ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុធ​ដាក់​គ្នា ធ្វើ​ឱ្យ​ចិន​ម្នាក់​ស្លា​.​ប់ និង​រឹបអូស​ថ្នាំ.​ញៀន​ជាង​១៤០០​គីឡូ

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​.​ញៀន បាន​ចុះ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្ត​ព្រះ​សីហ​នុ និង​រាជធានី​ភ្នំពេញ បើក​យុទ្ធនាការ ប្រតិបត្តិការ​បង្ក្រាប​ករណី​កែ​ច្នៃ​គ្រឿង​.​ញៀន​ជា​ទ្រង់ទ្រាយ​ធំ​មួយ​មិន​ធ្លាប់​មាន ស្ថិត​នៅ​

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​មុន​នេះ​បន្តិច បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២១​នេះ កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​.​ញៀន បាន​ចុះ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្ត​ព្រះ​សីហ​នុ និង​រាជធានី​ភ្នំពេញ បើក​យុទ្ធនាការ ប្រតិបត្តិការ​បង្ក្រាប​ករណី​កែ​ច្នៃ​គ្រឿង​.​ញៀន​ជា​ទ្រង់ទ្រាយ​ធំ​មួយ​មិន​ធ្លាប់​មាន ស្ថិត​នៅ​ក្នុង​ក្រុមហ៊ុន (​ហ្វា​ម​អេ​ស៊ា​ង​.​ក​) រោងចក្រ​ផលិត​ដំណាប់​ស្វាយ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

ការ​ប៉ះទង្គិច​គ្នា​នៅ​ផ្លូវជាតិ​លេខ​៤ ខាងលើ​នេះ គឺ​កើតឡើង ខណៈ​ឈ្មួញ​គ្រឿង​.​ញៀន​កំពុង ដឹក​គ្រឿង​.​ញៀន​ជា​ច្រើន​ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ។

តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​បន្ត​ទៀត​ថា ការ​បង្ក្រាប​នោះ កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​.​ញឿ​ន​ជា​ម្ចាស់​ករណី ដោយ​មានការ​ចូលរួម​សហការ​ជាមួយ​នគរបាល​ខេត្ត និង​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​ផង​ដែរ ។
ប្រភព​ព័ត៌មាន​មិន​ទាន់​ផ្លូវការ មុន​នេះ​បន្តិច​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នោះ កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​.​ញៀន បាន​ផ្ទុះអាវុធ ដើម្បី​ទប់ទល់​ជាមួយ​ការ​បាញ់ប្រហារ​ពី​សំណាក់​ឈ្មួញ​គ្រឿង​.​ញៀន​មក​លើ​សមត្ថកិច្ច នៅ​ត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ បណ្តាល​ឲ្យ​ឧក្រិដ្ឋជន​ដែល​គេ​សង្ស័យ​ថា ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវ​គ្រាប់​ស្លា​.​ប់​នៅ​នឹង​កន្លែង និង​ម្នាក់​ត្រូវ​ចាប់ខ្លួន ជាមួយ​រថយន្ត​១​គ្រឿង ។

ក្នុង​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​រឹបអូស​ថ្នាំ​.​ញៀន​ប្រភេទ (​កេ​តា​មីន​) ជាង​១៤០០​គីឡូក្រាម ដែល​ឧក្រិដ្ឋជន​បាន​ផលិត និង​កែ​ច្នៃ​នៅ​ក្នុង​រោងចក្រ​ផលិត​ដំណាប់​ស្វាយ របស់​ក្រុមហ៊ុន​ចិន​មួយ​នោះ ។

ប្រតិបត្តិការ​បង្ក្រាបបានគ្រឿងញៀនជាង ១៤០០ គីឡូក្រាម ត្រូវបានធ្វើឡើង ក្រោមការដឹកនាំបញ្ជារពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងការចុះដឹកនាំផ្ទាល់ដោយ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

ប្រភពព័ត៌មានទទួលបាន ឱ្យដឹងថា ក្រោមការដឹកនាំបញ្ជារពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ការស៊ើបអង្កេតបង្រ្កាប ករណី កែច្នៃ ដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ចេញពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ នៅថ្ងៃទី១២.១២.២០២១ វេលាម៉ោង១:៣០នាទី យប់អាធ្រាត កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០) ដឹកនាំដោយឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោក វរ:សេនីយ៍ឯក យឹម សែនឧត្តម លោក វរ:សេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ ចុះសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុងនិងខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ.ឯកឧត្តម រស់ សារំា ព្រះ រាជាអាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តកោះកុង និងលោក ទិន សុចិត្រ្តា ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តកំពង់ស្ពឺ ពួនស្ទាក់ បង្រ្កាប នៅចំណុចភូមិបឹងត្រាច ឃុំចំការលួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

ប្រភពដដែលបានបន្តថា សមត្ថកិច្ច បានបន្តទៅឆែកឆេរទីតាំងកែច្នៃនៅចំណុច ភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ ស្ពឺ។ ដែលជាលទ្ធផល គឺបាន ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ក្នុងនោះរួមមាន ១-ឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិ ចិន តៃវ៉ាន់(ស្លាប់) ២-ឈ្មោះ LY POHAN ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិន តៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន) និង ៣-ឈ្មោះ LY POHAN ភេទ ៤៧ ប្រុស ជនជាតិ ចិនតៃវ៉ាន់(មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន)។

ជាមួយគ្នានោះសមត្ថកិច្ចក៏រឹបអូសបានវត្ថុតាង ដែលចាប់យកបានរួមមាន៖ -ម្សៅសសង្ស័យ កេតាមីន(KE- TAMIN)ចំនួន ៧៤ការ៉ុង ក្នុង១ការ៉ុង ២០កញ្ចប់ធំ ស្មើប្រមាណ ១៤៨០គីឡូក្រាម ទាំងសំបក។ -អាវុធខ្លី ម៉ាក់ K៥៤ ១ដើម -រថយន្ត ២គ្រឿង -សារធាតុគីមីនិងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ។

គួរ​រំលឹក​ថា ៖ ដល់​ម្ល៉ឹង​ផង​! រោងចក្រ​ផលិត​ដំណាប់​ស្វាយ ប៉ុន្តែ​ការ​ពិត​ផលិត​ថ្នាំ​.​ញៀន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ