ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានសាំ​យ៉ុ​ង​គេច​ម៉ូតូ​ជ្រុល​បុ.ក​ក្បាលរបាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បា.ក់​អស់​៦​កង់ ​នៅ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ពោ​ចិន​តុង

2 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ដឹក​គ្រឿង​សមុទ្រ​មួយ​គ្រឿង​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​គេច​ម៉ូតូ​ឆ្លងផ្លូវ​ជ្រុល​បុក​ក្បាល របាំង​ថ្ម​ខណ្ឌ ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​បាក់ ៦ កង់​ខ្ទាត​ចេញ​ហើយ​រថយន្ត​ខ្ទេច​មុខ​អ្នកបើកបរ​រង​របួសធ្ងន់​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៤​និង ៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០២៥​នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ពោធិ៍​ចិន​តុង​ក្នុងភូមិ​ព្រៃ​ទា​ទី…

រាជធានី​ភ្នំពេញ ៖ ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ដឹក​គ្រឿង​សមុទ្រ​មួយ​គ្រឿង​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​គេច​ម៉ូតូ​ឆ្លងផ្លូវ​ជ្រុល​បុក​ក្បាល របាំង​ថ្ម​ខណ្ឌ ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​បាក់ ៦ កង់​ខ្ទាត​ចេញ​ហើយ​រថយន្ត​ខ្ទេច​មុខ​អ្នកបើកបរ​រង​របួសធ្ងន់​។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៤​និង ៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០២៥​នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ពោធិ៍​ចិន​តុង​ក្នុងភូមិ​ព្រៃ​ទា​ទី ១ សង្កាត់​ចោម​ចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

រថយន្ត​ដែល​កើត​មាន​គ្រោះថ្នាក់​ម៉ាក​សាំ​យ៉ុ​ង​ពណ៌​លឿង​អត់​ផ្លា​ក​លេខ​បើកបរ​ដោយ​បុរស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ​បាន​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​គ្រឿង សមុទ្រ​ខាងលើ​ធ្វើ​ដំណើរ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​ទិស​ដៅ ពី​លិចទៅ​កើត​ចូល​រាជធានី​ភ្នំពេញ​។​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន គេច​ម៉ូតូ​មួយ​គ្រឿង​ដែល បត់​ឆ្លងផ្លូវ ក៏​បាន​ជ្រុល​ទៅ​បុក របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូងផ្លូវ​ផ្នែក​ខាង​ក្បាល ពេញទំហឹង​បណ្ដា​ឲ្យ​បាក់​ចំនួន​៦​កង់​ហើយ​ខ្ទេច​ចេញ​ពេញ​ដងផ្លូវ​។​ចំណែក​រថយន្ត​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ជាប់​របាំង​ថ្ម​បង្ក​ឲ្យ​អ្នកបើកបរ​រង​របួសធ្ងន់​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​ម្ចាស់​គ្រឿង​សមុទ្រ​បាន​យក​រថយន្ត​មក​សេង​គ្រឿង​សមុទ្រ​។​នៅ​ព្រឹក​នោះ​ដែរ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​សម្រួល​ចរាចរណ៍​រួច​ទាក់ទង​ទៅ​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ចុះ​មក​វាស់វែង​រួច​នាំ​យក​រថយន្ត​ទៅ​កាន់​ការិយាល័យ​ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ