ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ Seven Seas Mariner ដឹក​ភ្ញៀវ​ទេសចរ​ជាង​៦០០​នាក់ ចូល​ចត​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​​ដោយសុវត្ថិភាព​

3 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​ទ្វារ​កំពង់​ផែ​ស្វយ័ត ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៧​និង​៥០ នាទី​ព្រឹក​ថ្ងៃ​ទី​០២ ខែ មេ​សា ឆ្នាំ​.២០២៦…

ខេត្តព្រះសីហនុ ៖ មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​ទ្វារ​កំពង់​ផែ​ស្វយ័ត ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៧​និង​៥០ នាទី​ព្រឹក​ថ្ងៃ​ទី​០២ ខែ មេ​សា ឆ្នាំ​.២០២៦ នាវា​ទេសចរណ៍​បរទេស​ខ្នាត​យក្ស មួយ​គ្រឿង ឈ្មោះ Seven Seas Mariner​សញ្ជាតិ​Bahamas បាន​ចូល​ចត​កំពង់​ផែ​ស្វយ័ត​ក្រុង​/ ខេត្ត​ព្រះ​សីហ​នុ ប្រកបដោយ​សុវត្ថិភាព​ ។​

ប្រភព​ខាងលើ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​នាវាទេសចរណ៍​ខ្នាត​យក្ស​ខាងលើ​បាន​នាំ​ភ្ញៀវ​ទេសចរណ៍​ចំរុះ​ជាតិ​សាសន៍​សរុប​មាន​ចំនួន ៦០៩ នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន ៣២៣​នាក់​មាន​៨៧​សញ្ជាតិ និង​មាន​ក្រុម​នាវិក​ចំនួន ៤៦៤ នាក់​ក្នុង​នោះ​មាន​នា​វឹក​ស្រី ចំនួន​១០៨ នាក់​មាន​៣៦​សញ្ជាតិ​ ។​ ចំនួន​សញ្ជាតិ​ដែល​មាន​ភ្ញៀវ​ទេសចរណ៍​​ច្រើន​​ជាងគេ គឺ​សញ្ជាតិ​USA​មាន​ចំនួន ៤០០​នាក់​ក្នុង​នោះ​មាន​ស្រី​ចំនួន​២១១​នាក់​ ។​

លក្ខណ​:​បច្ចេកទេស​នាវា​មាន​បណ្តោយ​ប្រវែង​២១៦, ៩៣​ម៉ែត្រ​និង​ទទឹង​មាន​ប្រវែង​៨៨,៨០​ម៉ែត្រ​មាន​ជំរៅ​ទឹក​០៧​ម៉ែត្រ​​ ។​

នាវា​ដឹក​ភ្ញៀវ​ទេសចរណ៍​ខាងលើ​ចូល​ចត​ក្នុង​គោលបំណង​ទស្សនា​តំបន់​កំសាន្ត​បែប​វប្បធម៌​,​សាសនា​ប្រពៃណី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​បាន​ឈ្វេងយល់​ពី​ការ​អភិវឌ្ឍន៍​លើ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​នានា​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ក៍​ដូច​ជា​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិ​ស​យ័​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​កិច្ច​ដឹកនាំ​របស់​សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

​នាវា​ខាងលើ​នេះ​ដឹក​ភ្ញ្ញៀ​វ​ទេសចរណ៍​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​វៀតណាម​ហើយ​ចាក​ចេញពី​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​វិញ នៅ​វេលា​ម៉ោង​១៧,០០​នាទី ថ្ងៃ​ទី​០៣​ខែ មេ​សា ឆ្នាំ ២០២៦ ឆ្ពោះរ​ទៅ​ប្រទេស​ថៃ​ ។​

នៅ​ក្នុង​ឱកាស​នៃ​ការ​ចូល​ចត​នាវា​ទេសចរណ៍​ខាងលើ​នេះ​មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​ទ្វារ​កំពង់​ផែ​ស្វ​យ​ត័​ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ បាន​សម្របសម្រួល​ជូន​ដល់​ភ្ញៀវ​ទេសច​ណ៍​លើ​ឯកសារ ( ប៉ា​ស្ព​រ័ )​ដើម្បី​បង្ករ​លក្ខណ​:​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​បន្ត​របស់​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ​ជាមួយ​គ្នា​នេះ​ផង​ដែរ​ក៍​មាន​ភ្ញៀវ​ទេសចរណ៍​ចំនួន​១៤​នាក់​ក្នុង​នោះ​មាន​ស្រី​ចំនួន​០៧​បាន​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ក្រុង​សៀមរាប​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ