ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ក្រុម ​WAGNER​ លេចមុខ​នៅ​អាហ្វ្រិក

8 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រោយ​ការ​បះបោរ​លើកទ័ព​ខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន​សំដៅ​ក្រុង​មូ​ស្គូ និង​បន្ទាប់​ពី​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រោយ​ការ​បះបោរ​លើកទ័ព​ខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន​សំដៅ​ក្រុង​មូ​ស្គូ និង​បន្ទាប់​ពី​ការ​បញ្ជូន​កង​ទាហាន​ខ្លួន​ទៅ​កាន់​បេឡា​រុស លោក​អេ​វ​ហ្គេ​នី​ព្រី​ហ្គោ​ហ្ស៊ី​​ន​ប្រមុខ​ក្រុម​កង​ទាហាន​ស៊ី​ឈ្នួល​រុ​ស្ស៊ី ​WAGNER​ ស្រាប់តែ​គេ​ឃើញ​ក្នុង​វី​ដេ​អូ​មួយ​ដែល​ថត​នៅ​អាហ្វ្រិក​លើ​តំបន់​វាល​ខ្សាច់​មួយ​។

ក្នុង​ទេសភាព​នៃ​វាល​ខ្សាច់ តាម​វី​ដេ​អូ​នោះ​គេ​ឃើញ​លោក​ព្រី​ហ្គោ​ហ្ស៊ី​​ស្លៀកពាក់​ឯកសណ្ឋាន​ប៉ា​រ៉ា​ដោយ​អះអាង​ថា លោក​កំពុង​តែ​ស្ថិត​នៅ​អាហ្វ្រិក ហើយ​ធ្វើ​សកម្មភាព​ដើម្បី​ទ្រទ្រង់​ឧត្ដមភាព​របស់​រុ​ស្ស៊ី​។

លោក​អះអាង​ថា​លោក​កំពុង​បំពេញបេសកកម្ម​យកការណ៍​មួយ សំដៅ​ធ្វើ​ឲ្យ​រុ​ស្ស៊ី​កាន់តែ​មាន​ឧត្ដមភាព​ថែម​ទៀត​លើ​គ្រប់​ទ្វីប​និង​ធ្វើ​ឲ្យ​អាហ្វ្រិក​កាន់តែ​មាន​សេរីភាព​។ ដោយ​កាន់​កាំភ្លើ.ង​វែង​មួយ​ដើម​លោក​ព្រី​ហ្គោ​ហ្ស៊ី​​ន​លើក​ឡើង​ថា លោក​ចាប់ពី​ពេល​នេះ​ទៅ​នឹង​ធ្វើ​ឲ្យ​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​និង​អាល់​កៃ​ដា​ជួប​សុបិន​អាក្រក់​។

លោក​អះអាង​ថា​នឹង​ប្រយុទ្ធ​ជាមួយ​ពួក​ជី​ហា​ដ​ដើម្បី​ប្រជាជន​អាហ្វ្រិក​។ លោក​មិន​បញ្ជាក់​ថា​លោក​កំពុង​ស្ថិត​នៅ​ប្រទេស​អាហ្វ្រិក​ណាមួយ​ឡើយ តែ​លោក​អំពាវនាវ​រក​ពួក​អ្នក​ស្ម័គ្រចិត្ត មក​ចូលរួម​ដើម្បី​អាច​បំពេញ​បណ្ដា​ភារកិច្ច​ដែល​ប្រគល់​ឲ្យ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ