បា.ត់ដំណឹងប្រមុខកងទាហានស៊ីឈ្នួលរុស្ស៊ី WAGNER ក្រោយបះបោរមិនសម្រេច
បា.ត់ដំណឹងប្រមុខកងទាហានស៊ីឈ្នួលរុស្ស៊ី
បា.ត់ដំណឹងប្រមុខកងទាហានស៊ីឈ្នួលរុស្ស៊ី
រុស្ស៊ី ៖ តើលោកអេវហ្គេនីព្រីហ្គោហ្ស៊ីន ប្រមុខកងទាហានស៊ីឈ្នួលរុស្ស៊ី ក្រុម WAGNER ពេលនេះស្ថិតនៅទីណា ក្រោយការបះបោរមិនសម្រេច ? ក្រោយការបះបោរពេញ១ថ្ងៃ និងមានការព្រមព្រៀងដកថយចៀសវាងការបង្ហូរឈាម ស្រាប់តែហាក់បាត់ដំណឹងពីលោក។
តាមកិច្ចព្រមព្រៀងនៃការចរចាជាមួយក្រុងមូស្គូ លោកព្រីហ្គោហ្ស៊ីន ត្រូវទៅរស់នៅនិរទេសឯ
បេឡារុស ។ នេះជាការប្រកាសរបស់វិមានក្រឹមឡាំង ដែលមិនបញ្ជាក់ថាលោកអាចនាំទៅជាមួយលោក បណ្ដាសមាជិកកងកម្លាំងលោកដែរឬយ៉ាងណាឡើយ ។ វិមានក្រឹមឡាំងក៏បញ្ជាក់ដែរ
ថា បណ្ដាសមាជិកក្រុម WAGNER នឹងមិនរងការកាត់ទោសតាមផ្លូវច្បាប់ឡើយ ។
ពុំមានដំណឹងពីលោកព្រីហ្គោហ្ស៊ីនឡើយចាប់តាំងពីលោកចាកចេញពីក្រុងរ៉ូស្តូវមក ។ មានវីដេអូមួយបង្ហាញពីលោកព្រីហ្គោហ្ស៊ីនចាកចេញពីក្រុងរ៉ូស្តូវតាមរថយន្ត SUV ពណ៌ខ្មៅ១គ្រឿង៕
អត្ថបទពាក់ព័ន្ធ ៖
-កងទាហានក្រុម WAGNER ចាកចេញពីភាគខាងត្បូងក្រុងមូស្គូហើយ
ចែករំលែកព័តមាននេះ