ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិប្បកម្មផលិតទឹកកក នៅក្រុងដូនកែវ ត្រូវបានរកឃើញមិនបានអនុត្តតាមច្បាប់បរិស្ថានត្រឹមត្រូវ

5 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ ដោយ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​អ្នក​សារព័ត៌មាន នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​កន្លង​មកនេះ ក្រុមការងារ​អធិការកិច្ច អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន ដោយ​មានការ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត និង​អាជ្ញា​មូលដ្ឋាន នៅ​ថ្ងៃ​ទី​៤…

ខេត្តតាកែវ ៖ ដោយ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​អ្នក​សារព័ត៌មាន នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​កន្លង​មកនេះ ក្រុមការងារ​អធិការកិច្ច អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន ដោយ​មានការ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត និង​អាជ្ញា​មូលដ្ឋាន នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​ចុះ​ត្រួតពិនិត្យ និង​បាន​រក​ឃើញ​ទីតាំង​សិប្បកម្ម ផលិត​ទឹកកក សញ្ញា​នាគ​មាស ស្ថិត​នៅ​ភូមិ​១ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ បាន​ដំណើរ​ដោយ​គ្មាន​កិច្ចសន្យា​ការពារ​បរិស្ថាន និង​មានការ​លេច​ជ្រាប​ក្លិន​ហ្គា​ស ចេញពី​ម៉ាស៊ីន​ផលិត​ទឹកកក ប៉ះពាល់​ដល់​ការ​រស់​របស់​ប្រជាពលរដ្ឋ នៅ​ជុំវិញ​ទីតាំង​សិប្បកម្ម ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា​នេះ ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ ក្រុមការងារ​បាន​ចាត់វិធានការ​ពិន័យ​អន្តរការណ៍ តាម​មាត្រា​៦៦៨ នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ និង​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​ពង្រឹង​បច្ចេកទេស និង​សុវត្ថិភាព​នៅ​ក្នុង​សិប្បកម្ម​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ត្រូវ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​បិទ​បើក​ឧស្ម័ន​ថ្មី និង​ទប់ស្កាត់​កុំឱ្យ​មាន​សាយភាយ​ក្លិន​អា​ម៉ូ​ញាក់​ចេញ​មក​ក្រៅ ។ ក្នុង​ករណី​សិប្បកម្ម​មិន​អនុវត្ត​តាម​ការ​សម្រេច​ខាងលើ ក្រសួងបរិស្ថាន នឹង​ចាត់វិធានការ​ច្បាប់ ដោយ​មិន​មានការ​លើកលែង និង​បិទ​អាជីវកម្ម​ជា​ស្ថាពរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ