ការស្លា.ប់មេទាហានស៊ីឈ្នួលរុស្ស៊ី Wagner គឺជារឿងដ៏ភ្ញាក់ផ្អើលចុងក្រោយបំផុត សម្រាប់ប្រជាជាតិរុស្ស៊ី
រុស្ស៊ី ៖ រុស្ស៊ី គឺជាប្រទេសពោរពេញទៅដោយរឿងភ្ញាក់ផ្អើល។ ជាក់ស្តែង ប្រជាជននៅទីនោះ ទទួលបាន
រុស្ស៊ី ៖ រុស្ស៊ី គឺជាប្រទេសពោរពេញទៅដោយរឿងភ្ញាក់ផ្អើល។ ជាក់ស្តែង ប្រជាជននៅទីនោះ ទទួលបាន
រុស្ស៊ី ៖ រុស្ស៊ី គឺជាប្រទេសពោរពេញទៅដោយរឿងភ្ញាក់ផ្អើល។ ជាក់ស្តែង ប្រជាជននៅទីនោះ ទទួលបានដំណឹងដ៏ភ្ញាក់ផ្អើលជាបន្តបន្ទាប់ក្នុងរដូវក្តៅនេះ ដោយរួមមាន យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ដែលបានវាយប្រហារកណ្តាលទីក្រុងមូស្គូជាច្រើនលើកច្រើនសា ដែលបណ្តាលឱ្យមានការផ្ទុះ និងខូចខាតអគារជាច្រើន។ បន្ទាប់មក ប្រាក់រូប្លិ៍រុស្ស៊ីបានធ្លាក់ចុះនៅក្នុងតម្លៃមិននឹកស្មានដល់ដោយអត្រាប្រាក់ ១០០រូប្លិ៍រុស្ស៊ីប្តូរបាន ១ដុល្លារអាមេរិក។ បន្ថែមពីលើសពីនេះ បេសកកម្មបរាជ័យមួយទៅកាន់ឋានព្រះច័ន្ទ បន្ទាប់ពីយាន Luna-25 របស់រុស្ស៊ី បានផ្ទុះក្នុងលំហ កាលពីសប្តាហ៍មុន។ គួររំលឹកថា ប្រមុខទាហានស៊ីឈ្នួលរុស្ស៊ី WAGNER ស្លា.ប់ហើយ ក្នុងហេតុការណ៍ធ្លា.ក់យន្តហោះ
យ៉ាងណាមិញ កាលពីថ្ងៃទី២៣ ខែសីហា ថ្មីៗនេះ រឿងដ៏ភ្ញាក់ផ្អើលបំផុតមួយទៀតបានកើតឡើង បន្ទាប់ពីលោក Yevgeny Prigozhin មេដឹកនាំកំពូលក្រុមទាហានស៊ីឈ្នួល Wagner របស់រស្ស៊ី ដែលជិះលើយន្តហោះឯកជនមួយគ្រឿង បានធ្លាក់នៅតំបន់ Tver នៃប្រទេសរុស្ស៊ី ដែលបណ្តាលឱ្យមនុស្ស១០នាក់ជិះក្នុងយន្តហោះស្លាប់ទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ គណនី Telegram ដែលពាក់ព័ន្ធនឹងក្រុម Wagner បានអះអាងថា យន្តហោះលោក Prigozhin ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ីប្រចាំតំបន់ Tver ខណៈដែលប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានចេញផ្សាយថា យន្តហោះនោះ ប្រហែលជាត្រូវបានគេបាញ់ទម្លាក់។
យោងតាមប្រភពពីសារព័ត៌មានរបស់ទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធរុស្ស៊ី បានអះអាងក្នុងសេចក្តីថ្លែងការណ៍មួយថា ការស៊ើបអង្កេតត្រូវបានដំណើរការលើការធ្លាក់យន្តហោះប្រភេទ Embraer ខណៈទីភ្នាក់ងារនេះ បានបន្ថែមថា សហស្ថាបនិកក្រុមហ៊ុន Wagner Group លោក Dmitriy Utkin ក៏ត្រូវបានគេសន្មត់ថា ស្លាប់នៅក្នុងឧបទ្ទវហេតុនេះផងដែរ។
គួររំលឹកថា លោក Yevgeny Prigozhin ដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ប្រធានាធិបតីរុស្ស៊ី វ្លាដឺមៀរ ពូទីន បានបង្កើតក្រុមហ៊ុន Wagner Group នៅក្នុងឆ្នាំ ២០១៤ ជាមួយនឹងមន្ត្រីយោធារុស្ស៊ីលោក Dmitriy Utkin នៅពេលចាប់ផ្តើមនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន បន្ទាប់ពីលោក ពូទីន បានលុកលុយតំបន់គ្រីមៀ។ Prigozhin ត្រូវបានគេស្គាល់នៅលោកខាងលិចដោយរហស្សនាមថា «ចុងភៅលោកពូទីន»។
បុរសអាយុ៦២ឆាំ្នរូបនេះ បានបដិសេធជាយូរមកហើយថា មិនមានការពាក់ព័ន្ធនៅក្នុងក្រុមនេះទេ រហូតដល់ចុងឆ្នាំ ២០២២ នៅពេលដែលគាត់បានបញ្ជាក់ពីតួនាទីខ្លួនជាសាធារណៈជាច្រើនខែ នៅក្នុងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ សេតវិមានបានប៉ាន់ប្រមាណថា នៅក្នុងដំណាក់កាលមួយមានអ្នកប្រយុទ្ធប្រហែល ៥ម៉ឺននាក់មកពីក្រុម Wagner កំពុងប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ដែលភាគច្រើននៃពួកគេជាអ្នកកាត់ទោស ដែលត្រូវបានជ្រើសរើសពីពន្ធនាគាររុស្ស៊ី។ រហូតដល់នៅដើមឆ្នាំ ២០២៣ សហរដ្ឋអាមេរិកបានដាក់ឈ្មោះ Wagner ថា «អង្គការឧក្រិ.ដ្ឋកម្មឆ្លងដែនដ៏សំខាន់» ហើយបានដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងក្រុមនេះ មិនត្រឹមតែសកម្មភាពពួកគេក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែ Wagner ភ្ជាប់នឹងការប្រហារជីវិតទ្រង់ទ្រាយធំ ការចាប់ពង្រត់ និងការរំលោ.ភសិទ្ធិមនុស្សជាច្រើនផ្សេងទៀត។
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ក្រុម Wagner បានបង្ករឿងដ៏ភ្ញាក់ផ្អើលកក្រើកពិភពលោក តាមរយៈការបះបោរប្រឆាំងការដឹកនាំដោយយោធារុស្ស៊ី នៅពេលដែលលោក Prigozhin បានចោទប្រកាន់យោធារុស្ស៊ីថា បានបាញ់ផ្លោងដោយចេតនាលើកងកម្លាំងរបស់គាត់ អំឡុងពេលកំពុងប្រយុទ្ធនៅអ៊ុយក្រែន។ ដោយក្រុមនេះ ថែមទាំងបានវាយកាន់កាប់ទីក្រុង Rostov-on-Don ភាគខាងត្បូងរុស្ស៊ី ដោយដណ្តើមបានទីស្នាក់ការកណ្តាលយោធាភាគខាងត្បូង ដែលគ្រប់គ្រងសង្គ្រាមជាច្រើននៅប្រទេសអ៊ុយក្រែន។
នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៣ កងកម្លាំង Wagner បានហែក្បួនទៅដល់តំបន់ Voronezh ចម្ងាយប្រហែលជាង ៤៨០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងមូស្គូ ប៉ុន្តែក្រោយមកការហែក្បួនបានផ្អាកនៅល្ងាចនោះ នៅពេលលោក Prigozhin ភ្លាមៗ ស្រាប់តែបានប្រកាសថា ទាហានស៊ីឈ្នួលរបស់គាត់នឹងត្រឡប់ទៅជំរុំមូលដ្ឋានពួកគេវិញ ដោយនិយាយថា គាត់ចង់ជៀសវាងការបង្ហូរឈាមជនជាតិរុស្ស៊ី។
ការបញ្ច្រាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងជាក់ស្តែងមួយបានកើតឡើងជាមួយលោកពូទីន ដោយវិមានក្រឹមឡាំងបានប្រកាសថា លោក Prigozhin នឹងផ្លាស់ប្តូរទីតាំងទៅកាន់ប្រទេសបេឡារុស្ស ហើយនឹងមិនត្រូវបានគេកាត់ទោសចំពោះសកម្មភាពរបស់គាត់ឡើយ។ ប៉ុន្តែអ្នកសង្កេតការណ៍ជាច្រើនបានចោទសួរថា តើវិមានក្រឹមឡាំងពិតជានឹងនៅតែអត់ឱនដល់ក្រុមនេះដែរឬទេ0x017d7 ប្រភពពី (BBC និង ABC News)
ចែករំលែកព័តមាននេះ