ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ទាហាន​ក្រុម WAGNER ​​ចាក​ចេញពី​ភាគ​ខាងត្បូង​ក្រុង​មូ​ស្គូ​ហើយ

10 ខែ មុន

ប្រទេស​រុ​ស្ស៊ី​ ៖ ក្រោយ​ធ្វើការ​បះបោរ​ដោយអាវុធ​ពេញ​មួយ​ថ្ងៃ កង​ទាហាន​ក្រុម WAGNER របស់​​​លោក​

ប្រទេស​រុ​ស្ស៊ី​ ៖ ក្រោយ​ធ្វើការ​បះបោរ​ដោយអាវុធ​ពេញ​មួយ​ថ្ងៃ កង​ទាហាន​ក្រុម WAGNER របស់​​​លោក​អេ​វ​ហ្គេ​នី​ព្រី​ហ្គោ​ហ្ស៊ី​ន ក្រោយ​ទទួលបញ្ជា​ពី​លោក​ឲ្យ​បក​ក្រោយ​និង​វិល​ចូល​ក្នុង​បន្ទាយ​វិញ នា​ថ្ងៃ​ទី​២៥ មិថុនា បាន​ចាក​ចេញពី​ទីក្រុង​លីពីត​ស្ក៍​ភាគ​ខាងត្បូង​ក្រុង​មូ​ស្គូ​ហើយ ។ កងកម្លាំង​​នោះ​បាន​ចូល​ដល់ទី​ក្រុង​ដែល​មាន​រោងចក្រ​ស្លដែក​ដ៏​ធំ​នោះ កាលពី​ថ្ងៃ​ទី​២៤ មិថុនា​ពេលពួក​គេ​បះបោរ លើក​សំដៅ​មក​កាន់​ក្រុង​មូ​ស្គូ ។ នេះជា​គូសបញ្ជាក់​របស់​អាជ្ញាធរ​មូលដ្ឋាន ។

តាម​តេ​ឡេ​ក្រាម​ផ្នែក​សារព័ត៌មាន​របស់អាជ្ញាធរ​តំបន់​លីពីត​ស្ក៍ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៤០០​គីឡូម៉ែត្រ​ពី​ក្រុង​មូ​ស្គូ​ថ្លែង​ថា បណ្ដា​កងឯកភាព​ក្រុម WAGNER ដែល​កាលពី​ថ្ងៃ​ទី​២៤ មិថុនា មក​ឈប់​នៅ​តំបន់​លីពីត​ស្ក៍ បាន​ចាកចេញពី​តំបន់​នោះ​ហើយ ។

ជា​ទូទៅ​កងកម្លាំង WAGNER នា​ថ្ងៃ​ទី​២៥ មិថុនា បាន​ដកថយ​ជា​បន្តបន្ទាប់ក្រោយ​មាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន មក ។ យុទ្ធ​ជន​ក្រុម WAGNER ក៏ដក​ចេញពី​ក្រុង​វ៉ា​រ៉ូ​នី​ញ៉ែ​វ ស្ថិត​នៅ​ចម្ងាយ​ប្រហែលគ្នា​នឹង​ក្រុង​លីពីត​ស្ក៍​ពី​ក្រុង​មូ​ស្គូ​ដែរ ។ ការ​លើក​មកដល់​តំបន់​ទាំង​២​នោះ​គឹ​ជា​ដំណាក់កាល​ដំបូង​នៃ​ការ​បះបោរ​របស់​ក្រុម WAGNER មុន​លើក​មកកាន់​ក្រុង​មូ​ស្គូ ។

ទន្ទឹម​នឹង​ការ​ដកថយ​របស់​កងកម្លាំង WAGNER កង​ទាហាន​ឆេ​ត​ឆេ​នី​នៃ​កងឯកភាព​ពិសេស​AKHMAT បញ្ជូន​មក​កាន់​ក្រុង​រ៉ូ​ស្តូ​វប្រ​ឆាំង​ការបះបោរ​របស់​ក្រុម​នេះ ក៏​បាន​ដក​ចេញពី​ទីក្រុង​នោះ ដែល​ក្រុម WAGNER ដណ្ដើម​កាន់កាប់​កាលពី​ថ្ងៃ​ទី​២៤ មិថុនា​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ