ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចឡោម​ព័ទ្ធ​ចាប់ខ្លួន​ឧកញ៉ា​ អគ្គ​នាយ​ក្រុមហ៊ុន​ពិភព​ដី​មាស និង​កងអង្គរក្ស

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ជាបឋម បានអោយ​ដឹង​ថា លោក​ឧកញ៉ា ហ៊ី គឹ​ម​ហុង ជា​អគ្គនាយក​ក្រុមហ៊ុន «​ពិភព​ដី​មាស​» និងភរិយា…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ជាបឋម បានអោយ​ដឹង​ថា លោក​ឧកញ៉ា ហ៊ី គឹ​ម​ហុង ជា​អគ្គនាយក​ក្រុមហ៊ុន «​ពិភព​ដី​មាស​» និងភរិយា រួម​ទាំង​អង្គរក្សជាច្រើន​នាក់​ទៀត ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នងការ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច ឡោម​ព័ទ្ធ​ចាប់ខ្លួន​ឧកញ៉ា និង​គូកន ធ្វើ​ឡើង​នា​ល្ងាច​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៣ នៅ​ក្រុមហ៊ុន​ពិភព​ដី​មាស ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្ងាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍ បន្ត​ថា នៅ​ពេល​សមត្ថកិច្ច ​ចូលធ្ចើការ​សាកសួរ​លោក​ឧកញ៉ា នៅ​ក្រុមហ៊ុន​ពិភព​ដី​មាស ត្រូវ​កង​អង្គរក្ស​របស់​លោក​ឧកញ៉ា បាន​វាយ​មក​លើ​សមត្ថកិច្ច បណ្ត​ល​ឲ្យ​មាន​របួស​ជើង​ផង​ដែរ ។

គួរ​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៨​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ជួប​ប្រមូលផ្តុំ​ទៅ​មុខ​ក្រុមហ៊ុន ដើម្បី​ទាមទារ​ប្រាក់​ថ្លៃ​ការ​ទិញ​ដី​។ បន្ទាប់​មក នៅ​វេលា​ម៉ោង​ប្រមាណ​ជា​២​រសៀល​ថ្ងៃ​ដដែល ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​តវ៉ា ដុត​កង់​ឡាន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ។

សូម​រម្លឹក​ថា លោក​ឧត្តមសេនីយ៍ទោ​ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​ចេញ​លិខិត​កោះហៅ​លោក​ឧកញ៉ា ហ៊ី គឹ​ម​ហុង និង​ឧកញ៉ា ចេ​ង សង្ហា​ក់ ដែល​ឧកញ៉ា​ទាំង​២​រូប​នេះ គឺជា​អគ្គនាយក​ក្រុមហ៊ុន «​ពិភព​ដី​មាស​» ត្រូវ​មក​ជួប​ជជែក​ដោះស្រាយ​គ្នា ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ៤៨៤​គ្រួសារ ក្នុង​នោះ​មក​ពី​ស្រុក​ឈូក​, ស្រុក​ដង​ទង​, ស្រុក​ទឹកឈូ និង​ស្រុក​បន្ទាយមាស នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៣ កន្លង​មកនេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ប៉ុន្តែ​លោក​ឧកញ៉ា​ទាំង​២​នាក់ មិន​បាន​ចូលខ្លួន​មក​បំភ្លឺ​នោះ​ទេ បែរជា​ចាត់​តំណាង​ម្នាក់ មក​ជួប​ប្រជាពលរដ្ឋ​រង​គ្រោះ ទៅ​វិញ ទាំង​ដែល​មិន​អាច​ដោះស្រាយ​អ្វី​បាន​ទាំងអស់ ។

ប្រជាពលរដ្ឋ ដែល​បាន​ចាញ់បោក​ក្រុមហ៊ុន​ពិភព​ដី​មាស ម្នាក់​ៗ​អស់​រាប់​ម៉ឺន​ដុល្លារ សុទ្ធតែ​បាន​និយាយ​ទាមទារ​ថា ខ្លួន​មិន​ទទួល​បាន​ប្រាក់​ការ​ពី​ក្រុមហ៊ុន​ទេ និង​សុំ​អោយ​ក្រុមហ៊ុន​សង​ប្រាក់​ដើម​ឲ្យ​គ្រប់​ចំនួន ដែល​ខ្លួន​បាន​ដាក់​អោយ​ក្រុមហ៊ុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ