ស្ថានភាពអគ្គិភ័យឆាបឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែតគិតត្រឹមព្រឹកនេះ(វីដេអូ)
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ បើគិតមកត្រឹមវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំសំខាន់ៗបានអញ្ជើញចុះមកពិនិត្យដល់ទីតាំងចំណុចអគ្គិភ័យឆាបឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែតហើយ។ ចំណែករថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះរបស់ភាគីថៃ ក៏បានចូលមកដល់ទឹកដីកម្ពុជាយ៉ាងត្រៀបត្រាផងដែរ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់គ្រោះអគ្គិភ័យឆាបឆេះកាស៊ីណូ និងជួយសង្គ្រោះជនរងគ្រោះដែលជាប់គាំងក្នុងអគារផងដែរ។

រហូតមកដល់ព្រឹកនេះនៅមិនទាន់ដឹងច្បាស់អំពីចំនួនជនរងគ្រោះដែលរងរបួសនៅឡើយទេ គ្រាន់តែដឹងថា ចំនួនជនរងគ្រោះអាចនឹងមានច្រើន ខណៈរថយន្តសង្គ្រោះរបស់ថៃកំពុងតែដុតដៃដុតជើងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅថៃ ។ ចំណែកមានជនរងគ្រោះចំនួន៣នាក់បានស្លា.ប់បាត់បង់ជីវិតភ្លាមៗ ក្នុងនោះស្រី២នាក់ និងប្រុសម្នាក់ ខណៈលោ.តចុះពីលើអគារកាស៊ីណូដែលកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ។

គួរបញ្ជាក់ថា សម្រាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះ គឺអ្នកដំណើរជាតិ និងអន្តរជាតិនៅតែបន្តដំណើរឆ្លងទៅមកបានជាធម្មតា ប៉ុន្តែត្រូវវាងទៅផ្លូវដើមពុទ្រា ចូលទឹកដីកាស៊ីណូ ស្របតាមអូនព្រំដែន ហើយបន្តឆ្លងកាត់ឡើងមកស្នាក់ការច្រកទ្វារនៅមាត់ច្រកតែម្តង ដោយរថយន្តធុនធំ និងធុនតូច មិនអាចឆ្លងកាត់បានទេ ដោយសារតែពីស្ពានទី១ ឆ្ពោះទៅស្ពានទី២ ដែលជាស្ពានសម្រាប់ដើរឆ្លងកាត់ហួសទៅព្រំដែនកាស៊ីណូនោះ (ស្ពានសម្រាប់កាស៊ីណូដើរឆ្លងកាត់ទៅមក) ត្រូវបានបិទហើយ ដោយសារអគារកាស៊ីណូ រីសត ដែលឆ្លងកាត់នោះបានផ្អៀងមកលើផ្លូវ។ ហើយនៅមានអគារមួយទៀតដែលជាប់នឹងកូដិន នៅឯអគារដែលឆេះខាងលិចគេទាំងអស់បានផ្អៀងមកទិសខាងកើតថែមទៀត ហើយពេលរថយន្តសង្គ្រោះរបស់ភាគីថៃកំពុងតែបន្តគគ្រឹកគគ្រេងដើម្បីអន្តរាគមន៍ហើយ។

គួររំលឹកថា អគ្គិភ័យបានឆាបឆេះកាស៊ីណូមួយកន្លែអយ៉ាងសន្ធោសន្ធៅនៅជាយដែនក្រុងប៉ោយប៉ែត បណ្តាលឱ្យមានជនបរទេស២នាក់ត្រូវបាត់បង់ជីវិតខណៈលោ.តចុះពីអគារដែលកំពុងឆាបឆេះ និងអាចមានមនុស្សជាច្រើនផ្សេងកំពុងតែជាប់គាំងក្នុងរង់ចាំការជួយសង្គ្រោះផងដែរ ហើយរហូតមកដល់ពេលនេះនៅមិនទាន់អំពីដឹងមូលហេតុនោះទេ ព្រោះអណ្ដាតភ្លើងកំពុងតែបន្តឆាបឆេះ និងរាលដាលពីកាស៊ីណូមួយទៅកាស៊ីណូមួយទៀត ស្ទើរក្លាយជាផេះផង់ទៅហើយបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្រុងប៉ោយប៉ែត។ ករណីឆាបឆេះកាស៊ីណូខាងលើនេះ បានលកើតឡើងនៅយប់ថ្ងៃទី២៨ រហូតម៉ោងជាង៥ជិតភ្លឺថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ អណ្ដាតភ្លើងនៅមិនទាន់រលត់ទាំងស្រុងនោះទេ ហើយអាជ្ញាធរសមត្ថកិច្ចខ្មែរ-ថៃ កំពុងសស្រាក់សស្រាំអន្តរាគមន៍នាំគ្នាជួយពន្លត់ និងរិះរកវិធីទប់ស្កាត់ផងដែរ។
គួររំលឹកទៀតថា ៖ អណ្ដាតភ្លើងឆាបឆេះកាស៊ីណូពីមួយទៅមួយយ៉ាងសន្ធោសន្ធោផ្អើលជាយដែន (វីដេអូ) ។

































ចែករំលែកព័តមាននេះ