ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ឧកញ៉ា​ ហ៊ី គឹ​ម​ហុង អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដី​មាស និង​កង​អង្គរក្ស​១៣​នាក់ ពាក់ព័ន្ធ​ប្រើ​ហិ.ង្សា​មក​លើ​សមត្ថកិច្ច

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧកញ៉ា ហ៊ី គឹ​ម​ហុង អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដី​មាស រួម​ទាំង​កង​អង្គរក្ស​ចំនួន​១៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​វេលា​រសៀល​ថ្ងៃ​ទី​០៧…

រាជធានី​ភ្នំពេញ ៖ លោក​ឧកញ៉ា ហ៊ី គឹ​ម​ហុង អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដី​មាស រួម​ទាំង​កង​អង្គរក្ស​ចំនួន​១៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​វេលា​រសៀល​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​បាន​ប្រើ​ហិង្សា​មក​លើ​សមត្ថកិច្ច ពេល​ចុះ​អនុវត្ត​ដីកាតុលាការ ​។

ការ​ឃាត់ខ្លួន​នេះ បាន​ធ្វើ​ឡើង​នៅ​ស្នាក់​ការ​ក្រុមហ៊ុន ពិភព​ដី​មាស ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្ងាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បន្ទាប់​ពី​ប្រជាពលរដ្ឋ​បាន​ផ្ទុះ​ការ​តវ៉ា ដុត​កង់​រថយន្ត ដើម្បី​ទាមទារ​ប្រាក់ ដែល​ពួក​គាត់​ទិញ​ដី​របស់​លោក​ឧកញ៉ា​រូប​នេះ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៣ ប្រជាពលរដ្ឋ​ដែល​បាន​ទិញ​ដី​ពី​ក្រុមហ៊ុន ពិភព​ដី​មាស បាន​នាំ​គ្នា ជួប​ប្រមូល​ម្តុំ​ជា​ថ្មី នៅ​ស្នាក់​ការ​ក្រុមហ៊ុន ដែល​ស្ថិត​ទីតាំង​ដូ​ខ​ខាងលើ ដើម្បី អោយ​ក្រុមហ៊ុន​លុយ​ដើម​មក​វិញ បន្ទាប់​ពី​ក្រុមហ៊ុន ខាន​បង់ការ​ប្រាក់​តាម​កិច្ចសន្យា​រយៈពេល​៥​ខែ (​ទិញ​ដី​មានការ​ប្រាក់​) ។

តាម​ព័ត៌មាន អោយ​ដឹង​ទៀត​ថា បន្ទាប់​ជួប​ប្រមូលផ្តុំ​តវ៉ា នៅ​វេលា​ម៉ោង​ប្រមាណ​២​រសៀល ប្រជាពលរដ្ឋ ក៏​បាន​នាំ​គ្នា ដុត​កង់​ឡាន ដើម្បី​ទ​ទួ​ច​អោយ​លោក​ឧក​ញ៉​ចូលខ្លួន មក​ដោះស្រាយ​។ ខណៈនោះ សមត្ថកិច្ច​ខណ្ឌ​ព្រែក​ព្នៅ និង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​ចុះ​ទៅ​អន្តរាគមន៍ និង​សាកសួរ​ម្ចាស់​ក្រុមហ៊ុន ហើយ​ត្រូវ​បាន​កង​អង្គរក្ស ចេញ​មក​រារាំង ហើយ​ប្រើ​ហិង្សា​វាយ​មក​លើ​សមត្ថកិច្ច បណ្តាល​អោយរ​ងរ​បួស ក្នុង​វេលា​នោះ កម្លាំង​សមត្ថកិច្ច ក៏​បាន​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ គំរាម និង​ឃាត់​កង​អង្គរក្ស បានជា​បន្តបន្ទាប់ នៅ​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ដដែល ។

លោក​ឧត្តមសេនីយ៍ត្រី សាន សុខ​សីហា អ្នកនាំពាក្យ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​សារព័ត៌មាន​ដឹង​ថា នៅ​រសៀល​នេះ សមត្ថកិច្ច​ចម្រុះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​អនុវត្ត​ដីការបស់​ព្រះរាជអាជ្ញារ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស រួម​ជាមួយ​កង​អង្គរក្ស មួយ​ចំនួន ដែល​បាន​ហិង្សា មក​លើ​សមត្ថកិច្ច និង​នាំ​ខ្លួន​មក​សាកសួរ នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។

លោក​ឧត្តមសេនីយ៍ បានអោយ​ដឹង​ទៀត​ថា សរុប​រួម សមត្ថកិច្ច​បាន​នាំ​ខ្លួន​មនុស្ស​ចំនួន​១៤​នាក់ ដែល​ពាក់ព័ន្ធ ទី​១ ម្ចាស់​ដី​ឡូ​តិ៍ ពិភព​ដី​មាស និង​ទី​២ អង្គរក្ស ចំនួន​១៣​នាក់ ដែល​បាន​រារាំង​បង្ក​ហិង្សា មក​លើ​សមត្ថកិច្ច ។

គួរ​បញ្ជាក់​ថា អតិថិជន​រាប់​ពាន់​នាក់ ខ្លះ​ក៏​បាន​ខ្ចីបុល និង​យក​លុយ​ធនាគារ សម្រុក​ទិញ​ដី​ឡូ​តិ៍​របស់​ក្រុមហ៊ុន​ពិភព​ដី​មាស ដែល​ទីតាំង​នៅ​ក្នុងភូមិ​អណ្តូង​ច្រុះ ឃុំ​ត្រាច​ទង ស្រុក​ឧត្ត​ង្គ ខេត្តកំពង់ស្ពឺ​។ ការ​ទិញ​ដី​ឡូ​តិ៍​នោះ បានការ​ប្រាក់​៣​ភាគរយ (​តាម​ពិត​ចាញ់ បោក​ក្រុមហ៊ុន​)​។ បន្ទាប់​ពី​ក្រុមហ៊ុន មិន​បានអោយ​ការ​ប្រាក់ តាម​កិច្ចសន្យា អតិថិជន ក៏​បាន​នាំ​គ្នា ដាក់​ពាក្យបណ្តឹង​នៅ​ខេត្តកំពត ខេត្តកំពង់ស្ពឺ និង​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ប្រាក់​ដើម​ត្រឡប់​វិញ ព្រមទាំង​នាំ​គ្នា តវ៉ា​ជា​បន្តបន្ទាប់​ដើម្បី អោយ​អគ្គនាយក​ក្រុមហ៊ុន ចេញ​មក​មក​ដោះស្រាយ ហើយ​ក្រុមហ៊ុន​ចេះ​តែ​សន្យា​ខ្យល់​រហូត ៕

«ចាប់ខ្លួន​ឧកញ៉ា ហ៊ី គឹ​ម​ហុង ថៅកែ​ក្រុមហ៊ុន​ពិភព​ដី​មាស និង​អង្គរក្ស ១៣​នាក់​ទៀត»

«សមត្ថកិច្ចឡោម​ព័ទ្ធ​ចាប់ខ្លួន​ឧកញ៉ា​ អគ្គ​នាយ​ក្រុមហ៊ុន​ពិភព​ដី​មាស និង​កងអង្គរក្ស»

«តំណាង គ្មាន​ដោះស្រាយ​អ្វី​បាន លោកស្នងការ​ខេត្តកំពត កោះហៅ ឧកញ៉ា ពិភព​ដី​មាស ជា​លើក​ទី​២»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ