ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ទាហាន​ស៊ី​​ឈ្នួល​រុ​ស្ស៊ី ​WAGNER​ ស្លា.ប់​ហើយ​ ​ក្នុង​​ហេតុការណ៍​​ធ្លា.ក់​យន្តហោះ

1 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​ ៖ កាលពី​ថ្ងៃ​ទី​២៣​ សីហា​ ប្រមុខ​ក្រុម​ទាហាន​ស៊ី​​ឈ្នួល​រុ​ស្ស៊ី ​WAGNER លោក​អេ​វ​ហ្គេ​នី​ព្រី​ហ្គោ​

ប្រទេស​រុ​ស្ស៊ី​ ៖ កាលពី​ថ្ងៃ​ទី​២៣​ សីហា​ ប្រមុខ​ក្រុម​ទាហាន​ស៊ី​​ឈ្នួល​រុ​ស្ស៊ី ​WAGNER លោក​អេ​វ​ហ្គេ​នី​ព្រី​ហ្គោ​ហ្ស៊ី​​ន ជា​ប្រភព​នៃ​ការ​បះបោរ​កាលពី​ខែមិថុនា​និង​អនុ​របស់​គាត់​លោក​ឌី​មី​ឌ្រី​អ៊ូ​ត​គី​ន​ព្រមទាំង​មនុស្ស​៨​នាក់​ទៀត បាន​ត្រូវ​ស្លា.ប់​ក្នុង​ការ​ធ្លាក់​យន្តហោះ​ឯកជន​ធុន​តូច​១​គ្រឿង នៅ​ភាគ​ខាងជើង​ក្រុង​មូ​ស្គូ​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​អាជ្ញាធរ​រុ​ស្ស៊ី​​ដកស្រង់​ផ្សាយ​ដោយ​AFP​។ គួររំលឹកថា ប្រមុខ​ក្រុម WAGNER លេចមុខ​នៅ​អាហ្វ្រិក

ទីភ្នាក់ងារ​ដឹក​ជញ្ជូន​តាម​អាកាស​រុ​ស្ស៊ី ROSSAVIATSIA លាតត្រដាង​បញ្ជី​ឈ្មោះ​អ្នកដំណើរ​ជិះ​ក្នុង​យន្តហោះ​នោះ​ដែល​ហោះហើរ​ពី​ក្រុង​មូ​ស្គូ​ទៅ​ក្រុង​សាំង​ប៉េ​ទ័​រ​ស្បូ​រ ហើយ​ធ្លាក់​ក្នុង​តំបន់​TVER បណ្ដាល​ឲ្យ​មនុស្ស​ទាំងអស់​ក្នុង​យន្តហោះ​ត្រូវ​ស្លា.ប់់​។ ក្នុង​បញ្ជី​ឈ្មោះ​នេះ​ក៏​មានឈ្មោះ​របស់​លោក​ព្រី​ហ្គោ​ហ្ស៊ី​ន​និង​លោក​ឌី​មី​ឌ្រី​អ៊ូ​ត​គី​ន​។

ផ្ទុយ​ពី​លោក​ព្រី​ហ្គោ​ហ្ស៊ី​​ន​លោក​អ៊ូ​ត​គី​ន មិនសូវ​លេចមុខ​លេច​មាត់​ទេ តែ​ជា​មនុស្ស​ដែល​កូនចៅ​គោរព​ស្រឡាញ់​ខ្លាំង​។ ទូរទស្សន៍​តេ​ឡេ​ក្រាម​GREY ZONE​ជិត​ស្និទ្ធ​នឹង​WAGNER នា​យប់​ថ្ងៃ​ទី​២៣​សីហា ក្រោយ​គ្រោះថ្នាក់​នេះ ចាត់​ទុក​លោក​អ៊ូ​ត​គី​ន​ជា​វីរៈបុរស​មួយ​រូប​របស់​រុ​ស្ស៊ី​ ដោយ​លោក​ជា​មេបញ្ជាការ​អចិន្ត្រៃយ៍​របស់​WAGNER​។ មុន​បង្កើត​WAGNER​ក្នុង​ឆ្នាំ​២០១៤​លោក​ជា​វរៈសេនីយទោ ក្នុង​ផ្ទៃ​កងឯកភាព​អន្តរាគមន៍​ទី​៧០០​នៃ​កងពលតូច​ទី​២​របស់​កងកម្លាំង​ពិសេស​ស៊ី​ប​ការណ៍​រុ​ស្ស៊ី GRU​។

លោក​បាន​ចាក​ចេញពី​GRU មក​បង្កើត​ក្រុមហ៊ុន​យោធា​ឯកជន​មួយ មានឈ្មោះ​ថា​CORPS SLAVE ដែល​ដាក់​ពង្រាយ​នៅ​ស៊ី​​រី​កាលពី​ឆ្នាំ​២០១៣ ដើម្បី​ប្រយុទ្ធ​ជួយ​ដល់​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​។ ក្នុង​ឆ្នាំ​២០១៤​លោក​បាន​ចូលរួម​បង្កើត​កងកម្លាំង​WAGNER ជាមួយ​លោក​ព្រី​ហ្គោ​ហ្ស៊ី​ន​ជា​សេដ្ឋី​១​រូប​និង​ជា​មនុស្ស​ជំនិត​របស់​លោកពូ​ទី​ន​។

ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី​ពន្យល់​ថា​យន្តហោះ​នោះ បាន​ធ្លាក់​នៅ​ជិត​ភូមិ​គូ​ហ្សេ​ន​គី​ណូ តំបន់​TVER ភាគ​ពាយ័ព្យ​ក្រុង​មូ​ស្គូ​។ យន្តហោះ​នេះ​ត្រូវ​ហោះ​ទៅ​កាន់​ក្រុង​សាំង​ប៉េ​ទ័​រ​ស្បួ​រ ចម្ងាយ​ជិត​៤០០​គីឡូម៉ែត្រ​ពី​ក្រុង​មូ​ស្គូ​។​។ ការ​ស៊ើ​ប​អង្កេត​មួយ​ត្រូវ​បើក​ធ្វើ តាម​រយៈ​ការ​បញ្ជូន​អ្នក​ស៊ើប​អង្កេត​មួយ​ក្រុម​ទៅ​កាន់​កន្លែង​យន្តហោះ​ធ្លាក់​ស្រាវជ្រាវ​រក​មូលហេតុ​ ។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី TASS​ថា មក​ទល់​ពេល​នេះ​សាកស.ព​មនុស្ស​៨​នាក់​ហើយ​ត្រូវ​បាន​រក​ឃើញ នៅ​កន្លែង​យន្តហោះ​ធ្លាក់​។ មាន​អាថ៌​កំបាំង​ជា​ច្រើន​ជុំវិញ​ការ​ធ្លាក់​យន្តហោះ​នោះ ។ លោក​ព្រី​ហ្គោ​ហ្ស៊ី​ន​ហាក់ជា​មនុស្ស​ដែល​លោកពូ​ទី​ន​លែង​ទុកចិត្ត ចាប់តាំងពី​ការ​បះបោរ​មិន​បាន​សម្រេច​ពី​ថ្ងៃ​ទី​២៣ ​មិថុនា​មក​។

មាន​វី​ដេ​អូ​ជា​ច្រើន​តាម​តេ​ឡេ​ក្រាម បង្ហាញ​បំណែក​ធ្លាក់​យន្តហោះ​ដែល​កំពុង​មាន​ភ្លើង​ឆេះ និង​រូបភាព​នៃ​យន្តហោះ​ធុន​EMBRAER-135 ដែល​ធ្លាក់​ពីលើ​មេឃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ