ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ និង​ត្រៀម​រក្សា​សន្តិសុខ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព​សប្បុរសធម៌

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​៣០ ខែមេសា​នេះ បាន​ដឹកនាំ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​៧​មក​រា…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​៣០ ខែមេសា​នេះ បាន​ដឹកនាំ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​៧​មក​រា ចុះ​ពិនិត្យ​ទីតាំង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដើម្បី​ត្រៀម​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព សប្បុរសធម៌ ក្រោម​មូលបទ​រួម​គ្នា​ដើម្បី​សប្បុរសធម៌ និង​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២៤ ស្អែក​នេះ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី អាណត្តិ​ទី​៦ នៃ​រដ្ឋសភា និង​ជា​ប្រធាន​ព្រឹទ្ធ​សភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

តាម​គម្រោង​ព្រឹត្តិការណ៍​នេះ នឹង​មាន​កម្មករ កម្ម​ការ​នី យុវជន និស្សិត​រាប់​ម៉ឺន​នាក់ ចូល​ទស្សនា ជាមួយ​និង​មន្ត្រីរាជការ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ផង​ដែរ ដែល​ទៀមទារ​អោយ​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​យកចិត្តទុកដាក់ អោយ​បាន​ម៉ឺងម៉ាត់ ទាំង​ការ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និង​ទីតាំង​ចំណត​ជាដើម​។

ព្រឹត្តិការណ៍​បាល់ទាត់​នេះ ធ្វើ​ឡើង ដើម្បី​រឹតចំណង​មិត្តភាព​រវាង​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា សាលា​រាជធានី​ភ្នំពេញ និង​ក្រុមបាល់ទាត់​កំពូល​តារា​កម្ពុជា (​ខេ​ម​បូ​ឌា​ហ្វូ​តប​ល​សូ​ពើ​ស្តារ​) ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​ប៉ះពាល់ នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន និង​អំពើ​អបាយមុខ​ៗ ផ្សេង​ទៀត ដែល​ខុសច្បាប់ សីលធម៌​សង្គម​។ ម្យ៉ាងទៀត ដើម្បី​ជំរុញ​ការ​អនុវត្ត និង​ផ្សព្វផ្សាយ​អំពី​បទបញ្ជា ០១​បប ស្តី​ពី​ការ​ដាក់​ចេញ​វិធានការ​ម៉ឺងម៉ាត់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ នៅ​តាម​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡាបាល់ទាត់​សុខភាព​តាម​រយៈ​ព្រឹត្តិការណ៍ និង​ប្រមូល​មូលនិធិ​សប្បុរសធម៌​ជួយ​ដល់ មជ្ឈមណ្ឌល​ជាតិ​ប្រឆាំង​គ្រឿងញៀន និង​មន្ទី​ពេទ្យ​គន្ធ​បុប្ផា ៕

អត្ថបទសរសេរ ដោយ