ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​មែន​! តុលាការ​ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ប៉ុន្តែ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ម្នាក់មិន​ព្រម​ចូល

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៣​នេះ បាន​បង្ហាញ​ថា តុលាការ​មាន​ចំណាត់ការ​តាម​ផ្លូវច្បាប់​ទៅ​លើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ម្នាក់ ដែល​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង…

រាជធានី​ភ្នំពេញ ៖ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៣​នេះ បាន​បង្ហាញ​ថា តុលាការ​មាន​ចំណាត់ការ​តាម​ផ្លូវច្បាប់​ទៅ​លើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ម្នាក់ ដែល​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង បាន​បុក​ម៉ូតូ​មួយ​គ្រឿង បណ្ដាល​ឲ្យ​ទារ​.​ក​ម្នាក់​ស្លា​.​ប់ និង​ពីរ​នាក់​ទៀត​រង​របួស នៅ​លើ​ស្ពាន​ជ្រោយចង្វារ ដែល​ករណី​នេះ​តំណាង​អយ្យការ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ជន​បង្ក​ចូលខ្លួន ប៉ុន្តែ​ជន​នេះ នៅ​តែ​មិន​ព្រម​ចូល ។

អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អោ​ដឹង​ថា ៖ កាលពី​វេលា​ម៉ោង​០២​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២២ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​ម៉ាក LEXUS NX2OT, ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BB-9989 ដែល​បើកបរ​ដោយ​ឈ្មោះ សោម ណូ​វី​ទីឃា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ សញ្ជាតិ​ខ្មែរ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​មិន​ប្រុង​ប្រយ័ត្ន​បណ្តាល​ឲ្យ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ម៉ាក HONDA SCOOPY ពណ៌​ស ពាក់​ស្លាក​លេខ​កណ្តាល​1B-9979 ដែល​បើកប​រំ​ដោយ​ឈ្មោះ ប៉ែន ចំរើន ភេទ​ប្រុស តេ​យុ​៤០​ឆ្នាំ រួម​ដំណើរ​ដោយ​ឈ្មោះ កែវ ល​ក្ខិ​ណា ភេទ​ស្រី អាយុ​៣១​ឆ្នាំ និង​ឈ្មោះ សុខ ឡេ​ង ភេទ​ប្រុស អាយុ​៦០​ថ្ងៃ ។ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ HONDA SCOOPY ព្រមទាំង​អ្នក​រួម​ដំណើរ​ទាំង​២​នាក់ រង​របួស​ជា​ទម្ងន់
ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រហូត​មក​ដល់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២២ អ្នក​រង​របួស ឈ្មោះ សុខ ឡេ​ង បាន​ទទួលមរណៈភាព ។

អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូន​ផង​ដែរ​ថា ៖ ក្រោយ​ពី​ទទួល​បានសំណុំរឿង​ខាងលើ​ពី​មន្ត្រី​នគរបាល​យុត្តិធម៌ នៃការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ និង​ពាក្យបណ្ដឹង​ផ្ទាល់​របស់​ភាគី​ជន​រង​គ្រោះ តំណាង​អយ្យការ​បាន​ធ្វើការ​ស៊ើបអង្កេត​ដោយ​បាន​ស្តាប់​ចម្លើយ​ភាគី​ពាក់ព័ន្ធ និង​បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ឈ្មោះ សោម ណូរី​ទីឃា ប៉ុន្តែ​ជន​នេះ​នៅ​តែ​មិន​ត្រូវ​បាន​នាំ​មក​នៅ​ចំពោះ​មុខ​អយ្យការ ដើម្បី​ស្តាប់​ចម្លើយអំពី​អង្គហេតុ​ខាងលើ ។

ក្រោយ​ពី​បាន​ស៊ើបអង្កេត​ចប់​សព្វគ្រប់ ព្រមទាំង​បាន​ពិនិត្យ​លើ​ភស្តុ​តាង​នានា ក្នុង​សំណុំរឿង តំណាងអយ្យការ​បាន​បើក​ការ​ស៊ើបសួរ​លើ​អង្គហេតុ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ឈ្មោះ សោម ណូ​វី​ទីឃា ពី​បទ បើកបរដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន​បណ្តាល​ឲ្យ​ស្លាប់ និង​មាន​របួស​ដល់​អ្នក​ដទៃ ប្រព្រឹត្ត​នៅ​ចំណុច
លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២២ តាម​បញ្ញត្តិ​មាត្រា ៨៣ និង​មាត្រា ៨៥ នៃ​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ។

មាត្រា ៨៣ ចែង​ថា ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន មិន​គោរព​កាតព្វកិច្ច​ដែល​បទ​ប្បញ្ញត្តិ​ស្តីពី​ចរាចរណ៍​ផ្លូវគោក​តម្រូវ បណ្ដាល​ឲ្យ​របួស​ដល់​អ្នក​ដទៃ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ដោយ​អត្រា​ជាតិ​អាកុល​ចាប់ពី ០,៨០ (សូន្យ​ក្បៀស សែសិប​) មី​លី​ក្រាម​ក្នុង​មួយ​លី​ត្រ​ខ្យល់ ឬ​ចាប់​គឺ ០,៨០ (​សូន្យ​ក្បៀស​ប៉ែតសិប​) ក្រាម​ក្នុង​មួយ​លី​ត្រ​ឈាម​ឡើង​ទៅ​បណ្តាល​ឲ្យ​មាន​របួស​ច្រើន​នាក់ អំពើ​ល្មើស​ខាងលើ​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១(​មួយ​)​ឆ្នាំ ទៅ​៣(​បី​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤០០០.០០០(​បួន​លាន​)​រៀល ទៅ ១៥,០០០.០០០ (​ដប់​ប្រាំ​លាន​) រៀល ។

មាត្រា ៨៥ ចែង​ថា ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស​គ្នា មិន​ប្រុង​ប្រយ័ត្ន មិន​គោរព​កាតព្វកិច្ច​ដែល​បទ​ប្បញ្ញត្តិ​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​តម្រូវ​បណ្ដាល​ឲ្យ​ស្លាប់​អ្នក​ដទៃ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ដោយ​អត្រា​ជាតិ​អាកុល​ចាប់ពី ០,៤០ (​សូន្យ​ក្បៀស​សែសិប​) មី​លី​ក្រាម​ក្នុង​មួយ​លី​ត្រ​ខ្យល់ ឬ​ចាប់ពី ០,៨០ (​សូន្យ​ក្បៀស​ប៉ែតសិប​)​ក្រាម​ក្នុង​មួយ​លី​ត្រ​ឈាម​ឡើង​ទៅ​អំពើ​ល្មើស​ខាងលើ​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២(​ពីរ​)​ឆ្នាំ ទៅ​៥ (​ប្រាំ​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០.០០០.០០០(​ដប់​លាន​)​រៀល ទៅ ២៥,០០០.០០០ (​ម្ភៃ​ប្រាំ​លាន​)​រៀល ។

ជា​ការ​កត់សម្គាល់ ប៉ុន្មាន​ថ្ងៃនេះ មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា ជន​បង្ក​ខាងលើ​នេះ ត្រូវ​បាន​តុលាការ បាន​ចោទប្រកាន់​ត្រឹមតែ​ពី​បទ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​អ្នក​ដទៃ​ស្លាប់ និង​របួស​ដោយ​អ​ចេតនា តែ​ប៉ុណ្ណោះ ។

សូម​រម្លឹក​រឿង​ពាក់ព័ន្ធ​ឡើង​វិញ មាន​ដូច​ជា ៖
រឿងពាក់ព័ន្ធ-«​ទីបំផុត​! ទារ​.​ក​ផុតដង្ហើម​ហើយ ករណី​យុវជន​ម្នាក់​ស្រវឹង​បើករថយន្ត​បុក​មនុស្ស​៣​នាក់ សង​២,៥០០​ដុល្លារ​»
រឿងពាក់ព័ន្ធ –«ប៉ូលិស​ចរាចរណ៍​រាជធានី​ភ្នំពេញ ទាមទារ​ភាព​ស្អាតស្អំ​របស់​ខ្លួន ក្នុង​រឿង​សំណង​ជន​រង​គ្រោះ ២,៥០០​ដុល្លារ»

រឿងពាក់ព័ន្ធ –«ទោះជីវិត​៣​នាក់ ផ្តល់​សំណង​២,៥០០​ដុល្លារ​ក្តី ក៏​សមត្ថកិច្ច​បញ្ជូន​ជន​បង្ក​ទៅ​តុលាការ»

រឿងពាក់ព័ន្ធ –«​ក្រុម​មេធាវី​សម្ដេច​តេ​ជោ នឹង​ជួយ​គ្រួសារ​ជន​រង​គ្រោះ​តាម​ផ្លូវច្បាប់ ខណៈ​ទារក​នៅ​មាន​សង្ឃឹម​»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ