ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​ឆាបឆេះ​កាស៊ីណូ​នៅ​ប៉ោយ​ប៉ែ​ត ស្លា​.​ប់​និង​របួស​ជា​ច្រើន​នាក់​(​វី​ដេ​អូ​)

5 ខែ មុន
  • បន្ទាយមានជ័យ

មនុស្ស​ជា​ច្រើន​នាក់​បាន​ស្លា​.​ប់ និង​រង​របួស​នៅ​ក្នុង​ករណី​អគ្គិភ័យ​ឆាបឆេះ​កាស៊ីណូ​ជិត​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខណៈ​កាស៊ីណូ​ចំនួន​២ គឺ​

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ជា​ច្រើន​នាក់​បាន​ស្លា​.​ប់ និង​រង​របួស​នៅ​ក្នុង​ករណី​អគ្គិភ័យ​ឆាបឆេះ​កាស៊ីណូ​ជិត​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខណៈ​កាស៊ីណូ​ចំនួន​២ គឺ​ក្រែ​ន​ដាយ​ម៉ឹ​ន​ស៊ី​ធី និង​ប៉ោយ​ប៉ែ​តរី​សត ស្ទើរតែ​ក្លាយជា​ផេះ​ផង់​ទៅ​ហើយ​។

Picture

ករណី​អគ្គិភ័យ​ខាងលើ​នេះ បាន​កើតឡើង​តាំងពី​វេលា​ជិត​ម៉ោង​១២​យប់​កណ្តាល​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២៨ ខែធ្នូ ឈាន​ដល់​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២២ គឺ​ព្រះ​អគ្គី​នៅ​បន្ត​ឆាបឆេះ​ដដែល​។ ហើយ​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្ត ជាប់​ព្រំដែន​ខ្មែរ​-​ថៃ ស្ថិត​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ស្រះ​កែវ បាន​ដុតដៃដុតជើង​អន្តរាគមន៍​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ និង​រថយន្ត​សង្គ្រោះ​ជា​ច្រើន​គ្រឿង​ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ជួយ​បាញ់​ទឹក​ពន្លត់ និង​សង្គ្រោះ​ដល់​អ្នក​រង​របួស​ផង​ដែរ​។​រថយន្ត​ពន្លត់​អគ្គិភ័យ​ខ្មែរ​-​ថៃ​រាប់​សិប​គ្រឿង បាន​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ខណៈ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​ថៃ​ជា​ច្រើន​គ្រឿង បាន​មក​ដល់ និង​ចត​ត្រៀបត្រា​នៅ​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

Picture

ដោយសារ​ការ​បារម្ភ និង​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២២ គេ​ឃើញ​វត្តមាន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល គឺ​សម្តេច​ក្រឡាហោម ស ខេ​ង​, នាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ៍ និង​ថ្នាក់ដឹកនាំ​ជា​ច្រើន​ទៀត បាន​ចុះ​ដល់​កន្លែង​កើតហេតុ​។ ហើយ​កាស៊ីណូ​ដែល​រង​ការ​ឆាបឆេះ​ទាំង​២​ខាងលើ គឺ​ស្ថិត​នៅ​អម​សងខាង​ផ្លូវ​ឆ្ពោះទៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

Picture

គួរ​បញ្ជាក់​ថា កាស៊ីណូ​ក្រែ​ន​ដាយ​ម៉ឹ​ន​ស៊ី​ធី គឺ​មាន​២​អគារ ដោយ​អគារ​ទី​១ ជាប់​នឹង​ដងផ្លូវ ស្ថិត​នៅ​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​អូរ​ជ្រៅ ហើយ​អគារ​ទី​១​នេះ មានកំ​ពស់​៥​ជាន់​រង​ការ​ឆាបឆេះ​តាំងពី​ជាន់​ក្រោម​រហូត​ជាន់​លើ ខណៈ​អគារ​មួយទៀត កំពស់​១៨​ជាន់ គេ​សង្ស័យ​ថា កំពុង​រង​ការ​ឆាបឆេះ​ជា​បណ្តើ​ៗ​ផង​ដែរ​។ ដោយឡែក​កាស៊ីណូ​ប៉ោយ​ប៉ែ​តរី​សត នៅ​ខាងជើង​ផ្លូវ​ចូល​ទៅ​ច្រក​ទ្វារ​ព្រំដែន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ហើយ​អគារ​កាស៊ីណូ​មួយ​នេះ មានកំ​ពស់​៧​ជាន់​។ ចំណែក​អគារ​ដែល​ស្រប​ដងផ្លូវ ក៏​ត្រូវ​បាន​ឆាបឆេះ​ខ្ទេច​ផង ខណៈ​អគារ​ដែល​សណ្តូក​ទៅ​ទិស​ខាងជើង​នៅ​កំពុង​ឆាបឆេះ​នៅឡើយ​។ រីឯ​ស្ពាន​ឆ្លងផ្លូវ​របស់​កាស៊ីណូ​ទាំង​២​ខាងលើ រង​ការ​ឆាបឆេះ​ខ្ទេច​គ្មាន​សល់ ខណៈ​អគារ​កាស៊ីណូ​ប៉ោយ​ប៉ែ​តរី​សត ដែល​ស្រប​ដងផ្លូវ​បាន​ទ្រេត និង​ផ្អៀង​ទៅ​រក​ដងផ្លូវ​គួរ​ឲ្យ​ខ្លាច​ផង​ដែរ​។

Picture

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​ខាងលើ ដំបូង​ឡើយ មាន​មនុស្ស​ចំនួន​៣​នាក់​បាន​ស្លា​.​ប់​ភ្លាម​ៗ ខណៈ​ពេល​លោ​.​ត​ចុះ​ពីលើ​អគារ​កាស៊ីណូ​ក្រែ​ន​ដាយ​ម៉ឹ​ន​ស៊ី​ធី និង​មួយ​ចំនួន​ទៀត​រង​របួស ហើយ​ត្រូវ​បាន​គេ​ដឹក​ទៅ​សង្គ្រោះ​ទាំង​យប់​។

Picture

តាម​ប្រភព​ពី​ក្រុម​សង្គ្រោះ​របស់​ថៃ ដែល​ចុះ​ពី​អគារ​កាស៊ីណូ​ក្រែ​ន បាន​និយាយ​ថា មនុស្ស​២​នាក់​បាន​ស្លា​.​ប់​ទើរ​នៅ​លើដំបូល​សំ​យ៉ាប​អគារ​។ ចំណែក​ប្រភព​ពី​សមត្ថកិច្ច​កម្ពុជា ដែល​ស្និទ្ធ​នឹង​ក្រុម​សង្គ្រោះ​របស់​ថៃ ក៏​បាន​និយាយ​ដែរ​ថា មនុស្ស​យ៉ាងតិច​៥៣​នាក់​បាន​ស្លា​.​ប់ និង​របួស​នៅ​អគារ​កាស៊ីណូ​ក្រែ​ន​ដាយ​ម៉ឹ​ន​ស៊ី​ធី​។ ប្រភព​ដដែល​បន្ត​ថា នេះ​គ្រាន់តែ​ជា​របាយការណ៍​រុករក​ត្រួស​ៗ​មិន​ទាន់​សព្វ​ជ្រុងជ្រោយ​នៅឡើយ​ទេ​។

Picture

ចំណែក​លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ដែរ​ថា គ្រោះ​អគ្គិភ័យ​នេះ​មាន​មនុស្ស​ចំនួន​១៦​នាក់​បាន​ស្លា​.​ប់ និង​៥៨​នាក់​ផ្សេង​ទៀត​បាន​រង​របួស ប៉ុន្តែ​នេះ​ជា​ការ​រុករក​គិត​ត្រឹម​ម៉ោង​១១​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២២​នេះ​តែ​ប៉ុណ្ណោះ​។ ហើយ​សាកស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​របស់​ថៃ​ជា​បន្តបន្ទាប់ ដើម្បី​យក​ទៅ​តម្កល់​នៅ​វត្ត​ឃោ​ស្ថា​រាម ហៅ​វត្ត​ស្រះ​ត្រាច ប៉ុន្តែ​គេ​មិន​អនុញ្ញាតិ​ឲ្យ​អ្នក​យក​ព័ត៌មាន​ចូល​ផ្តិត​យក​រូបភាព​ឡើយ​។

Picture

គួរ​បញ្ជាក់​ផង​ដែរ​ថា ដោយសារ​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​កាស៊ីណូ​ទាំង​សងខាង​ផ្លូវ​ឆ្ពោះទៅ​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​ម្យ៉ាង​ដោយសារ​អគារ​កាស៊ីណូ​ប៉ោយ​ប៉ែ​តរី​សត ដែល​រង​ការ​ឆាបឆេះ​ខ្ទេច​នោះ​បាន​ទ្រេត និង​ផ្អៀង​មក​រក​ដងផ្លូវ ទើប​អាជ្ញាធរ​បាន​សម្រេច​បិទ​ការ​ធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន ចំពោះ​រថយន្ត​តូច​ធំ​ទាំង​ខ្មែរ និង​ថៃ ព្រោះ​ខ្លាច​មាន​ហានិភ័យ​ណាមួយ​កើតឡើង​ជាយថាហេតុ ប៉ុន្តែ​អ្នកដំណើរ​ថ្មើ​ជើង​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​នៅ​តែ​បន្ត​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ព្រំដែន​ទៅ​មក​ប្រទេស​ថៃ​បានជា​ធម្មតា ដោយ​ធ្វើ​ដំណើរ​វៀង​ទៅ​មក​តាម​ផ្លូវ​កាស៊ីណូ​រ៉​ប​មាត់​អូរ​ព្រំដែន​។

គួររំលឹកថា ៖ អណ្ដាតភ្លើង​ឆាបឆេះ​កាស៊ីណូ​ពី​មួយ​ទៅ​មួយ​យ៉ាង​សន្ធោ​សន្ធោ​ផ្អើល​ជាយ​ដែន​(​វី​ដេ​អូ​)
ស្ថានភាព​អគ្គិភ័យ​ឆាបឆេះ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​គិត​ត្រឹម​ព្រឹក​នេះ​(​វី​ដេ​អូ​)

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture