ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ ៖ ករណី​អាកាសធាតុ​ក្តៅ​ខ្លាំង គ្រឹះស្ថានសិក្សា​មាន​សិទ្ធិ​សម្រេច​ឲ្យ​សិស្ស​ចេញ​មុន​ម៉ោង

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ថា ក្នុង​ករណី​សីតុណ្ហភាព​ឡើង​ខ្លាំង លើស​ពី​ការ​គ្រប់គ្រង គ្រឹះស្ថានសិក្សា​មាន​សិទ្ធិ ក្នុង​ការ​សម្រេច​ជាក់ស្តែង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ថា ក្នុង​ករណី​សីតុណ្ហភាព​ឡើង​ខ្លាំង លើស​ពី​ការ​គ្រប់គ្រង គ្រឹះស្ថានសិក្សា​មាន​សិទ្ធិ ក្នុង​ការ​សម្រេច​ជាក់ស្តែង ពោល​គឺ​អាច​នឹង​ចេញ​មុន​ម៉ោង ។

យោង​តាម​លិខិត​មួយ​ច្បាប់​របស់​ឯកឧត្តម ហង់ ជួន ណា​រ៉ុ​ន ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៤ បាន​លើក​ឡើង​ពី​ការ​អនុវត្ត​ម៉ោង​បង្រៀន និង​រៀន នៅ​ក្នុង​រដូវប្រាំង ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង យា់ង​ដូច្នេះ​ថា ៖ ខ្ញុំ​សូម​ជម្រាប លោក លោកស្រី​ប្រធាន ជ្រាប​ថា រដូវប្រាំង ឆ្នាំ​២០២៤ អាកាសធាតុ​ក្តៅ​ហួតហែង​ខ្លាំង និង​អាច​មាន​សីតុណ្ហភាព​លើស​ពី ៤០​អង្សារ ជា​ពិសេស នៅ​ចន្លោះ​ពី​ម៉ោង​១០:០០ ព្រឹក ដល់​ម៉ោង​១៤:០០ រសៀល ។ ដើម្បី​បង្ការ​ទប់ស្កាត់​ហានិភ័យ និង​ចៀសវាង​ជំងឺ​ផ្សេង​ៗ ដែល​អាច​ប៉ះពាល់​ដល់ សុខភាព ការ​រៀនសូត្រ​របស់​សិស្សានុសិស្ស និង​ការ​បំពេញការងារ​របស់​លោកគ្រូ អ្នកគ្រូ ក្រសួង​សូម​ណែនាំ​ដល់​លោក លោកស្រី​ប្រធាន និង​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ទាំងអស់ ពិនិត្យ​ស្ថានភាព​ជាក់ស្តែង និង​ចាត់ចែង​អនុវត្ត​ដូច​តទៅ ៖ ពេល​ព្រឹក ចូល​រៀន​នៅ​ម៉ោង ៧:០០ ចេញ​ម៉ោង ១០:០០ ពេល​រសៀល ចូល​រៀន​នៅ​ម៉ោង ១៤:០០ ចេញ​ម៉ោង ១៧:០០ ។

ក្រសួង​លើក​ឡើង​ថា ក្នុង​មួយ​ម៉ោង​សិក្សា លោកគ្រូ អ្នកគ្រូ​ត្រូវ​ឱ្យ​សិស្ស​ឈប់​សម្រាក ឬ​ចេញលេង​រយៈពេល ១៥​នាទី​។​គ្រឹះស្ថានសិក្សា​ត្រូវ​ត្រៀម​ទឹក សម្រាប់​គ្រូបង្រៀន និង​សិស្ស​ប្រើប្រាស់ និង​ណែនាំ​សិស្ស​ឱ្យ​យក​ទឹក​ឆ្អិន ពី​ផ្ទះ​មក​ទទួលទាន ។

ក្រសួង បាន​បញ្ជាក់​ថា ៖ “​ក្នុង​ករណី​សីតុណ្ហភាព​ឡើង​ខ្លាំង លើស​ពី​ការ​គ្រប់គ្រង គ្រឹះស្ថានសិក្សា​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ជាក់ស្តែង ។ អនុវត្ត​តាម​គោលការណ៍ ដែល​មាន​ស្រាប់​វិញ នៅ​ពេល​ផុត​រដូវក្តៅ​” ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​អប់រំ បាន​លើក​ឡើង​ថា យោង​តាម​សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​លោក លោកស្រី​ប្រធាន ផ្សព្វផ្សាយ​ដល់​គ្រប់​ការិយាល័យ​អប់រំ យុវជន និង​កីឡា នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សា អាជ្ញាធរ​ដែនដី និង​សាធារណជន​ទាំងអស់ ឱ្យ​បាន​ជ្រាប និង​ចូលរួម​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ