ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២០២៥ ជាឆ្នាំបំបែកឯកត្តកម្មរឿងទាក់ទាញវិនិយោគ

2 ម៉ោង មុន

ខណៈ​ដែល​ឆ្នាំ​២០២៥ នឹង​បញ្ចប់​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ប្រភព​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ កម្ពុ​ជាមួយ​រូប​បាន​អះអាង​ថា វា គឺជា​ឆ្នាំ​បំបែក​ឯក​ត្ត​កម្ម​រឿង​ទាក់ទាញ​វិនិយោគ ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​ទាក់ទាញ​គម្រោង​វិនិយោគ សរុប​ប្រមាណ​ជា​៦៣០​គម្រោង…

ខណៈ​ដែល​ឆ្នាំ​២០២៥ នឹង​បញ្ចប់​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ប្រភព​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ កម្ពុ​ជាមួយ​រូប​បាន​អះអាង​ថា វា គឺជា​ឆ្នាំ​បំបែក​ឯក​ត្ត​កម្ម​រឿង​ទាក់ទាញ​វិនិយោគ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​ទាក់ទាញ​គម្រោង​វិនិយោគ សរុប​ប្រមាណ​ជា​៦៣០​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ជាង​១០​ពាន់​លាន​ដុល្លារ ។

អ្នក​វិនិយោគទុន​ធំ​ជាងគេ គឺ​នៅ​តែ​ចិន ដែល​តាម​ពីក្រោយ​ដោយ​វិនិយោគទុន​នៅ​ក្នុងស្រុក សិង្ហ​បុរី វៀតណាម អង់គ្លេស និង​សហរដ្ឋអាមេរិក ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ឆ្នាំ​២០២៦ ខាង​មុខ​នេះ កម្ពុជា​អាច​នឹង​បង្កើន​សកម្មភាព នៅ​ក្នុង​ការ​ទាក់ទាញ​វិនិយោគ​ពី ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា រុ​ស្ស៊ី សហភាព​អឺរ៉ុប អា​មេ​រិ​ក​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com