ខេត្តបន្ទាយមានជ័យ៖ នេះជាលើកទី២ហើយដែលកម្លាំងចុះទៅដាំកូនឈើចំនួន៤.៤៩០ដើម នៅតំបន់រុករានទន្ទ្រានព្រៃលិចទឹកតំបន់៣ កាលពីថ្ងៃទី២៦ ធ្នូ ឆ្នាំ២០២១ ស្ថិតភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។ សូមរំលឹក៖ ត្រៀមកម្លាំង២០០នាក់ទៅដាំដើមរាំងទឹក ប្ញស្សីផ្អែមនិងគ្រាប់ត្នោតលើដីព្រៃលិចទឹកតំបន់៣
![Picture]()
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា បទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជា ដើម្បីបង្ក្រាបទប់ស្កាត់ការរុករានទន្ទ្រានដីព្រៃលិចទឹកតំបន់៣ ខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយឯកឧត្តម លាង មុន្នីរិទ្ធិ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយ៍កម្មនិងសំណង់បានដឹកនាំក្រុមការងារចុះពិនិត្យដីព្រៃលិចទឹកតំបន់៣ភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានផ្ទៃដី២២.៣៥៨ហិកតា ដែលត្រូវបានរុករានទន្ទ្រានព្រៃលិចទឹកតំបន់៣មានផ្ទៃដី៥.៣៥០ហិកតា ។
![Picture]()
លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តបន្ទាយមានជ័យបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យដាំបង្គោលព្រំដីព្រៃលិចទឹកតំបន់៣ដែលមានចំនួន៤៨បង្គោល មានបង្គោលដាំដោយថ្នាក់ជាតិចំនួន២៦បង្គោល និងថ្នាក់ខេត្តចំនួន២២បង្គោលហើយត្រូវបានបាត់និងត្រេតបានដាំឡើងវិញហើយលើកប៉ាណូកំណត់ភូមិសាស្គ្រដីព្រៃលិចទឹកតំបន់៣ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។
![Picture]()
ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា នេះជាលើកទី២ហើយដែលដាំកូនឈើដីព្រៃលិចទឹកតំបន់៣ដែលរងការរុករានទន្ទ្រានដីព្រៃលិចទឹកតំបន់៣. និងលើកទី១.កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ភូមិសាស្ត្រឃុំប្រាសាទស្រុកព្រៈនេត្រព្រៈ រដ្ឋបាលខេត្តបន្ទាយមានជ័យបានដឹកនាំកមន្ត្រីរាជការ និងកម្លាំងចំនួន២០០នាក់បានដាំកូនឈើចំនួន៤.១៦០ដើមមាន១.ដើមឫស្សីផ្អែមចំនួន១.០៦០ដើម ២.ដើមរាំងទឹកចំនួន១.៣០០ដើម ៣.គ្រាប់ត្នោតចំនួន១.៨០០គ្រាប់។ ហើយលើកទី២ នៅថ្ងៃទី២៦ ខែធ្នូ នេះ មន្ត្រីរាជការ និងកងកម្លាំងមានចំនួន៧៥៣នាក់បានដាំ១.កូនរាំងទឹកចំនួន១.៥៨០ដើម ២.ដើមឫស្សីផ្អែមចំនួន១.៤៥០ដើម ៣.ដើមរំដេញ៧០០ដើម ៤.គ្រាប់ត្នោតចំនួន៧៦០គ្រាប់ ។ សូមរំលឹក៖ ពេលនេះឃាត់ខ្លួនសរុប៨នាក់ហើយ ពាក់ព័ន្ធទន្ទ្រានយកដីព្រៃលិចទឹកតំបន់៣
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ