ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង្កើត​ទារកដ្ឋាន និង​ម​តេ​យ្យ នៅ​ក្បែរ​រោងចក្រ​នឹង​ជួយ​ដល់​កម្មករ​ជា​ម្តាយ​វ័យក្មេង

2 អាទិត្យ មុន
  • ភ្នំពេញ

គ​ន្ធា បាន​យក​កូន​ផ្ញើ​ម្តាយ​របស់​នាង​នៅ​ខេត្ត​កំពង់​ឆ្នាំ ដោយសារ​តែ​នាង​ត្រូវ​ទៅ​ធ្វើការ​ជា​កម្មករ នៅ​រោងចក្រ​កាត់ដេរ

គ​ន្ធា បាន​យក​កូន​ផ្ញើ​ម្តាយ​របស់​នាង​នៅ​ខេត្ត​កំពង់​ឆ្នាំ ដោយសារ​តែ​នាង​ត្រូវ​ទៅ​ធ្វើការ​ជា​កម្មករ នៅ​រោងចក្រ​កាត់ដេរ​។

ដូច្នេះ គ​ន្ធា ក៏​ដូច​ជា​ស្ត្រី​ជា​ម្តាយ​វ័យក្មេង​ដទៃ​ទៀត​ដែរ នាង​បាន​សម្តែង​ការ​សប្បាយចិត្ត នៅ​ពេល​ដែល​ដឹង​ដំណឹង​ថា រដ្ឋាភិបាល មាន​បំណង​បង្កើត​ទារកដ្ឋាន និង​សា​លាម​តេ​យ្យ​នៅ​ជិត​រោងចក្រ​កាត់ដេរ​។

គ​ន្ធា យល់​ថា បើសិនជា​មាន​ទារកដ្ឋាន ឬ​សា​លាម​តេ​យ្យ នៅ​ជិត​រោងចក្រ វា​នឹង​ធ្វើ​អោយ​នាង អាចយ​កកូន​មក​នៅ​ក្បែរ​ទ្រូង ហើយ​នាង​អាច​រស់នៅ​ជាមួយ​កូន​ជាទី​ស្រឡាញ់​។

ម្តាយ​វ័យក្មេង​ជា​ច្រើន បាន​ជួប​ប្រទះ​នឹង​បញ្ហា​មើលថែ​ទាំ​កូន ដោយសារ​ខ្លួន​ត្រូវ​ធ្វើការ ហើយ​មិន​មាន​ទារកដ្ឋាន ឬ​សា​លាម​តេ​យ្យ នៅ​ក្បែរ​រោងចក្រ​។ ដូច្នេះ ពួក​គេ​ជា​ច្រើន​បាន​ទុក​កូន​នៅ​ឯ​ស្រុក​កំណើត ដើម្បី​អោយ​ឪពុក​ម្តាយ​ជួយ​មើលថែ​ទាំ​ជំនួស​។

នៅ​ក្នុង​សារ​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​ទី​១ ខែឧសភា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បានអោយ​ដឹង​ថា សម្តេច​នឹង​ជំរុញ​ការ​បង្កើត​ទារកដ្ឋាន និង​ម​តេ​យ្យ សហគមន៍​នៅ​តាម​តំបន់​ដែល​មាន​រោងចក្រ​អោយ​បាន​មុន​ដំណាច់ឆ្នាំ​២០២៥​។

គេ​ជឿ​ថា ការ​បង្កើត​ទារកដ្ឋាន និង​ម​តេ​យ្យ​សហគមន៍ នៅ​ជិត​រោងចក្រ នឹង​ជួយ​បាន​ច្រើន​ដល់​កម្មការិនី ដែល​ជា​ម្តាយ​វ័យក្មេង​អាច​មាន​លទ្ធភាព​ចិញ្ចឹម​កូន​ដោយ​ខ្លួនឯង​ដោយ​មានការ​ជ្រោម​ជ្រែង​ជួយ​មើលថែ ដោយ​ទារកដ្ឋាន និង​ម​តេ​យ្យ​សហគមន៍ ដែល​នៅ​ក្បែរ​រោងចក្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ