ទីបំផុត! ប្រមុខកងទាហានស៊ីឈ្នួលរុស្ស៊ី WAGNER ឱ្យទ័ពខ្លួនបកចូលបន្ទាយវិញ ក្រោយបះបោរពេញ១ថ្ងៃ
ប្រទេសរុស្ស៊ី ៖ ក្រោយធ្វើការបះបោរដោយអាវុ.ធពេញមួយថ្ងៃទីបំផុត ប្រមុខកងទាហានស៊ីឈ្នួលរុស្ស៊ី
ប្រទេសរុស្ស៊ី ៖ ក្រោយធ្វើការបះបោរដោយអាវុ.ធពេញមួយថ្ងៃទីបំផុត ប្រមុខកងទាហានស៊ីឈ្នួលរុស្ស៊ី
ប្រទេសរុស្ស៊ី ៖ ក្រោយធ្វើការបះបោរដោយអាវុ.ធពេញមួយថ្ងៃទីបំផុត ប្រមុខកងទាហានស៊ីឈ្នួលរុស្ស៊ីក្រុមWAGNER លោកអេវហ្គេនីព្រីហ្គោហ្ស៊ីន បានបញ្ជាឲ្យកងទាហានលោក ដែលធ្វើដំណើរឆ្ពោះមកកាន់ក្រុងមូស្គូ ឲ្យបកក្រោយវិញហើយវិលចូលក្នុងបន្ទាយពួកគេ បន្ទាប់ពីការធ្វើអាជ្ញាកណ្ដាលរបស់ប្រធានាធិបតី់បេឡារុស លោកអាឡិចសាន់ដ្រ៍លូកាឆេនកូ។
នាយប់ថ្ងៃទី២៤មិថុនា វិមានក្រឹមឡាំងប្រកាសថា លោកព្រីហ្គោហ្ស៊ីននឹងចាកចេញពីប្រទេសទៅកាន់បេឡារុស ចំណែកការស៊ើបអង្កេត និងចោទប្រកាន់លោកពីបទឧក្រិ.ដ្ឋ នឹងត្រូវលុបចោល។
វិមានក្រឹមឡាំងសម្ដែងការអបអរសាទរ ចំពោះកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ជាមួយប្រមុខក្រុមWAGNER ដើម្បីចៀសវាងការបង្ហូរឈាម។ វិមានក្រឹមឡាំងក៏បន្តដែរថា ការចោទប្រកាន់ពិបទឧក្រិ.ដ្ឋប្រឆាំងលោកព្រីហ្គោហ្ស៊ីននឹងត្រូវបោះបង់ចោល ហើយនឹងគ្មាននរណាធ្វើទុកបុកម្នេញបណ្ដាយុទ្ធជនដែលដើរតាមលោកព្រីហ្គោហ្ស៊ីនឡើយ ដោយគិតដល់គុណបំណាច់របស់ពួកគេដែលប្រយុទ្ធនៅអ៊ុយក្រែន។
ក្រោយការបះបោររបស់កងកម្លាំងWAGNER បណ្ដាលឲ្យរង្គើរដល់រដ្ឋអំណាចរុស្ស៊ីមក ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនមួយរូប បានចំអកនាថ្ងៃទី២៤មិថុនាថា លោកព្រីហ្គោហ្ស៊ីនធ្វើដូចនេះព្រោះមានបំណងធ្វើឲ្យលោកពូទីនអាម៉ាស់មុខ។ តាមTWITTER ទីប្រឹក្សារូបនោះលោកមីខៃអ៊ីឡូប៉ូដូលីយ៉ាក់លើកឡើងថា លោកព្រីហ្គោហ្ស៊ីនបានប្រមាថដល់លោកពូទីន។
មុនមានការព្រមព្រៀងនោះលោកព្រីហ្គោហ្ស៊ីនអះអាងថា កងទាហានលោកនឹងមិនចុះចូល ដោយអំពាវនាវឲ្យបះបោរប្រឆាំងទីបញ្ជាការដ្ឋានកងទ័ពរុស្ស៊ី និងដោយប្រកាសពីការចូលកាន់កាប់ទីបញ្ជាការដ្ឋានកងទ័ពរុស្ស៊ីនៅតំបន់រ៉ូស្តុកសៀរឡឺដុង កាលពីថ្ងៃទី២៤មិថុនា។ លោកព្រីហ្គោហ្ស៊ីនអះអាងថា ខ្លួនមានយុទ្ធជន២៥.០០០នាក់ ត្រៀមស្លាប់ដើម្បីឧត្ដមគតិរបស់លោក។ លោកអំពាវនាវដល់កងទ័ពនិងប្រជាជនឲ្យចូលរួមជាមួយលោក បន្ទាប់ពីចោទអគ្គសេនាធិការដ្ឋានកងទ័ពថា វាយប្រហារសម្លា.ប់យុទ្ធជនលោកច្រើននាក់ ។
ជាប្រតិកម្មតបភា្នក់ងារសន្តិសុខជាតិរុស្ស៊ី ដែលមានឥទ្ធិពលខ្លាំង បានបើកការស៊ើបអង្កេត ពីបទអំពាវនាវឲ្យមានការបះបោរដោយអាវុ.ធ ហើយធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មមួយនៅក្រុងមូស្គូនិងនៅក្រុងវ៉ារ៉ូនីញ៉ែវ ជាទីក្រុងមួយស្ថិតនៅចន្លោះក្រុងរ៉ូស្តុកនិងក្រុងមូស្គូ។ លោកព្រីហ្កោហ្ស៊ីនចោទប្រកាន់ជាពិសេសទីបញ្ជាការដ្ឋានកងទ័ពរុស្ស៊ីថា ចង់កម្ទេចក្រុមWAGNER ដែលលោកថានោះជាអំពើក្ប.ត់មាតុភូមិ៕
ចែករំលែកព័តមាននេះ