ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង គ្មាន​ដោះស្រាយ​អ្វី​បាន លោកស្នងការ​ខេត្តកំពត កោះហៅ ឧកញ៉ា ពិភព​ដី​មាស ជា​លើក​ទី​២

2 ឆ្នាំ មុន

ខេត្តកំពត ៖ លោក​ឧកញ៉ា ហ៊ី គឹ​ម​ហុង និង​លោក​ឧកញ៉ា ចេ​ង សង្ហា​ក់ អគ្គនាយក​ក្រុមហ៊ុន «​ពិភព​ដី​មាស​»…

ខេត្តកំពត ៖ លោក​ឧកញ៉ា ហ៊ី គឹ​ម​ហុង និង​លោក​ឧកញ៉ា ចេ​ង សង្ហា​ក់ អគ្គនាយក​ក្រុមហ៊ុន «​ពិភព​ដី​មាស​» មិន​បាន​ចូលខ្លួន​មក​បំភ្លឺ តាម​ការ​កោះហៅ​របស់​លោកស្នងការ​នគរបាល​ខេត្តកំពត នោះ​ទេ បែរជា​ចាត់​តំណាង​ម្នាក់ មក​ជួប​ប្រជាពលរដ្ឋ​រង​គ្រោះ ទៅ​វិញ ទាំង​ដែល​មិន​អាច​ដោះស្រាយ​អ្វី​បាន​ទាំងអស់ ។

ក្នុង​លិខិត​កោះហៅ​របស់​លោក​ឧត្តមសេនីយ៍ទោ​ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​ឲ្យ​ឧកញ៉ា ហ៊ី គឹ​ម​ហុង និង​ឧកញ៉ា ចេ​ង សង្ហា​ក់ ដែល​ឧកញ៉ា​ទាំង​២​រូប​នេះ គឺជា​អគ្គនាយក​ក្រុមហ៊ុន «​ពិភព​ដី​មាស​» ត្រូវ​មក​ជួប​ជជែក​ដោះស្រាយ​គ្នា ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ៤៨៤​គ្រួសារ ក្នុង​នោះ​មក​ពី​ស្រុក​ឈូក​, ស្រុក​ដង​ទង​, ស្រុក​ទឹកឈូ និង​ស្រុក​បន្ទាយមាស នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៣​នេះ ស្ថិត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ប៉ុន្តែ​បែរជា​ចាត់​លោក ប្រាក់ ពិន ជា​តំណាង មក​ធ្វើការ​ដោះស្រាយ​ទៅ​វិញ ។

ប្រជាពលរដ្ឋ​ដែល​បាន​ចាញ់បោក​ក្រុមហ៊ុន​ពិភព​ដី​មាស ម្នាក់​ៗ​អស់​រាប់​ម៉ឺន​ដុល្លារ សុទ្ធតែ​បាន​និយាយ​ទាមទារ​ថា ខ្លួន​មិន​ទទួល​បាន​ប្រាក់​ការ​ពី​ក្រុមហ៊ុន​ទេ និង​សុំ​អោយ​ក្រុមហ៊ុន​សង​ប្រាក់​ដើម​ឲ្យ​គ្រប់​ចំនួន ដែល​ខ្លួន​បាន​ដាក់​អោយ​ក្រុមហ៊ុន ។

ប្រជាពលរដ្ឋ​ដែល​ជា​ជន​រង​គ្រោះ ក៏​បាន​និយាយ​ថា បើ​ដឹង​លោក ប្រាក់ ពិន ដែល​ក្រុមហ៊ុន​ចាត់​មក​ជា​តំណាង​នោះ​ពួក​គាត់​មិនបាច់​មក​ទេ ព្រោះ​លោក ប្រាក់ ពិន រូប​នេះ​និយាយ​មិន​ពិត​ទេ និយាយ​កុហក និង​ចេះ​តែ​សន្យា​ខ្យល់​តែ​ប៉ុណ្ណោះ ។

លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្តកំពត មាន​ប្រសាសន៍​ថា លោក​នឹង​ខិតខំ​ដោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំងអស់ ក្នុង​នាម​ជា​អាជ្ញាធរ​ឈរ​កណ្ដាល មិន​លំ​ហៀ​ង ទៅ​ខាង​ណា​ទេ គឺ​លោក​យក​ច្បាប់​ជា​ធំ ។

លោក​ឧត្តមសេនីយ៍ទោ​ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ឲ្យ​លោក ប្រាក់ ពិន ជា​តំណាង​ក្រុមហ៊ុន​នោះ ស្ដាប់​ដោយ​ខ្លួនឯង គ្មាន​ន​ណា​បញ្ជា​អោយ​ប្រជាពលរដ្ឋ​និយាយ​នោះ​ទេ ។ ខណៈ «ឧកញ៉ាអគ្គនាយក​ក្រុមហ៊ុនទាំង២នាក់​ ពិតជា​ខ្លាំង​មែន! សុំ​សម្តេច​តេ​ជោ ស្នើ​សម្តេច​ក្រឡាហោម ឲ្យ​ពិនិត្យ​សតិអារម្មណ៍​ស្នងការ​ខេត្ដកំពត» ។

លោកស្នងការ​ខេត្តកំពត បញ្ជាក់​ថា ការ​ដោះស្រាយ​ថ្ងៃនេះ មិន​ទទួល​បាន​ផ្លែផ្កា​ទេ ព្រោះ​ពលរដ្ឋ​ចង់​ជួប​លោក​ឧកញ៉ា​ទាំង​២​នាក់ ជា​ចាំបាច់ ។ សង្ឃឹមថា លោក​ឧកញ៉ា នឹង​មក​ជួប ប្រជាពលរដ្ឋ ដោយ​មិន​ចាំបាច់​មាន​លិខិត​កោះហៅ​ជា​លើក​ទី​០២ ពី​មន្ត្រី​នគរបាល​យុ​ត្តិ​ធ​ម៏ ដើម្បី​បញ្ជាក់​អំពី​ទំនួល​ខុស​ត្រូវ ច្បាស់លាស់​របស់​ក្រុមហ៊ុន ជាមួយ ប្រជាពលរដ្ឋ ៤៨៤​គ្រួសារ ធ្វើការ​ដោះស្រាយ​នៅ​លើក​ទី​២​នោះ ក៏​មាន​ឯកឧត្តម​អភិបាល​ខេត្តកំពត ចូលរួម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ