ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ទារ​.​ក​ផុតដង្ហើម​ហើយ ករណី​យុវជន​ម្នាក់​ស្រវឹង​បើករថយន្ត​បុក​មនុស្ស​៣​នាក់ សង​២,៥០០​ដុល្លារ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​តស៊ូ​ដោយ​មាន​ដាក់​បំពុង​អ៊ុ​ក​ស៊ី​សែន​ជំនួយ​ជាប់​ច្រមុះ​រហូតអស់​រយៈពេលប្រមាណ ៦​យប់ ៦​ថ្ងៃ នៅ​ទីបំផុត កូន​តូច រង​ការ​បុក​ត្រូវ​ផ្នែក​ក្បាល​ធ្ងន់ធ្ងរ​ពេក បាន​ផុតដង្ហើម​ហើយ នៅ​វេលា​ម៉ោង​០៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​តស៊ូ​ដោយ​មាន​ដាក់​បំពុង​អ៊ុ​ក​ស៊ី​សែន​ជំនួយ​ជាប់​ច្រមុះ​រហូតអស់​រយៈពេលប្រមាណ ៦​យប់ ៦​ថ្ងៃ នៅ​ទីបំផុត កូន​តូច រង​ការ​បុក​ត្រូវ​ផ្នែក​ក្បាល​ធ្ងន់ធ្ងរ​ពេក បាន​ផុតដង្ហើម​ហើយ នៅ​វេលា​ម៉ោង​០៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២២​នេះ នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ចន្ទ ទី​០៥ ខែធ្នូ ឆ្នាំ​២០២២ ត្រង់​ចំណុច​មុខ​បង្គោល​ភ្លើង​ទី​៤ ខាងកើត នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ហេតុការណ៍​នេះ បាន​កើតឡើង​រវាង​រថយន្ត​ម៉ាក LEXUS NX200t ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BB-9989 បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ស្ពាន​ជ្រោយចង្វារ​ចាស់ ទិស​ដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ម៉ាក HONDA SCOOPY ពណ៌​ស ពាក់​ផ្លា​ក​លេខ កណ្តាល 1B-9978 បន្ទាប់​មក រថយន្ត​បើក​រត់គេច​ពី​កន្លែង​កើត​ទៅ​ដល់​ផ្លូវ​កែវ​ចិន្តា ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ទើប​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ ចាប់​ឃាត់​បាន​ទាំង​រថយន្ត និង​អ្នកបើកបរ នាំ​ខ្លួន​យក​មក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ។

ភាគី​រថយន្ត​ជា​ជន​បង្ក ៖ LEXUS NX200t ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BB-9989 បើកបរ​ដោយ​ឈ្មោះ សោម ណូរី​ទីឃា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៣ ផ្លូវ​កែវ​ចិន្តា ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​កាលពី​ថ្ងៃ​០៥ ខែធ្នូ ឆ្នាំ​២០២២ ) ។

ភាគី​ម៉ូតូ ជា​ជន​រង​គ្រោះ ៖ HONDA SCOOPY ពណ៌​ស ពាក់​ផ្លា​ក​លេខ កណ្តាល 1B-9978 បើកបរ​ដោយ​ឈ្មោះ ហុង រត្ន​ថា ហៅ​ស្វិត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ (​រង​របួសធ្ងន់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ព្រះ​កុសុមៈ​) រួម​ដំណើរ​ជាមួយ មាន​គ្នា​០២​នាក់ ទី​១-​ឈ្មោះ មុ​ច សុខ​ឡេ​ង ភេទ​ប្រុស អាយុ​៦០​ថ្ងៃ (​រង​របួសធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​) និង​ទី​២-​ឈ្មោះ មុ​ច ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ រើស​អេ​ត​ចាយ (​រង​របួសធ្ងន់​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ពន្លឺ​) អ្នក​ទាំង​បី​ស្នាក់​នៅផ្ទះ​ជួល​លេខ​២២៥ ផ្លូវ​លេខ​៨៦ ភូមិ​២២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ក្នុង​ករណី​គ្រោះថ្នាក់​នេះ ភាគី​ជន​បង្ក សុំ​បញ្ចប់​សំណង​រដ្ឋប្បវេណី​ចំនួន ២,៥០០​ដុល្លារ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក កាលពី​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២២ (​មាន​ភ្ជាប់​នូវ​កិច្ចព្រមព្រៀង​បញ្ចប់​សំណង និង​លិខិត​ដក​ពាក្យបណ្តឹង​របស់​ម្តាយ​ជន​រង​គ្រោះ​) ។

ដោយ​ផ្នែក​តាម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ការ​វាស់វែង​ពិនិត្យ​កន្លែង​កើតហេតុ និង​ស្លាកស្នាម​យានយន្ត មន្ត្រី​ជំនាញ​សន្និដ្ឋាន​បាន​ថា មូលហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​គឺ ៖ អ្នកបើកបរ​រថយន្ត បើកបរ​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង មាន​អត្រា​ជាតិ​អាល់កុល​០.៥៣ Mg/L និង​ត្រូវ​បាន​ធ្វើការ​ផាកពិន័យ​ចំនួន ២​លាន​រៀល តាម​មាត្រា​១០​ថ្មី នៃ​អនុក្រឹត្យ​លេខ​៣៩​អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០ ។

ទោះបីជា​មានការ​បញ្ចប់​សំណង​រដ្ឋប្បវេណី​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ករណី​គ្រោះថ្នាក់​នេះ នៅ​ជាប់​បណ្តឹងអាជ្ញា ហើយ​កម្លាំង​ជំនាញ​កំពុង​ក៏​សាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

រឿងពាក់ព័ន្ធ ទី១-«ប៉ូលិស​ចរាចរណ៍​រាជធានី​ភ្នំពេញ ទាមទារ​ភាព​ស្អាតស្អំ​របស់​ខ្លួន ក្នុង​រឿង​សំណង​ជន​រង​គ្រោះ ២,៥០០​ដុល្លារ»

រឿងពាក់ព័ន្ធ ទី២-«ទោះជីវិត​៣​នាក់ ផ្តល់​សំណង​២,៥០០​ដុល្លារ​ក្តី ក៏​សមត្ថកិច្ច​បញ្ជូន​ជន​បង្ក​ទៅ​តុលាការ»

រឿងពាក់ព័ន្ធ ទី៣-«​ក្រុម​មេធាវី​សម្ដេច​តេ​ជោ នឹង​ជួយ​គ្រួសារ​ជន​រង​គ្រោះ​តាម​ផ្លូវច្បាប់ ខណៈ​ទារក​នៅ​មាន​សង្ឃឹម​»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ