងនាថ្ងៃទី២៤ សីហាថាគ្មានអ្វីអាចបញ្ជាក់ថា មីស៊ីលដី-អាកាស១គ្រាប់ បាញ់ទម្លាក់យន្តហោះដែលលោកព្រីហ្កោហ្ស៊ីនជិះឡើយ ។ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក PAT
RYDER ថ្លែងថា កងទ័ពអាមេរិកពុំមានព័ត៌មានណាមួយដែលបញ្ជាក់ថា មីស៊ីលដី-អាកាស១គ្រាប់
ត្រូវប្រើប្រឆាំងយន្តហោះឯកជននេះរបស់លោកព្រីហ្គោហ្សុីនឡើយ ។ លោកចាត់ទុកមិនច្បាស់ព័ត៌
មានទាំងឡាយ ដែលនិយាយពីការប្រើមីស៊ីលនោះ ។
ចំណែកប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី ក៏អះងាងដែរថា អ៊ុយក្រែនពុំបាន
ចូលរួមក្នុងការធ្លាក់យន្តហោះនេះដែរ ៕
ខាងក្រោមនេះជាអត្ថបទពាក់ព័ន្ធ ៖
–ប្រមុខទាហានស៊ីឈ្នួលរុស្ស៊ី WAGNER ស្លា.ប់ហើយ ក្នុងហេតុការណ៍ធ្លា.ក់យន្តហោះ
ចែករំលែកព័តមាននេះ