ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​រន្ទះបា.ញ់​ស្លា.ប់ ​ខណៈ​កុមា​រា​​​ម្នាក់​លង់ទឹក​ស្រះ​ស្លា.ប់

2 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​នៅ​ក្នុង​ចម្ការ​ក្រោយ​ផ្ទះ ក្នុងស្រុក​សំពៅ​លូន រីឯ​កុមា​រា​អាយុ​ទើប​ជាង​១​ឆ្នាំ​ម្នាក់ បាន​លង់ទឹក​ស្រះ​ស្លាប់ ដោយសារ​ការ​ធ្វេសប្រហែស​របស់​ម្ដាយ នៅ​ស្រុក​គាស់​ក្រឡ ដែល​កើតឡើង​ស្ទើរ​ដំណាល​ៗ​គ្នា នៅ​រសៀល​ថ្ងៃ​ទី…

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​នៅ​ក្នុង​ចម្ការ​ក្រោយ​ផ្ទះ ក្នុងស្រុក​សំពៅ​លូន រីឯ​កុមា​រា​អាយុ​ទើប​ជាង​១​ឆ្នាំ​ម្នាក់ បាន​លង់ទឹក​ស្រះ​ស្លាប់ ដោយសារ​ការ​ធ្វេសប្រហែស​របស់​ម្ដាយ នៅ​ស្រុក​គាស់​ក្រឡ ដែល​កើតឡើង​ស្ទើរ​ដំណាល​ៗ​គ្នា នៅ​រសៀល​ថ្ងៃ​ទី ២០ ឧសភា​។ សេចក្ដី​រាយ​ការ​ណ៏​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដោយសារ​រន្ទះបាញ់​ឈ្មោះ វ៉ែន ភា​រ៉ា ប្រុស​អាយុ​៤៣​ឆ្នាំ ត្រូវ​រន្ទះបាញ់​ស្លាប់ ពេល​គាត់​កំពុង​ដើរ​មើល​ដំណាំ​ក្នុង​ចម្ការ​ខាងក្រោយ​ផ្ទះ ស្ថិត​ក្នុងភូមិ​ថ្លុក​សង្កែ ឃុំ​មាន​ជ័យ ស្រុក​សំពៅ​លូន​។

សមត្ថកិច្ច​និយាយ​ថា ពេល​នោះ​ភ្លៀង​បាន​ធ្លាក់​ខ្លាំង លាយឡំ​ជាមួយ​ផ្គរ​រន្ទះ តែ​ពេល​ភ្លៀង​ថមថយ​បន្តិច​រន្ទះ​ក៏​បាន​បាញ់ និង ត្រូវ​ជន​រង​គ្រោះ​ស្លាប់​ក្នុង​ចម​ម្ការ​។ ដោយឡែក​សេចក្ដី​រាយ​ការ​មួយ​ករណី​ទៀត​ពី​សមត្ថកិច្ច កុមា​រា​ម្នាក់ បាន​រអិល​ធ្លាក់​ទឹកស្រះ​លង់​ស្លាប់ នៅ​ភូមិ​ទូ​លប​ល័​ង្ក ឃុំ​គាស់​ក្រឡ ស្រុក​គាស់​ក្រឡ ដោយសារ​ការ​ធ្វេសប្រហែស​របស់​ម្ដាយ​។ កុមា​រា​ឈ្មោះ ម៉ៅ ភូ​ផា អាយុ​១,៥​ឆ្នាំ ម្ដាយ​ឈ្មោះ ប្រាក់ ណា​វី អាយុ​២៨​ឆ្នាំ​។

តាម​ការ​បំភ្លឺ​របស់​ម្ដាយ បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ កូនប្រុស​នៅ​លេង​ជាមួយ​កូនច្បង អាយុ​០៨​ឆ្នាំ (​កូនប្រុស​គាត់​ដែរ​) នៅ​ខាង​មុខ​ផ្ទះ ហើយ​គាត់​កំពុង​រៀបចំ​អីវ៉ាន់​នៅ​ក្នុងផ្ទះ បំរុង​ទៅ​ចម្ការ ស្រាប់តែ​ពេល​នោះ​គាត់​ឮ​សម្លេង​កូនច្បង​ស្រែកហៅ​ប្អូន​(​សព​) មិន​ឈប់ ឮ​បែប​នេះ​គាត់​ក៏​ចេញ​ទៅ​មើលឃើញ​កូន​បង​កំពុង​ស្រែកហៅ​ប្អូន ពេល​គាត់​សួរ​ដេញ​ដោយ​រក​ប្អូន ទើប​ដឹង​ថា កូន​ធ្លាក់ទឹក ហើយ​គាត់​ចុះ​រាវរក​ក៏​ឃើញ​កូនប្រុស តែ​អកុសល​កូន​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ​។

នេះ​ជា​ការ​ធ្វេសប្រហែស តែ​អាណាព្យាបាល​ទាំងឡាយ​គួរ​ប្រុង​ប្រយ័ត្ន នៅ​ពេល​មានកូន​តូច និង មាន​ស្រះ​ទឹក ឬ អ​ណ្ឌុ​ង​នៅ​ក្បែរ​ផ្ឬះ ព្រោះ​រឿង​បែប​នេះ​តែង​កើត​មាន​ជា​ញឹក​ញ៉ាប់​បំផុត​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ