ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាតភ្លើង​ឆាបឆេះ​កាស៊ីណូ​ពី​មួយ​ទៅ​មួយ​យ៉ាង​សន្ធោ​សន្ធោ​ផ្អើល​ជាយ​ដែន​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

មាន​អគ្គិភ័យ​បាន​ឆាបឆេះ​កាស៊ីណូ​មួ​យក​ន្លែ​អ​យ៉ាង​សន្ធោសន្ធៅ​នៅ​ជាយ​ដែន​ក្រុង​ប៉ោយ​ប៉ែ​ត បណ្តាល​ឱ្យ​មាន​

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​អគ្គិភ័យ​បាន​ឆាបឆេះ​កាស៊ីណូ​មួ​យក​ន្លែ​អ​យ៉ាង​សន្ធោសន្ធៅ​នៅ​ជាយ​ដែន​ក្រុង​ប៉ោយ​ប៉ែ​ត បណ្តាល​ឱ្យ​មាន​ជនបរទេស​២​នាក់​ត្រូវ​បាត់បង់​ជីវិត​ខណៈ​លោ​.​ត​ចុះ​ពី​អគារ​ដែល​កំពុង​ឆាបឆេះ និង​អាច​មាន​មនុស្ស​ជា​ច្រើន​ផ្សេង​កំពុង​តែ​ជាប់​គាំង​ក្នុង​រង់ចាំ​ការ​ជួយ​សង្គ្រោះ​ផង​ដែរ ហើយ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​អំពី​ដឹង​មូលហេតុ​នោះ​ទេ ព្រោះ​អណ្ដាតភ្លើង​កំពុង​តែ​បន្ត​ឆាបឆេះ និង​រាលដាល​ពី​កាស៊ីណូ​មួយ​ទៅ​កាស៊ីណូ​មួយទៀត ស្ទើរ​ក្លាយជា​ផេះ​ផង់​ទៅ​ហើយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។

សេចក្តីរាយការណ៍​បន្ត​ថា ករណី​ឆាបឆេះ​កាស៊ីណូ​ខាងលើ​នេះ បាន​ល​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៨ រហូត​ម៉ោងជាង​៥​ជិត​ភ្លឺ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២២​នេះ អណ្ដាតភ្លើង​នៅ​មិន​ទាន់​រលត់​ទាំងស្រុង​នោះ​ទេ ហើយ​អាជ្ញាធរ​សមត្ថកិច្ច​ខ្មែរ​-​ថៃ កំពុង​សស្រាក់សស្រាំ​អន្តរាគមន៍​នាំ​គ្នា​ជួយ​ពន្លត់ និង​រិះរក​វិធី​ទប់ស្កាត់​ផង​ដែរ​។

បើ​ស​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា អំឡុង​កើតហេតុ ដំបូង​មាន​មនុស្ស​លោ​.​ត​ចុះ​ពីលើ​អគារ​កាស៊ីណូ​យ៉ាង​ព្រោងព្រាត​ដើម្បី​រួច​ពី​គ្រោះ​អគ្គិភ័យ​នេះ ក្នុង​នោះ​មាន​មនុស្ស​២​នាក់​សង្ស័យ​ថា ជា​បរទេស​បាន​ស្លា​.​ប់​ភ្លាម​ៗ​នៅ​ពេល​លោ​.​ត​ចុះ​ពី​អគារ​កើតហេតុ​ផង​ដែរ មិន​ត្រឹមតែ​ប៉ុណ្ណោះ​អាច​នឹង​មាន​មនុស្ស​ស្លា​.​ប់​នៅ​លើ​អគារ​កាស៊ីណូ​ទៀត​ផង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា រហូត​មក​ទល់​ពេល​នេះ នៅ​មាន​មនុស្ស​ជាប់​គាំង​លើ​អគារ​កាស៊ីណូ​កើតហេតុ ដែល​កំពុង​ឆាបឆេះ​នោះ ហើយ​ក៏​កំពុង​តែ​រង់ចាំ​ការ​ជួយ​សង្គ្រោះ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា តាម​ដងផ្លូវ​ចូល​ទៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត រហូត​មក​ទល់​ម៉ោង​ជិត​៨​ព្រឹក ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នូ​២០២២​នេះ នៅ​មិន​ទាន់​អាច​ឆ្លង​ទៅ​មក​បាន​នោះ​ទេ ព្រោះ​អគារ​កាស៊ីណូ (​រ៉ី​សត​) ដែល​ខាងជើង និង​ជាប់​ដងផ្លូវ ត្រូវ​បាន​ទ្រេត​ផ្អៀង​ហើយ​។ ហើយ​អាជីវករ​ចេញចូល​ទៅ​ប្រកប​របរ​រកស៊ី​នៅ​ផ្សារ​រុង​ក្លឿ គឺ​អាច​ធ្វើ​ដំណើរ​ផ្លូវ​វៀង តាម​ទឹកដី​កាស៊ីណូ​ទៅ​មាត់ច្រក​ទ្វារ ទើបបាន​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​នៅ​ពេល​ក្រោយ​បន្ត​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ