ខេត្តឧត្តរមានជ័យ ៖ បង្គន់អនាម័យទីផ្សារអន្លង់វែងថ្មី បានផ្ទុះប្រព័ន្ធលូបញ្ចេញនូវឧស្ម័នកាបូនិចបង្ហៀរទឹកហូរពាសពេញមុខទីផ្សារ ហើយបានជះក្លិនស្អុយបង្កប៉ះពាល់ដល់ភ្ញៀវជាតិ និងភ្លៀវអន្តរជាតិដែលធ្វើដំណើចូលរកទិញរាល់មុខទំនិញអស់រយៈពេល៣ថ្ងៃមកហើយបែជាប្រធានទីផ្សារធ្វើជាមិនដឹងមិនឮ ។ ហេតុការការណ៍នេះ បានកើតឡើងចាប់ពីថ្ងៃទី១៧ មកទល់និងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណទីផ្សារអន្លង់វែងថ្មី ភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ក្រុមអាជីវករលក់ដូរក្នុងទីផ្សារអន្លង់វែងថ្មីនេះបានឲ្យការសែតកោះសន្តិភាពដឹងថា ប្រពន្ធ័លូអនាម័យទីផ្សារបានផ្ទុះប្រព័ន្ធលូបង្ហៀកទឹកដែលស្អុយជះក្លិនដូចខ្មោចងាប់៧ថ្ងៃ ហូរពាសពេញនៅមុខទីផ្សារហើយបែរជាប្រធានទីផ្សារមុខលុយធ្វើជាព្រងើយកន្តើយបណ្តែតបណ្តោយអស់រយះពេល៣ថ្ងៃហើយ ។
តាមការសង្កេតមើលឃើញភ្ញៀវម្នាក់ៗដើរចូលមកធុំក្លិនស្អុយរត់គេចស្ទើតែគ្រិចករជើងទៅហើយ ថែមទាំងក្តោបច្រមុះផងដែរ ជាពិសេស ផលប៉ះពាល់ក្នុងការលក់ដូររបស់ក្រុមអាជីវករ លើសពីនេះផលប៉ះពាល់ដល់មុខមានស្រុក និងខេត្តទៀតផងអ្នកផ្សារថា បើលុយវិញមិនភ្លេចទេ ។

ទាក់ទិនព័ត៌មានផ្ទុះបង្គន់អនាម័យប្រព័ន្ធលូស្អុយនេះ កោះសន្តិភាពបានព្យាយាមទូស័ព្ទជួបលោកផេង ដែលជាប្រធានទីផ្សារអន្លង់វែងថ្មី នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោកបានឆ្លើយបំភ្លឺថា លោកកំពុងជាប់រវល់នៅឯភ្នំពេញ ។ ខណៈនេះដែរ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដដែលកោះសន្តិភាពបានទូស័ព្ទជួបលោកងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែងបានមានប្រសាសន៍ឲ្យដឹងថា ករណីផ្ទុះបង្គន់លូទឹកស្អុយនេះលោកមានវិធានការទៅលើប្រធានទីផ្សារអន្លង់វែងថ្មីហើយ ខណៈនេះដែរប្រធានទីផ្សារត្រូវតែយកចិត្តទុកដាក់ដោះស្រាយឲ្យបានទាន់ពេល ដោយមិនអាចទុកបណ្តែតបណ្តោយផលប៉ះពាល់យូរទៅទៀតបានទេ ។
ចែករំលែកព័តមាននេះ