ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មរណភាពលោកស្រី​អតីតនាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបង្អស់ និងជាអ្នកនយោបាយដ៏មាន​ឥទ្ធិ​ពល​របស់ប​ង់ក្លាដែស

1 ម៉ោង មុន

ប្រទេស​បង់​ក្លា​ដែ​ស ៖ អតីត​នាយក​រដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស​លោកស្រី​ខា​ឡឺ​ដា​ហ្ស៊ី​យ៉ា​នារី​ដំបូង​គេ​ដែល​ដឹកនាំ​ប្រទេស​បង់​ក្លា​ដែ​ស បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​៣០​ ធ្នូ ​ក្នុង​ជន្មាយុ​៨០​ឆ្នាំ​។ លោកស្រី​ជា​អ្នក​ប្រឡូក​ក្នុង​នយោបាយ​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​អស់​ពេល​៤០​ឆ្នាំ​ ។ គណបក្ស​ជាតិនិយម​បង់​ក្លា​ដែ​ស​BNP របស់​លោកស្រី​ប្រកាស​ថា…

ប្រទេស​បង់​ក្លា​ដែ​ស ៖ អតីត​នាយក​រដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស​លោកស្រី​ខា​ឡឺ​ដា​ហ្ស៊ី​យ៉ា​នារី​ដំបូង​គេ​ដែល​ដឹកនាំ​ប្រទេស​បង់​ក្លា​ដែ​ស បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​៣០​ ធ្នូ ​ក្នុង​ជន្មាយុ​៨០​ឆ្នាំ​។ លោកស្រី​ជា​អ្នក​ប្រឡូក​ក្នុង​នយោបាយ​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​អស់​ពេល​៤០​ឆ្នាំ​ ។

គណបក្ស​ជាតិនិយម​បង់​ក្លា​ដែ​ស​BNP របស់​លោកស្រី​ប្រកាស​ថា ទោះបី​សុខភាព​របស់​លោកស្រី កាន់តែ​ដុនដាប​តែ​លោកស្រី​នៅ​បន្ត​បន្ដិចទៀត អាជីព​នយោបាយ​ដោយ​ចូលរួម​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​គណបក្ស​BNP សម្រាប់​ការ​បោះ​ឆ្នោត​គ្រោង​ធ្វើ​នា​ខែកុម្ភៈ​ខាង​មុខ​នេះ​។

លោកស្រី​ខា​លី​ដា​ហ្ស៊ី​យ៉ា​ពេល លោកស្រី​មាន​អាយុ​៤៥​ឆ្នាំ នា​ថ្ងៃ​ទី​២០​មីនា​ឆ្នាំ​១៩៩១ បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ស្ត្រី​ដំបូង​គេ​របស់​ប្រទេស​នោះ ដែល​ប្រជាជន​ភាគច្រើន​ជា​សាសនិក​អ៊ិ​ស្លា​ម​។ ៨​ឆ្នាំ​ក្រោយមក​លោកស្រី​ត្រូវ​បាន​លើក​ជា​ប្រមុខ​គណបក្ស​BNP បន្ទាប់​ពី​ស្វាមី​លោកស្រី លោក​ហ្សុ​ី​យ៉ា​អ៊ួ​រ៉ា​ហ៍​ម៉ា​ន់​ជា​ប្រធានាធិបតី ត្រូវ​គេ​ធ្វើឃាត​ក្នុង​រដ្ឋប្រហារ​យោធា​ឆ្នាំ​១៩៨១​មក​។

ទោះបី​មានការ​រិះគន់​នានា​ថា លោកស្រី​គ្មាន​បទ​ពិសោធន៍​លោកស្រី​ដែល​មានកូន​២​នាក់​បាន​ធ្វើ​ជា​មេដឹកនាំ​គណបក្សប្រឆាំង ហើយ​លោកស្រី​ទទួល​បានការ​គោរព​ច្រើន ដោយសារ​ការ​តាំងចិត្ត​មុតមាំ​របស់​លោកស្រី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com