ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​បង្ក្រាប​គ្រឿង.ញៀន ឈាន​ដល់​ការ​ព័ទ្ធ​ទីតាំង​នៅ​ភ្នំពេញ ឃាត់​​មេខ្លោង​​សរុប​៤​នាក់​(វីដេអូ)

2 ឆ្នាំ មុន
  • ភ្នំពេញ

នា​រសៀល​ថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ​២០២១ សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿង.ញៀន​បាន​រៀបចំ​ស​ន្និ​សីទ​​កាសែត​អំពី​ការ​បង្ក្រាប​ទីតាំង​ផលិត​គ្រឿង.ញៀន​ដ៏​ធំ​នៅ​ខេត្តកំពង់ស្ពឺ រហូត​ឈាន​ដល់​ការ​ឆែកឆេរ​ទីតាំង​ថ្មី​មួយទៀត​

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ​២០២១ សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿង.ញៀន​បាន​រៀបចំ​ស​ន្និ​សីទ​​កាសែត​អំពី​ការ​បង្ក្រាប​ទីតាំង​ផលិត​គ្រឿង.ញៀន​ដ៏​ធំ​នៅ​ខេត្តកំពង់ស្ពឺ រហូត​ឈាន​ដល់​ការ​ឆែកឆេរ​ទីតាំង​ថ្មី​មួយទៀត​នៅ​រាជធានី​ភ្នំពេញ និង​ចាប់​បាន​មេ​ខ្លោង​​គ្រឿង.ញៀន​ជា​ជនបរទេស បាន​ដល់​ទៅ ៤ នាក់ និង​រឹបអូស​គ្រឿង.ញៀន​ប្រភេទ កេ​តា​មីន (KETAMINE) ២២៣៧ គីឡូក្រាម ។

នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ថ្លែង​នៅ​ស​ន្និ​សីទ​កាសែត នៅមន្ទីរ​ប្រឆាំង​គ្រឿង.ញៀន ដោយ​មានការ​ចូល​រូ​ម​ពី លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​បញ្ជាក់​លម្អិត​អំពី​ប្រតិបត្តិការ​ក្តៅ​គគុក​បង្ក្រាប​គ្រឿង.ញៀន​ដែល​ឈាន​ដល់​ការ​ផ្ទុះអាវុធ​កន្លង​មក​ថា ប្រតិបត្តិការ​បង្ក្រាប​បាន​គ្រឿង.ញៀន ត្រូវ​បាន​ធ្វើ​ឡើង ក្រោម​​ការ​ដឹកនាំ​បញ្ជារ​ពី ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន បាន​ឃាត់ខ្លួន​មេ​ខ្លោង​ដល់​ទៅ ៤ នាក់ (​ក្នុង​នោះ​ស្លា.ប់​១​នាក់​) ។

នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​ថ្លែង​ថា ដំបូង​លោក​ចង់​បញ្ជាក់​ថា ទីតាំង​ផលិត​គ្រឿង.ញៀន មិនមែន​ជាទី​តាំង​ក្រុមហ៊ុន​ចិន​ផលិត​ដំណាប់​ស្វាយ ឈ្មោះ ក្រុមហ៊ុន (​ហ្វា​ម​អេ​ស៊ា​ង​.​ក​) នោះ​ទេ គ្រាន់តែ​កន្លែង​ផលិត​ និង​កែ​ច្នៃ​គ្រឿង.ញៀន​នេះ ស្ថិត​នៅ​ខាងក្រោយ​ក្រុមហ៊ុន​ដំណាប់​ស្វាយ ហើយ​ក្រុមហ៊ុន​ផលិត ​និង​កែ​ច្នៃ​គ្រឿង.ញៀន​នេះ​ឈ្មោះ ក្រុមហ៊ុន ស៊ី​ន យិ​ន​ហ្វេ​ង (​ខេ​ម​បូ​ឌា​) អ៊ិ​ន​ដាស់​ស្ទ្រី ខូ​អិ​ល​ឌី​ធី (XIN YINFENG (CAMBODIA) INDUSTRY (Co.LTD) ។

ជុំវិញ​ប្រតិបត្តិការ​​ខាងលើ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប​នៅ​ទីតាំង ៣ ផ្សេង​ៗ​គ្នា គឺ គោលដៅ​ទី​១ ៖ បង្ក្រាប​នៅ​ចំណុច ផ្លូវជាតិ​លេខ៤ ស្រុក​កំពង់​សិលា (​ផ្លូវបំបែក​ស្រែអំបិល​) ខេត្ត​ព្រះ​សីហ​នុ ចាប់​បាន​សារធាតុ​.ញៀន​ប្រភេទ​កេ​តា​មីន (KETAMINE) ចំនួន ៧៤​ប៉ាវ ទម្ងន់ ១៤៨០ គីឡូក្រាម និង​ឃាត់ខ្លួន ២ នាក់ ឈ្មោះ LEE PO HAN និង​ឈ្មោះ LEE TSUNG HAN (​ស្លា.ប់​) ។

គោលដៅ​ទី ២ គឺ​ទីតាំង​ផលិត កែ​ច្នៃ គ្រឿង.ញៀន ៖ ក្រុមហ៊ុន ស៊ី​ន យិ​ន​ហ្វេ​ង (​ខេ​ម​បូ​ឌា​) អ៊ិ​ន​ដាស់​ស្ទ្រី ខូ​អិ​ល​ឌី​ធី (XIN YINFENG (CAMBODIA) INDUSTRY (Co.LTD) ផលិត​អាល់កុល និង​ជីសរីរាង្គ​សមាស (organic compound fertilizer) មាន​ទីតាំង​ស្ថិត​នៅ ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ច​រឹបអូស​បាន​សារធាតុ​ផ្សំ ៩ ប្រភេទ ទម្ងន់​ជាង ៨៤ តោន និង​សារធាតុ​.ញៀន​ប្រភេទ​កេ​តា​មីន ចំនួន ៤ គី​ឡូក្រាម រួម​ទាំង​ម៉ាស៊ីន ឧបករណ៍ សម្រាប់​ផលិត​កែ​ច្នៃ មួយ​ចំនួន​ធំ ។ និង​បាន​ឃាត់ខ្លួន ១ នាក់​ឈ្មោះ YE YONG ។

បន្ទាប់​មក​សមត្ថកិច្ច​បាន​បន្ត​ចុះ​ទៅ​ទីតាំង​ទី ៣ នៅ​ចំណុច​ផ្ទះ​លេខ ៤០R ផ្លូវ R ភូមិ​ព្រៃ​ទ្រា ២ សង្កាត់​ចោម​ចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ឃាត់ខ្លួន​មេ​​ខ្លោង​​ឈ្មោះ YE YAN SHOU ។

នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​ស្រាយ​ច​ម្ង​ល់​របស់​បងប្អូន​ថា ហេតុ​អី​បង្ក្រាប​ច្រើន​ហើយ​នៅ​តែ​មាន​ទៀត​គ្រឿង.ញៀន? ។ សូម​ជម្រាប​ជូន​អ​ញ្ចេះ មិនមែន​តែ​កម្ពុជា​ទេ វា​ជា​បញ្ហា​សកល បញ្ហា​ពិភពលោក ដែល​និន្នាការ​នៃ​ការ​ផលិត​គ្រឿងញៀន​អត់​មាន​ថយ​ចុះ ហើយ​និន្នាការ​នៃ​តម្រូវការ​ប្រើប្រាស់​គ្រឿង.ញៀន ក៏៏មិន​ថយ​ចុះ តែ​ចំណុច​គួរ​ឱ្យ​ចាប់អារម្មណ៍ គឺ​មានការ​ថយ​ចុះ​នូវ​ការ​ផលិត​គ្រឿង.ញៀន​ធម្មជាតិ ដូច​ជា​ការ​ដាំ​ដុះ អាភៀន កញ្ឆា យក​មក​ធ្វើ​គ្រឿង.ញៀន​ថយ​ចុះ តែ​ការ​ផលិត​គ្រឿង.ញៀន​ដោយ​ប្រើ​សារធាតុ​​គីមី គឺ​មានការ​កើនឡើង​សម្បើម​ណាស់ ។

ចំណុច​ទី២ កម្ពុជា​គឺ​នៅ​ក្បែរ​តំបន់ត្រីកោណមាស អ៊ីចឹង​នៅ​ពេល​ដែល​យើង​បិទ​ទប់​កន្លង​មក​ពាក់ព័ន្ធ កូ​វី​ដ រាតត្បាត អា​ផលិត​គ្រឿង.ញៀន​អត់​ឈប់​ទេ គឺ​ផលិត​កាន់តែ​ច្រើន​ឡើង​ៗ តម្លៃ​គ្រឿង.ញៀន​នៅ​តំបន់ត្រីកោណមាស​ធ្លាក់​ចុះ ហើយ​បរិមាណ​កាន់តែ​ច្រើន អ៊ីចឹង​ពេល​ឈ្មួញ​ច្រក​ជួញដូរ គឺ​រាប់រយ​គីឡូ​តែ​ម្តង ។ ហើយ​ប្រទេស​កម្ពុជា​យើង​ក៏​នៅ​តែ​រង​គ្រោះ​ដោយសារ​ការ​ឆ្លងកាត់ គេ​នាំ​ឆ្លងកាត់​ប្រទេស​យើង​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​ទៀត ។

មួយវិញទៀត ឆ្នាំ​២០២០ និង​២០២១​នេះ យើង​សង្កេត​ឃើញ និង​កត់​សម្គាល់ថា មាន​សញ្ញា​នៃ​ការ​លួចលាក់​បង្កើត​ទីតាំង​កែ​ច្នៃ​សារធាតុ​.ញៀន ដែល​យើង​ចាប់​បាន​ច្រើន ហើយ​ការ​បង្ក្រាប​លើក​នេះ គឺ​ច្រើន​ជាងគេ​ហើយ ដោយ​ការ​ផលិត​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ វា​ធ្វើ​បាន​ច្រើន ។ ព័ត៌មាន​ដែល​យើង​ទទួល​បាន គឺ​វា​ទើបតែ​សាកល្បង​ទេ តែ​យើង​ចាប់​គ្រឹប​បាន​តែ​ម្តង​» ។

គួររំលឹកថា ៖ បន្ត​រក​ឃើញ​សារធាតុ​គីមី​សម្រាប់​ផ្សំ​កែ​ទៅ​ជា​គ្រឿង​.​ញៀន​ប្រមាណ​៨០​តោន ឃាត់​មនុស្ស​ជាង​១០​នាក់ ។ គួររំលឹក​បន្តថា ៖ កក្រើក​! ឡោម​ព័ន្ធ​ទីតាំង​ផលិត​គ្រឿង.ញៀន​ធំ​មួយ​នៅ​កំពង់ស្ពឺ ឃាត់​ចិន​ជា​ច្រើន​រូប ។ គួររំលឹក​ទៀតថា ៖ ផ្ទុះអាវុធ​ដាក់​គ្នា ធ្វើ​ឱ្យ​ចិន​ម្នាក់​ស្លា​.​ប់ និង​រឹបអូស​ថ្នាំ.​ញៀន​ជាង​១៤០០​គីឡូ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ