ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​នាក់​ប្តី​ប្រពន្ធ ដែល​ជេរ​ប្រមាថ​ធ្ងន់​ៗ​លើ​អតិថិជន បាន​សុំ​ទោស និង​ធ្វើ​កិច្ចសន្យា

3 អាទិត្យ មុន

ខេត្តសៀមរាប ៖ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប បានអោយ​ដឹង​ថា ២​នាក់​ប្តី​ប្រពន្ធ​លក់​ខោអាវ​តាម​អន​ឡាញ ដែល​បាន​ជេរ​ប្រមាថ​ធ្ងន់​ៗ​ជា​សាធារណៈ ដោយ​ពាក្យ​អសុរោះ​លើ​អតិថិជន​ជា​ច្រើន​នាក់​នោះ…

ខេត្តសៀមរាប ៖ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប បានអោយ​ដឹង​ថា ២​នាក់​ប្តី​ប្រពន្ធ​លក់​ខោអាវ​តាម​អន​ឡាញ ដែល​បាន​ជេរ​ប្រមាថ​ធ្ងន់​ៗ​ជា​សាធារណៈ ដោយ​ពាក្យ​អសុរោះ​លើ​អតិថិជន​ជា​ច្រើន​នាក់​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តសៀមរាប នាំ​ខ្លួន​មក​កាន់​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សាលា​កំរើក នៅ​រសៀល ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៤​នេះ ។

លោកស្នងការ​នគរបាល​ខេត្តសៀមរាប បន្ត​ថា នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សាលា​កំរើក ២​នាក់​ប្ដី​ប្រពន្ធ​នេះ បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ និង​ធ្វើ​កិច្ចសន្យា បញ្ឈប់​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​ជេរ​ប្រមាថ ឬ​ខុសឆ្គង​តទៅ​ទៀត ។

ជន​រង​គ្រោះ ក៏​ដូច​មហាជន​ជា​ច្រើន ដែល​បាន​ចែករំលែក​រឿង​នេះ ក៏​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ និង​ក្រសួង​ស្ថាប័ន​ជំនាញ ត្រូវ​មាន​ចំណាត់ការ​យ៉ាង​ម៉ឺងម៉ាត់​ទៅ​លើ​២​នាក់​ប្តី​ប្រពន្ធ​នេះ ដើម្បី​រួម​គ្នា​ជួយ​លើកកម្ពស់​សីលធម៌​សង្គម មិនមែន​ សុំ​ទោស​ហើយ រួចខ្លួន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ