ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ឃុំ​កំពង់ព្រះ​គគីរ​ប្រគល់​អាំង​វ៉ែ​ទ័​រ​ឆក់​ត្រី​ចំនួន​៣០​គ្រឿង​ដល់​មន្ត្រី​រដ្ឋបាល​ជលផល

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ចំនួន​៤​ភូមិ​ក្នុង​ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូរណ៍ បាន​ភ្ញាក់រលឹក​ប្រមូល​អាំង​វ​វ៉ែ​ទ័​រ​ឆក់​ត្រី​ដែល​ជា​ឧបករណ៍​ល្មើសច្បាប់​ជូន​មន្ត្រី​រដ្ឋបាល​ជលផល កាលពី​សៀ​ល​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ ២០២៤​។ លោក…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ចំនួន​៤​ភូមិ​ក្នុង​ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូរណ៍ បាន​ភ្ញាក់រលឹក​ប្រមូល​អាំង​វ​វ៉ែ​ទ័​រ​ឆក់​ត្រី​ដែល​ជា​ឧបករណ៍​ល្មើសច្បាប់​ជូន​មន្ត្រី​រដ្ឋបាល​ជលផល កាលពី​សៀ​ល​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ ២០២៤​។

លោក អ៊ូ សោ​ភ័​ណ្ឌ នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ប្រជុំ​ផ្សព្វផ្សាយ និង​ចលនា​ដកហូត​ឧបករណ៍​ឆក់​ត្រី​កាលពី​ថ្មី​កន្លង​ទៅ​នេះ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែឧសភា ប្រជាពលរដ្ឋ​ចំនួន​៤​ភូមិ​ក្នុង​ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូណ៌ បាន​ភ្ញាក់រលឹក​ប្រគល់​អាំង​វែ​ទ័​រ​ឆក់​ត្រី​ដល់​មន្ត្រី​រដ្ឋបាល​ជលផល​សរុប​ចំនួន​៣០​គ្រឿង​។

នៅ​ក្នុង​ឱកាស​នោះ មន្ត្រី​រដ្ឋបាល​ជលផល​បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ភ្ញាក់រលឹក​ប្រគល់​នៅ​អាំង​វ៉ែ​ទ័​រ​ឆក់​ត្រី ដែល​ជា​បទល្មើស​ខុសច្បាប់​ដល់​មន្ត្រី​រដ្ឋបាល​ជលផល​ហើយ ដើម្បី​ជា​កិច្ច​ដឹងគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មន្ត្រី​រដ្ឋបាល​ជលផល​ក៏​បាន​ឧបត្ថម្ភ​ប្រេង​សម្រាប់​ចាក់កាណូត​ដល់​បងប្អូន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com