ខេត្តកណ្ដាល ៖ ពិតជាឈាមស្រែកស្បែកហៅ មុននេះបន្តិច គេហទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបង្ហោះលើបណ្តាញសង្គមជាផ្លូវការថា ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧ ត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានកិច្ចសហការរវាងកម្លាំងនាយ កដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រតិបត្តិការ ស្រាវជ្រាវបង្ក្រាប ជនសង្ស័យ «ករណីឃាតកម្ម» ដែលបានប្រព្រឹត្តនៅស្រុកស្អាង ។ សូមរំលឹកថា៖ ម្ចាស់បំណុលមកទារលុយ៣៦ម៉ឺនរៀល និងឡាយវីដេអូ ត្រូវកូនបំណុលទាញកាំបិ.តផ្តា.ច់ជីវិត

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៣ និង០៣នាទី ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡុង ឈាវ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងដែក នៅចំណុចខាងជើងរង្វង់មូលប្រម៉ោយ ស្ថិតនៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ បានចុះបង្ក្រាបករណីឃាតកម្ម កាលពីថ្ងៃទី១៩.០៥.២០២៤ វេលាម៉ោង ០៥:៣០នាទីល្ងាច នៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល (រត់គេចខ្លួនមកស្រុកវាលវែង) ។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
សូមជម្រាបថា ៖ កាលពីវេលាម៉ោង៥ និង៣០ នាទីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ មានករណីអំពើឃាតកម្មមួយ បានកើតឡើងនៅផ្ទះឈ្មោះ ឡុង ឈាវ «ជាជនសង្ស័យ»ស្ថិតក្នុងភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ដែលស្ត្រីជនរងគ្រោះជាម្ចាស់បំណុលបានទៅទារប្រាក់ចំនួន៣៦ម៉ឺនរៀលពីជនសង្ស័យ ខណៈពេលនោះជនរងគ្រោះបានថតវីដេអូឡាយបណ្តើរទារលុយបណ្តើរ ធ្វើឲ្យជនសង្ស័យខឹងខ្លាំង ក៏ទាញកាំបិតផ្គាក់កាប់ចំសៀតផ្កាជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម មនុស្សអើយមនុស្សអីក៏សាហាវម្ល៉េះ ។

ជនសង្ស័យជាឃាតករដៃឆៅមានឈ្មោះ ឡុង ឈាវ ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាងខេត្ត កណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ ហាន មី ភេទស្រី អាយុ៣៣ ឆ្នាំ មុខរបរកសិករ រស់នៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។
សេចក្តីរាយការណ៍ឲ្យដឹងទៀតថា នៅវេលាម៉ោងលើជនរងគ្រោះបានទៅផ្ទះជនសង្ស័យ ដើម្បីទារលុយដែលកន្លងមកប្តីគាត់បានធ្វើការងារជាងដែក ជាមួយជនសង្ស័យនៅជំពាក់ចំនួន៣៦ម៉ឺនរៀល ។
ពេលនោះជនសង្ស័យក៏បានឆ្លើយថា មិនទាន់មានលុយទេ ចាំបើកប្រាក់ខែសិន ហើយជនរងគ្រោះនៅតែប្រើពាក្យសំដីដដែលៗ និងបានថតវីដេអូឡាយក្នុងពេលនោះដែរ ធ្វើឲ្យមានការទាស់ពាក្យសម្តីគ្នា ហើយជនសង្ស័យក៏បានយកកាំបិតផ្គាក់នៅក្បែរនោះ ស្ទុះកាប់ទៅលើជនរងគ្រោះត្រូវចំសៀតផ្កាបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមតែម្តង ។ បន្ទាប់ពីធ្វើសកម្មភាពកាប់សម្លាប់ម្ចាស់បំណុលរួច ជនសង្ស័យបានទាញម៉ូតូម៉ាកគប់ជ្រុងជិះគេច ខ្លួនចេញពីផ្ទះបាត់ ។
តែទោះជាយ៉ាងណាក្តី ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីទោ ស្នងការ និងលោកស្នងការរងទទួលផែននគរបាលនគរបាលយុត្តធម៌ ខេត្តកណ្តាល កម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលត្រើយស្លា សហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុកបន្តការស្រាវជ្រាវ និងតាមស្វែងរកជនដៃដល ដើម្បីនាំមកផ្តនាទោសទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ