ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​រក​ឃើញ​សារធាតុ​គីមី​សម្រាប់​ផ្សំ​កែ​ទៅ​ជា​គ្រឿង​.​ញៀន​ប្រមាណ​៨០​តោន ឃាត់​មនុស្ស​ជាង​១០​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

ករណី​បង្ក្រាប​គ្រឿង.ញៀន​ក៏​ក្តៅ​គគុក​មិន​ធ្លាប់​មាន រហូត​ផ្ទុះអាវុធ​ស្លា.ប់​ឧក្រិដ្ឋជន​មួយ​រូប​នោះ និង​រឹបអូស​គ្រឿង.ញៀន​ជាង ១៤០០ គីឡូក្រាម ស្រាប់តែ​សមត្ថកិច្ច​បាន​បន្ត​ចុះ​ឆែកឆេរ​ទីតាំង​ផលិត​គ្រឿង.ញៀន ជ្រក​ក្រោម​ស្លាក​រោងចក្រ​

រាជធានី​ភ្នំពេញ ៖ ករណី​បង្ក្រាប​គ្រឿង.ញៀន​ក៏​ក្តៅ​គគុក​មិន​ធ្លាប់​មាន រហូត​ផ្ទុះអាវុធ​ស្លា.ប់​ឧក្រិដ្ឋជន​មួយ​រូប​នោះ និង​រឹបអូស​គ្រឿង.ញៀន​ជាង ១៤០០ គីឡូក្រាម ស្រាប់តែ​សមត្ថកិច្ច​បាន​បន្ត​ចុះ​ឆែកឆេរ​ទីតាំង​ផលិត​គ្រឿង.ញៀន ជ្រក​ក្រោម​ស្លាក​រោងចក្រ​ផលិត​ដំណាប់​ស្វាយ ​ហើយ​រក​ឃើញ​សារធាតុ​គីមី​សម្រាប់​ផ្សំ​កែ​ទៅ​ជា​គ្រឿង​.​ញៀន​ប្រមាណ​៨០​តោន រួម​ជាមួយ​ឧបករណ៍​ផលិត កែ​ច្នៃ​មួយ​ចំនួន និង​ឃាត់​បាន​មនុស្ស​ប្រមាណ​ជាង ១០ នាក់​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​.​ញៀន បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ធ្នាំ​២០២១ ថា ក្រោម​ការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ នគរបាល​ជាតិ ដែល​ដឹកនាំ​ផ្ទាល់​ដោយ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​.​ញៀន កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​.​ញៀន បាន​ចុះ​សហកា​បង្ក្រាប​ឈ្មួញ​កែ​ច្នៃ​គ្រឿងញៀន​ដ៏​ធំ​នេះ បណ្តាល​ឲ្យ​មានការ​ផ្ទុះអាវុធ​តដៃ​គ្នា ស្លា​.​ប់​ជនសង្ស័យ​ម្នាក់ ចាប់ខ្លួន​២​នាក់​នៅ​នឹង​កន្លែង ។

ក្រោយ​ពី​ចាប់ខ្លួន​បាន ជនសង្ស័យ​២​នាក់​ក៏​បាន​សារភាព​នូវ​ទីតាំង​ដែល​ពួក​គេ​ដឹក​ចេញ​នេះ គឺជា​កន្លែង​ផលិត និង​កែ​ច្នៃ​គ្រឿង​.​ញៀន​នៅ​ក្នុង​រោងចក្រ​ផលិត​ដំណាប់​ស្វាយ​របស់​ក្រុមហ៊ុន​ចិន (​ហ្វា​ម​អេ​ស៊ា​ង​.​ក​) ស្ថិត​នៅ​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ក៏​សហការ​អម​ដោយ​ស្ថាប័ន​អយ្យការ បាន​ចុះ​ទៅ​ឆែកឆេរ​នៅ​ទីតាំង​នោះ ក៏​បាន​រក​ឃើញ និង​រឹបអូស​គ្រឿង​.​ញៀន​ដូច​មាន ៖ ១- ម្សៅ​ស​សង្ស័យ កេ​តា​មីន​(KE- TAMIN) ចំនួន​៧៤​កា​រ៉ុ​ង ដោយ​ក្នុង​១​កា​រ៉ុ​ង​មាន​ចំនួន​២០​កញ្ចប់​ធំ ស្មើ​ប្រមាណ ១៤៨០ គីឡូក្រាម ទាំង​សំបក​, ២- អាវុធ​ខ្លី​ម៉ាក K៥៤ ១​ដើម និង​៣- រថយន្ត​២​គ្រឿង សារធាតុ​គីមី និង​ឧបករណ៍​កែ​ច្នៃ​គ្រឿង​.​ញៀន​មួយ​ចំនួន​ធំ ។

ចំណែក​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នេះ​មាន ៖ ១-​ឈ្មោះ LEE TSUNG HAN អាយុ​៣២​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ចិន តៃវ៉ាន់ (​ស្លា​.​ប់​) ។ ២-​ឈ្មោះ LY POHAN ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ (​អ្នកបើកបរ​រថយន្ត​ដឹក​គ្រឿងញៀន​) និង​៣.​ឈ្មោះ LY POHAN ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ (​មេការ​គ្រប់គ្រង​ទីតាំង​កៃ​ច្នៃ​គ្រឿង​.​ញៀន​) ។

ការ​ចុះ​ទៅ​ទីតាំង​ផលិត​គ្រឿង.ញៀន សមត្ថកិច្ច​ក៏​ឈាន​ទៅ​ឃាត់ខ្លួន​មនុស្ស​ជាង​១០​នាក់​ទៀត ដែល​ស្នាក់​នៅ​ទីតាំង​ផលិត​ដំណាប់​ស្វាយ​របស់​ក្រុមហ៊ុន​ចិន​នោះ និង​រឹម​អូស​ថ្នាំ​.​ញៀន​ប្រភេទ (​កេ​តា​មីន​) ១៤៨០​គីឡូក្រាម ក្នុង​នោះ​ក៏​បាន​រក​ឃើញ​សារធាតុ​គីមី​សម្រាប់​ផ្សំ​កែ​ទៅ​ជា​គ្រឿង​.​ញៀន​ប្រមាណ​៨០​តោន រួម​ជាមួយ​ឧបករណ៍​ផលិត កែ​ច្នៃ​មួយ​ចំនួន​ទៀត​ផង​ដែរ ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ ។

ប្រភព​ដដែល​បាន​បន្ត​ថា ចំណែក​មនុស្ស​ជាង​១០​នាក់​នោះ មិន​ទាន់​បាន​កំណត់​ថា ពួក​គេ​ជា​ជនសង្ស័យ​នៅឡើយ​ទេ គឺជា​ការ​ឃាត់ខ្លួន​ក្នុង​រង្វង់​ប្រ​តិ​បត្ត​ការ ដែល​ពួក​គេ​ស្ថិត​ក្នុង​ការ​សួរ​យក​ចម្លើយ​នៅឡើយ ។

លោក ឡឹ​ក វណ្ណៈ បន្ត​ថា ជនសង្ស័យ​ទាំងអស់ និង​គ្រឿង​.​ញៀន ១៤៨០ គីឡូក្រាម រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​នោះ ត្រូវ​បាន​នាំ​មក​កាន់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​.​ញៀន ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​តាម​នីតិវិធី​ហើយ ។

សូម​រម្លឹកថា ៖ កក្រើក​! ឡោម​ព័ន្ធ​ទីតាំង​ផលិត​គ្រឿង.ញៀន​ធំ​មួយ​នៅ​កំពង់ស្ពឺ ឃាត់​ចិន​ជា​ច្រើន​រូប ។ សូម​រំលឹកទៀតថា ៖ ផ្ទុះអាវុធ​ដាក់​គ្នា ធ្វើ​ឱ្យ​ចិន​ម្នាក់​ស្លា​.​ប់ និង​រឹបអូស​ថ្នាំ.​ញៀន​ជាង​១៤០០​គីឡូ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ